អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester United កីឡាករ Bruno Fernandes បានសន្យានឹងអ្នកគាំទ្រថា Anthony Martial នឹងរួមចំណែករកគ្រាប់បាល់ឲ្យបានច្រើនសម្រាប់ក្រុមនៅក្នុងរដូវកាលថ្មីខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីពាក់រដូវកាលមុន Martial បានសម្រេចចិត្តចាកចេញពី Man Utd ដើម្បីផ្លាស់ទៅកាន់ Sevilla ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល បន្ទាប់ពីរូបគេពុំសូវទទួលបានឪកាសលេងជាមួយក្រុមបិសាចក្រហម។ យ៉ាងណាក៏ដោយ ក្រោយចប់រដូវកាល កីឡាករសញ្ជាតិបារាំងខាងលើ ក៏បានវិលត្រឡប់មកក្លិបចាស់វិញ និង កំពុងតែហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតមិត្តភាពមុនបើករដូវកាលថ្មី។

Bruno បាននិយាយថា៖
Martial ត្រឡប់មកវិញហើយ។ គេនឹងត្រឡប់មកវិញជាមួយនឹងការស៊ុតបញ្ចូលទី៕

ប្រភព៖ sportskeeda