ថ្នាល«បណ្តុះកូនឈើ»ខ្នាតធំបំផុតនៅកម្ពុជាគ្រោងចេញជារូបរាងនៅត្បូងឃ្មុំ

//s9.kh1.co/86/86f12b8c803385f7a1a3b555f86babf081d441ff.png
សង្គម

 ០៦-ឧសភា-២០២៤ ១០ព្រឹក · ១៣ ថ្ងៃមុន

ថ្នាល«បណ្តុះកូនឈើ»ខ្នាតធំបំផុតនៅកម្ពុជាគ្រោងចេញជារូបរាងនៅត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ បានគ្រោង នឹងលេចចេញជារូបរាងហើយ នៅក្នុងខេត្តត្បូងឃ្មុំ ។ថ្នាល«បណ្តុះកូនឈើ»នេះ រៀបចំឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្នាល«បណ្តុះកូនឈើ»ខ្នាតធំដំបូងបំផុតនៅក្នុងប្រទេសកម្ពុជានេះ អាចមានសមត្ថភាពផលិតកូនឈើបានចំនួន ១លាន ២សែនកូនក្នុង១ឆ្នាំ និង ជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ។

ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន ៧៣ តំបន់ និង គ្របដណ្តប់លើផ្ទៃដីជាង ៧លានហិកតាស្មើនឹង៤០% នៃផ្ទៃដីប្រទេស៕

ប្រភព៖ Ministry of Environment

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាពរូបភាព
រូបភាពរូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/01/013914c7f93851fb4bd056e6a9e8d5f18d054035.jpg

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងពិធីបដិបត្តិសមាធិ និងមហាបង្សុកូលឧទ្ទិសព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

 ១៩-ឧសភា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T