Leo Messi បានបង្ហាញឈុត១១នាក់ក្នុងក្តីស្រមៃដែលគាត់ពេញចិត្តបំផុត តែភ្ញាក់ផ្អើលក្នុងនោះគ្មានឈ្មោះរបស់គាត់ទេ

//s9.kh1.co/17/17e4adaaf52c17ec88b724fe46385de13f1a641c.jpg
កីទ្បា

 ២២-មីនា-២០២៤ ៤ល្ងាច · មួយខែមុន

Leo Messi បានបង្ហាញឈុត១១នាក់ក្នុងក្តីស្រមៃដែលគាត់ពេញចិត្តបំផុត តែភ្ញាក់ផ្អើលក្នុងនោះគ្មានឈ្មោះរបស់គាត់ទេ

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Inter Miami កីឡាករ Lionel Messi បានបង្ហាញឈុត ១១ នាក់ក្នុងក្តីស្រមៃ ដែលគាត់គាត់ពេញចិត្តបំផុត ប៉ុន្តែភ្ញាក់ផ្អើលនៅក្នុងឈុតនោះគឺគ្មានឈ្មោះរបស់គាត់ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Leo Messi
Leo Messi

នៅក្នុងឈុត ១១ នាក់ ដែល Messi បានជ្រើសរើសនោះ ក្នុងនោះគឺភាគច្រើនសុទ្ធសឹងជាកីឡាករមកពី Barcelona ប៉ុន្តែមានតែ Kylian Mbappe ម្នាក់ប៉ុណ្ណោះ ដែលជាកីឡាករមកពីក្រុមអ្នកមាន Paris Saint-Germain។

Messi និង Mbappe
Messi និង Mbappe

កីឡាករទាំង ១១ នាក់ ដែលអតីតខ្សែប្រយុទ្ធរបស់ Barcelona និង PSG Leo Messi បានជ្រើសរើសក្នុងនោះរួមមាន៖
អ្នកចាំទី៖ Marc-Andre ter Stegen

ខ្សែការពារ៖ Dani Alves, Carles Putol, Javier Mascherano និង Jordi Alba។

ខ្សែបម្រើ៖ Xavi Hernandez, Andres Iniesta, និង Ronaldinho។

ខ្សែប្រយុទ្ធ៖ Neymar, Luis Suarez និង Kylian Mbappe។

ជម្រើស ១១ នាក់ដែល Messi ពេញចិត្តបំផុត
ជម្រើស ១១ នាក់ដែល Messi ពេញចិត្តបំផុត
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T