កាណាដា៖ គួរឲ្យសោកស្តាយ ក្មេងប្រុសជំទង់ម្នាក់ ត្រូវបានរងរបួស ខ្ទេចមុខខ្ទេចមាត់ ដោយសារតែរូបគេ សាកជក់បារីអេឡិចត្រូនិច ដែលផលិតដោយប្រទេសចិន។

ក្មេងប្រុសជំទង់ម្នាក់ ឈ្មោះ Ty Greer អាយុ ១៦ឆ្នាំ មកពីខេត្ត Alberta បានទទួលរងរបួសមាត់ នឹងផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបារីអេឡិចត្រូនិច (Phantom e-cigarette) ម៉ាក Wotofo ដែលគេកំពុងជក់បានផ្ទុះ និងបង្កជាការភ្ញាក់ផ្អើលតែម្តង។

បើតាមឪពុកក្មេងរងគ្រោះបានប្រាប់ឲ្យដឹងថា មុខរបស់កូនប្រុសគាត់ ត្រូវបានភ្លើងឆេះរលាក បាក់ធ្មេញ២ រលាកបំពង់ក ព្រមទាំងរលាកអណ្តាតយ៉ាងធ្ងន់ធ្ងរផងដែរ។ គាត់បានឲ្យដឹងទៀតថា គ្រាន់តែកូនរបស់គាត់ចាប់ផ្តើមជក់ និងចុចប៊ូតុងឲ្យវាដំណើរការត្រឹមតែ២-៣វិនាទីប៉ុណ្ណោះ បារីនោះក៏ចាប់ផ្តើមឆេះ និងផ្ទុះតែម្តង។ គាត់ក៏បាននិយាយឲ្យដឹងទៀតថា គាត់ពិតជាមិនចង់ឲ្យមានរឿងដូចនេះកើតឡើង ចំពោះក្មេងដ៏ទៃទៀតនោះទេ គឺគាត់ចង់ឲ្យមានការហាមឃាត់លក់តែម្តង។

តែទោះជាយ៉ាងណា មកទល់ពេលនេះពុំទាន់ មានសេចក្តីថ្លែងការណ៍ ដែលចេញដោយ ក្រុមហ៊ុន Wotofo នៅឡើយនោះទេ ព្រោះថាពីមុនមក មិនដែលធ្លាប់មានរឿងកើតឡើងដូចនេះនោះទេ។ ចំណែកឯអាជ្ញាធរខេត្ត Alberta ក៏កំពុងតែធ្វើការស្រាវជ្រាវ អំពីករណីខាងលើនេះផងដែរ៕

ប្រភព Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]