ក្រុមណាទៅ? Beckham ថា​ ក្រុមជម្រើសជាតិមួយនេះមានភាគរយខ្ពស់ក្នុងការឈ្នះពាន EURO 2024

//s9.kh1.co/85/8511463866d83d793943e5a0ed4ce00ec57e29ed.jpg
កីទ្បា

 ១០-ឧសភា-២០២៤ ៤ល្ងាច · ១០ ថ្ងៃមុន

Beckham ថា​ ក្រុមជម្រើសជាតិមួយនេះមានភាគរយខ្ពស់ក្នុងការឈ្នះពាន EURO 2024

អឺរ៉ុប៖ អតីតារាឆ្នើមក្លិប Manchester United លោក David Beckham ជឿជាក់ថា ក្រុមជម្រើសជាតិអង់គ្លេសមានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់ EURO 2024។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/c0/c05fc70fae768f0d6bf24f34e5473690a5c77714.png

ជាការពិតណាស់ ព្រឹត្តិការណ៍ EURO 2024 កាន់តែកៀកជិតចូលមកដល់ហើយ ពោលនឹងចាប់ផ្តើមពីចន្លោះថ្ងៃទី ១៥ ខែមិថុនា រហូតដល់ថ្ងៃទី ១៥ ខែកក្កដា ខណៈ បើយើងនិយាយពីក្រុមជម្រើសជាតិអង់គ្លេស គឺ ពួកគេស្ថិតនៅក្នុងពូល C ជាមួយក្រុមជម្រើសជាតិអ៊ីតាលី អ៊ុយក្រែន ម៉ាសេដូនុីខាងជើង និង ម៉ាតា។

https://s9.kh1.co/__image/w=650,h=366,q=100/b9/b967b17c6af0a1ad5e4c023162efc691b9021950.png

ទាក់ទងនឹងរឿងខាងលើ លោក Beckham បាននិយាយថា៖

ក្នុងនាមជាអ្នកគាំទ្ររបស់ក្រុមអង់គ្លេស ពួកយើងពិតជារីករាយណាស់នៅពេលដែលព្រឹត្តិការណ៍ដូចជា EURO និង World Cup ជាដើមចូលមកដល់។ ខ្ញុំគិតថាពួកយើងមានភាគខ្ពស់ ប៉ុន្តែ ពួកយើងក៏ដឹងថានៅពេលដែលយើងចូលរួមក្នុងព្រឹត្តិការណ៍បែបនេះ ស្ថានការក៏អាចនឹងផ្លាស់ប្តូរលឿនដែរ៕

លោក David Beckham
https://s9.kh1.co/__image/w=650,h=366,q=100/46/46316b90974f65795f8fd325263216c2c1b17a48.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T