កីឡាករណាក៏មិនខ្លាច តែពេជ្រ សម្បត្តិ ប្រាប់ថាទោះគេដាក់លុយ១០ម៉ឺនដុល្លារ ក៏ខ្លួនមិនវាយជាមួយកីឡាករកម្ពុជារូបនេះដែរ

//s9.kh1.co/1a/1af8d302638c65978bf43f8dbc0a4f339e49efca.jpg
កីទ្បា

 ០៩-ឧសភា-២០២៤ ១ល្ងាច · ១១ ថ្ងៃមុន

កីឡាករណាក៏មិនខ្លាច តែពេជ្រ សម្បត្តិ ប្រាប់ថាទោះគេដាក់លុយ១០ម៉ឺនដុល្លារ ក៏ខ្លួនមិនវាយជាមួយកីឡាករកម្ពុជារូបនេះដែរ

កម្ពុជា៖ អ្នកប្រដាល់កំពុងឡើងដៃរបស់កម្ពុជារហស្សនាមក្របីព្រៃពេជ្រ សម្បត្តិ បាននិយាយច្បាស់ៗកាលពីពេលថ្មីៗនេះថា ដាច់ខាតគាត់គឺមិនប្រកួតជាមួយរៀមច្បងនាគខ្មៅឃីម ឌីម៉ា នោះទេ ទោះបីជាគេដាក់ប្រាក់រង្វាន់រហូតដល់ទៅ ១០ ម៉ឺនដុល្លារអាមេរិកក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពេជ្រ សម្បត្តិ
ពេជ្រ សម្បត្តិ

ជឿជាក់ថា អ្នកគាំទ្រគុនខ្មែរទាំងអស់ នរណាៗក៏ស្គាល់អ្នកលេងដែលមានដើមកំណើតមកពីជាយដែនខេត្តបន្ទាយមានជ័យឃីម ឌីម៉ា ដែរ ថាគាត់ជាកីឡាករម្នាក់ដែលមានបច្ចេកទេស និងក្បាច់ល្អ។ ជាមួយគ្នានេះតាមរយៈក្បាច់វាយ អត្តចរិត និងឆន្ទៈនៅលើសង្វៀនរបស់គាត់ គឺបានធ្វើឱ្យកីឡាករជំនាន់ក្រោយចង់យកគម្រូតាម និងមានការគោរពគាត់ខ្លាំងចំពោះគាត់ ហើយក្នុងចំណោមនោះក៏មានសម្បត្តិម្នាក់ផងដែរ។

ឃីម ឌីម៉ា
ឃីម ឌីម៉ា

កាលពីប៉ុន្មានខែមុន ពេជ្រ សម្បត្តិកូនសិស្សរបស់លោកគ្រូពេជ្រ សុផាន់ ធ្លាប់បាននិយាយម្តងរួចមកហើយ ថាកីឡាករក្នុងទម្ងន់ ៦០ គីឡូក្រាមទាំងអស់ នរណាក៏គាត់អាចជួបបានដែរ លើកលែងតែខ្ញីចាស់ឃីម ឌីម៉ាម្នាក់ប៉ុណ្ណោះ ដែលគាត់សុំមិនប្រកួតជាមួយដាច់ខាត ដោយសារតែគាត់គឺបានចាត់ទុក ឌីម៉ា គឺជានិមិត្តរូប ដែលខ្លួនគោរពបំផុត។

យ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ រឿងដដែលនេះក៏ត្រូវបានគេជីកកកាយមកម្តងទៀត ហើយដោយសារតែមានគេផ្គូរផ្គងច្រើនពេក បន្ទាប់ពីខ្លួនដណ្តើមបានខ្សែក្រវាត់គ្រុឌទី ៣ ពីធន់ វណ្ណា សម្បត្តិបាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយ ដែលដកស្រង់ចេញពីឆានែល YouTube របស់កីឡាករលន បញ្ហាថា «កុំថាឡើយគេដាក់ប្រាក់រង្វាន់ ២ ម៉ឺនដុល្លារ ទោះបីគេដាក់ដល់ ១០ ម៉ឺនដុល្លារ ក៏គាត់មិនប្រកួតជាមួយរៀមច្បងឃីម ឌីម៉ាដែរ»៕

ពេជ្រ សម្បត្តិ និងឃីម ឌីម៉ា
ពេជ្រ សម្បត្តិ និងឃីម ឌីម៉ា
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T