ក្តៅៗ! Man City បានចែកផ្លូវជាមួយកីឡាកររបស់ខ្លួនមួយរូបទៀតហើយ

//s9.kh1.co/ad/adb6b637dec66d0fc4b5607de96d02dd861f9815.jpg
កីទ្បា

 ១៥-កក្កដា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Man City បានចែកផ្លូវជាមួយកីឡាកររបស់ខ្លួនមួយរូបទៀតហើយ

បរទេស៖ ក្លិប Manchester City បានចែកផ្លូវគ្នាជាមួយកីឡាករ Zack Steffen ហើយ ដោយអ្នកចាំទីរូបនេះនឹងផ្លាស់ទៅចូលរួមជាមួយក្រុម Middlesbrough ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាល ២០២២-២០២៣ នេះ, នេះបើតាមប្រភពច្បាស់ការនៅបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Zack Steffen 
Zack Steffen 

យោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៊ីតាលីលោក Fabrizio Romano បានឱ្យដឹងថា Middlesbrough បានឈានដល់កិច្ចព្រមព្រៀង ១០០ ភាគរយក្នុងការខ្ចីជើងអ្នកចាំទី Steffen ពី Man City ហើយ, ហើយការប្រកាសផ្លូវការត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅប៉ុន្មានម៉ោងខាងមុខទៀត។

Zack Steffen 
Zack Steffen 

គួរបញ្ជាក់ថា ថ្មីៗនេះ Man City ទើបតែចុះកុងត្រាយកបាន Stefan Ortega ពីក្រុម Arm. Bielefeld ហើយរូបគេនឹងក្លាយជាអ្នកចាំទី ២ របស់ក្រុមមេឃខៀវនៅរដូវកាលនេះ, ខណៈ Steffen គឺត្រូវបង្ខំចិត្តចាកចេញ ដើម្បីស្វែងរកឱកាសបង្ហាញខ្លួននៅលើទីលាន ដូច្នេះទើបក្រុមម្ចាស់ជើងឯក Premier League ដាក់ឱ្យ Middlesbrough ខ្ចីជើងរូបគេនៅរដូវកាលនេះ៕

Stefan Ortega
Stefan Ortega

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T