ទីបំផុត! ក្លិបយក្សនៅអឺរ៉ុបមួយនេះបានដាក់សំណើ១៤លាន សុំទិញ Ronaldo ពី Man UTD ហើយ

//s9.kh1.co/0b/0b99b42f3e2a211b4a48268fd35fa3cb2917a079.jpg
កីទ្បា

 ០៨-កក្កដា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

ក្លិបគីឡូ UCL មួយនេះបានដាក់សំណើតថ្លៃទិញយក Ronaldo ហើយ

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានរៀបចំសំណើ ១៤លានផោន(ស្មើនឹងប្រមាណ ១៦.៨ លានដុល្លារ)ក្នុងការទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo ពី Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

យោងតាមសារព័ត៌មាន Football Insider គឺ ម្ចាស់ក្លិប Chelsea គឺលោក Todd Boehly និងលោក Thomas Tuchel ជាគ្រូបង្វឹក ចង់ទិញយក កីឡាករសញ្ជាតិព័រទុយកាល់រូបនេះមកកាន់ទឹកដី Stamford Bridge បន្ទាប់ពីភ្នាក់ងាររបស់ Ronaldo គឺ  លោក Jorge Mendes បានស្នើឲ្យទិញយក។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo បានប្រាប់ទៅថ្នាក់ដឹកនាំ Manchester United ថារូបគេចង់ចាកចេញពីក្លិបបើសិនមានសំណើពីក្លិបធំៗនៅអឺរ៉ុបខណៈ លោក Mendes បានស្វែងរកការចរចាជាមួយក្លិបធំៗដូចជា Chelsea និង Bayern Munich ។

ខ្សែប្រយុទ្ធ Cristiano Ronaldo និងលោក Jorge Mendes
ខ្សែប្រយុទ្ធ Cristiano Ronaldo និងលោក Jorge Mendes

ឥលូវនេះ Chelsea នឹងដាក់សំណើចរចាយកម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះ ស្របពេល Ronaldo សល់កុងត្រាស្នាក់នៅទឹកដី Old Trafford ចំនួន១ឆ្នាំទៀតហើយ Man UTD នៅតែបង្ហាញគោលជំហរថាគេមិនមែនជាកីឡាករសម្រាប់លក់នោះឡើយ ៕

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T