បរទេស៖ គ្រូបង្វឹកកំពុងឡើងកូដលោក Xabi Alonso ត្រូវបានគេរាយការណ៍ថា ឥឡូវនេះកំពុងក្លាយជារ៉ាដារបស់ក្លិបធំៗជាច្រើនដូចជា Liverpool, Real Madrid និង Bayern Munich។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅរដូវកាល ២០២៣-២០២៤ នេះលោក Xabi Alonso កំពុងធ្វើឱ្យអ្នកគ្រប់គ្រានមានការភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីលោកដឹកនាំក្រុម Bayern Leverkusen មិនទាន់ស្គាល់ពាក្យថាចាញ់សោះសម្រាប់ការប្រកួតនៅក្នុងលីគចំនួន ២៦ ប្រកួតកន្លងមក ហើយបច្ចុប្បន្នក្រុមរបស់បុរសសញ្ជាតិ អេស្ប៉ាញ រូបនេះកំពុងតែឈរនៅកំពូលតារាងនៃក្របខណ្ឌ Bundesliga ដោយនាំមុខទៅលើក្រុមខ្លាំង Bayern Munich ដល់ទៅ ១០ ពិន្ទុឯណោះ។
យ៉ាងណាមិញ តាមរយៈសមត្ថភាពដឹកនាំដ៏ល្អឥតខ្ចោះបែបនេះ ឥឡូវនេះលោក Alonson កំពុងធ្វើឱ្យក្លិបធំៗជាច្រើនចាប់អារម្មណ៍យកទៅដឹកនាំខ្លាំងមែនទែន ហើយបើតាមការចុះផ្សាយដោយកាសែត ESPN បានឱ្យដឹងថា ក្លិបដែលចាប់អារម្មណ៍លើលោក Alonso ឥឡូវនេះមានក្លិប Real Madrid, Liverpool និង Real Madrid ជាដើម៕
ប្រភព៖ ESPN