ការពារចែកបាល់មួយកំប្លេ! សមត្ថភាព Martinez ដែល Man UTD ជិតទិញបានញាក់សាច់ហ្មង (មានវីដេអូ)

//s9.kh1.co/39/39c6e837e54819a448f18ba37607876ef6ff7537.jpg
កីទ្បា

 ១៥-កក្កដា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

សមត្ថភាព Martinez ដែល Man UTD ជិតទិញបានញាក់សាច់ហ្មង (មានវីដេអូ)

អឺរ៉ុប៖ ក្លិប Manchester United មកទល់នឹងពេលនេះកាន់តែកៀកនឹងខិតជិតក្នុងការប្រកាសជាផ្លូវការអំពីវត្តមានរបស់ខ្សែការពារកណ្តាលចំណូលថ្មី Lisandro Martinez ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lisandro Martinez
កីឡាករ Lisandro Martinez

ជាការពិតណាស់ Martinez ជា ខ្សែការពារកណ្តាលសញ្ជាតិអាហ្សង់ទីន ដែលកំពុងប្រកបអាជីពនៅ Ajax ជា គោលដៅដែល Man Utd ចង់បានខ្លាំងជាងគេម្នាក់ ហើយ ការចង់បាននេះ គឺ ស្របទៅតាមលោក Erik ten Hag ដែលធ្លាប់ជាគ្រូរបស់គេតាំងពីឆ្នាំ២០១៩ ខណៈ ក្រុមបិសាចក្រហមបានព្រមព្រៀងគ្នាជាមួយ Ajax រួចរាល់ក្នុងការនាំយករូបគេមកកាន់កីឡដ្ឋាន Old Trafford ក្នុងតម្លៃខ្លួន ៥០លានអឺរ៉ូ (ឬប្រមាណ ៥០លានដុល្លារ)។

ប្រិយមិត្តច្បាស់ជាចង់ដឹងថា តើសមត្ថភាពរបស់ Martinez ល្អកម្រិតណាទើប Man Utd ហ៊ានចំណាយប្រាក់ដល់ទៅ ៥០លានអឺរ៉ូ ដើម្បីទិញយករូបគេ ចង់ជ្រាបកាន់តែច្បាស់យើងទៅទស្សនាវីដេអូខាងក្រោម៖

ការលេងរបស់ Lisandro Martinez
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T