ឌូបៃ៖ សាលារៀន និងការិយាល័យជាច្រើនត្រូវបានបិទនៅទូទាំងប្រទេសអារ៉ាប់រួម (UAE) កាលពីថ្ងៃទី ២ ខែឧសភា ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានត្រឡប់មកសារជាថ្មី ត្រឹមតែពីរសប្តាហ៍បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដែលអ្នកជំនាញបានលើកឡើង មកពីបញ្ហា ប្រែប្រួលអាកាសធាតុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមជ្ឈមណ្ឌលជាតិឧតុនិយមបាននិយាយថា ព្យុះផ្គររន្ទះដែលមានខ្យល់បក់ខ្លាំងបានបោកបក់ពាសពេញទូទាំងប្រទស ពេញមួយយប់ ដោយមានភ្លៀងធ្លាក់រហូតទល់ដល់ព្រឹក នៅក្នុងតំបន់មួយចំនួនទៀតផង។
អ្នកនាំពាក្យម្នាក់បាននិយាយថា ទឹកជំនន់ត្រូវបានលិចនៅក្នុងតំបន់ខ្លះនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងឌូបៃ ហើយអាកាសយានដ្ឋានរបស់ទីក្រុងដែលជាកន្លែងមមាញឹកបំផុតក្នុងពិភពលោកដោយចរាចរណ៍អ្នកដំណើរអន្តរជាតិបានលុបចោលជើងហោះហើរចំនួន ១៣ និងបង្វែរជើងហោះហើរចំនួន ៥ថែមទៀតផង៕
ប្រភព៖ straitstimes