R. Madrid នឹងឡើងសង្វៀនជាមួយ Liverpool ក្នុងការទិញយកជម្រើសជាតិអង់គ្លេសម្នាក់នេះ

//s9.kh1.co/22/222f2cdaa4c35fcc338c4bee6e4ef48a080b724f.jpg
កីទ្បា

 ១៥-កក្កដា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

Real Madrid កំពុងចាប់អារម្មណ៍លើជម្រើសជាតិអង់គ្លេសម្នាក់នេះ

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍គឺក្លិប Real Madrid នឹងតាមទិញយកខ្សែបម្រើ Jude Bellingham ខណៈដែល Liverpool ក៏ចាប់អារម្មណ៍ជម្រើសជាតិអង់គ្លេសរូបនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Jude Bellingham
ខ្សែបម្រើ Jude Bellingham

Bellingham ត្រូវបានគេចាត់ទុកថាជាតារាវ័យក្មេងម្នាក់របស់ Borussia Dortmund ដោយគេនៅសល់កុងត្រាស្នាក់នៅទឹកដី Signal Iduna Park ចំនួន៣ឆ្នាំទៀតបន្ទាប់ពីផ្ទេរមក Birmingham មក Dortmund កាលឆ្នាំ២០២០។

ខ្សែបម្រើ Jude Bellingham
ខ្សែបម្រើ Jude Bellingham

Bellingham រកបាន១០គ្រាប់និងបញ្ជូនបាល់១៨គ្រាប់ក្នុងការបង្ហាញខ្លួន៩០ប្រកួតឲ្យ Dortmund ស្របពេលបើគិតពីការលេងនៅជម្រើសជាតិអង់គ្លេសវិញគឺគេបង្ហាញខ្លួនបាន១៥ប្រកួត។

ខ្សែបម្រើ Jude Bellingham
ខ្សែបម្រើ Jude Bellingham

សារព័ត៌មាន Marca បានបង្ហើបថា Real Madrid បានកំណត់គោលដៅហើយថានឹងទិញយកគេប៉ុន្តែខាង Borussia Dortmund នឹងមិនលក់កីឡាករវ័យ១៩ឆ្នាំនាពេលនេះទេគឺអាចនឹងគិតគូលក់នៅឆ្នាំ២០២៣។

ខ្សែបម្រើ Jude Bellingham
ខ្សែបម្រើ Jude Bellingham

សារព័ត៌មាន BILD វិញបានចុះផ្សាយថា តម្លៃខ្លួនរបស់ Jude Bellingham អាចនឹងដល់១២០លានដុល្លារ៕

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T