ឥណ្ឌា៖ ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ត្រូវបានគ្រូពេទ្យ យកស្រមោចយក្សជាង ១,០០០ក្បាល ចេញពីក្នុង ត្រចៀកបន្ទាប់ពី រកឃើញថាស្រមោចទាំងនេះ កំពុងតែធ្វើសំបុកនៅក្នុង ក្រដាសត្រចៀកនាង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រី Shreya Darji ដែលជាអ្នករស់នៅក្នុងទីក្រុង Deesa នៃរដ្ឋ Gujarat គឺមានស្រមោច ប្រហែលជា១០ក្បាលវារចេញ ពីក្នុងត្រចៀកនាង ជាប្រចាំថ្ងៃ នេះបើតាម​ឪពុកម្ដាយនាង បានរៀបរាប់។ នៅក្នុងនោះបានឲ្យដឹងទៀតថា បញ្ហារបស់នាង កើតឡើងដំបូងឡើង ដោយអាការៈរមាស់ នៅក្នុងត្រចៀកនាង កាលពីឆ្នាំមុន ខែសីហា ហើយនៅពេលដែលនាង ទៅពិនិត្យនៅឯមន្ទីរពេទ្យក្នុងតំបន់ ត្រូវបានគ្រូពេទ្យប្រទះឃើញ ស្រមោចរស់នៅ នៅក្នុងរន្ធត្រចៀកនាង។ ដោយឃើញសភាពបែបនេះ គ្រូពេទ្យបានធ្វើការ យកស្រមោចចេញ ជាងច្រើនរយក្បាល ប៉ុន្ដែទោះជាព្យាយាមយ៉ាងណា ស្រមោចក៏នៅតែមាន។ យ៉ាងណាមិញ ឪពុកម្ដាយនាង ព្យាយាមធ្វើគ្រប់បែបយ៉ាង ទាំងរកគ្រូបុរាណ និងគ្រូធ្មប់ផ្សេងៗ ប៉ុន្ដែនៅតែមិនអាច បញ្ចប់ជីវិតស្រមោចនេះបានទៀត។ 

នេះបើតាមសម្ដីលោកវេជ្ជបណ្ឌិត Jawahar Talsania អាយុ ៥៨ឆ្នាំ ជាអ្នកជំនាញខាងវះកាត់ ច្រមុះ ត្រចៀក និងបំពង់ក នៃរដ្ឋ Gujarat  បានមានប្រសាសន៍ឲ្យដឹងថា ៖ ពួកយើងបានធ្វើការស្កេន និងប្រើប្រាស់គ្រប់វិធី ប៉ុន្ដែបែរជា ឃើញគ្មានបញ្ហាអ្វីទាំងអស់ និងពួកយើង មិនអាចស្វែងរក ភាពមិនប្រក្រតីនៃ ត្រចៀកនាងនោះទេ ។ មួយវិញទៀត នាងក៏គ្មានអាការៈឈឺចាប់ ដែលទោះជាស្រមោចនោះ ខាំនាងក៏ដោយ ហើយក្នុងក្រដាសត្រចៀកនាង គឺគ្មានការបំផ្លាញអ្វីទាំងអស់។ ក្រុមគ្រួសារនាង រស់នៅដូចជា ធម្មតា ជាមួយនឹងបរិស្ថានដ៏មានសុខភាពល្អ ដូចនេះពួកយើង មិនអាចធ្វើការស្ដីបន្ទោសទៅលើ លក្ខខណ្ឌនៃការរស់នៅនោះទេ ពួកយើងមិនដែលជួបរឿងបែបនេះ នោះទេ ក្នុងប្រវត្ដិសាស្ដ្រវេជ្ជសាស្ដ្ររបស់យើង ។ គាត់បានបន្ដទៀតថា ៖ ពួកយើងបានព្យាយាមរកគ្រប់វិធី តែនៅតែមិនឈ្នះនឹង ការរីកលូតលាស់នៃស្រមោចនេះ ហើយពួកយើងក៏មិនជឿជាក់ថា ស្រមោចទាំងនេះ អាចញាស់ពងនៅក្នុង ត្រចៀកបានដែរ ខណៈដែលពួកយើងក៏ រកមិនឃើញ មេ របស់វានៅក្នុងនោះផងដែរ

លោក Sanjay Darji វ័យ ៤០ឆ្នាំ ជាឪពុករបស់ក្មេងស្រីនេះ និងមានមុខរបរបើកជួសជុលទូរទស្សន៍ បាននិយាយថា នៅពេលដែល កូនស្រីកំពុងតែអង្គុយរៀន ក៏មានពេលខ្លះ ស្រមោចនោះវារចេញមកដែរ។ គាត់មានអារម្មណ៍ថា អាការៈរបស់នាង កាន់តែធ្ងន់ធ្ងរឡើង ដូចជាមិនស្រាកស្រាន្ដនោះសោះ គាត់បានព្យាយាមធ្វើគ្រប់យ៉ាង ​និងព្យាយាមស្វែងរកគ្រូពេទ្យដ៏ល្អបំផុត ប៉ុន្ដែពួកគេ នៅតែមិនបរាជ័យ មិនអាចជួយនាងបាន គាត់គ្រាន់តែសង្ឃឹមថា អ្វីៗគ្រប់យ៉ាង នឹងល្អប្រសើរជាងមុន។ អ្វីដែលគាត់កាន់តែបារម្មណ៍នោះ គឺអនាគតនាង និងផលប៉ះពាល់ ដល់ការសិក្សានាង ដែលនាងជាក្មេងដ៏ឆ្លាតម្នាក់ និងនាងបានខកខាន ទៅសាលាជាច្រើនដងមកហើយ។ នៅក្នុងនោះ សិស្សនៅក្នុងសាលានាង និងក្នុងសហគមន៍ បាននិយាយឌឺដងនាង ដែលធ្វើឲ្យនាង មានអារម្មណ៍សោកសៅបាត់ទៅហើយ គាត់នឹងសង្ឃឹមថា បញ្ហាមួយនេះ នឹងអាចដោះស្រាយបានឆាប់ៗ មុននឹងវាធ្វើ ឲ្យនាងបាត់បង់នៅទំនុកចិត្ដ ក្នុងជីវិតនាង៕

 

រូបភាពស្រមោច នៅក្នុងរន្ធត្រចៀកនាង

រូបភាពក្មេងស្រី Shreya Darji 

ទស្សនាសកម្មភាពដែលគ្រូពេទ្យ ចាប់ទាញស្រមោចចេញពីក្នុងត្រចៀកនាង៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]