ចិន៖ ថ្មីៗនេះអាជីវកម្ម “សេវាកម្មជួលមិត្តស្រី” នៅក្នុងប្រទេសចិនមានការរីកចម្រើនជាខ្លាំង ជាពិសេសគឺ ក្នុងអំឡុងពេល ចូលឆ្នាំថ្មីប្រពៃណីចិន នេះតែម្តង។
នេះបើយោងតាមកាសែត The Star បានឲ្យដឹងថា សេវាកម្មនេះមានតម្លៃចាប់ពី ២៦០ដុល្លារអាមេរិក ឡើងទៅ សម្រាប់ជួល សង្សារក្លែងក្លាយ។ បុរសៗនៅលីវ ដែលបានបង់ប្រាក់រួចហើយគឺ អាចនាំសង្សារ របស់ខ្លួនទៅផ្ទះបាន ដើម្បីណែនាំឲ្យឪពុកម្តាយ ឬសាច់ញតិរបស់ពួកគេ បានស្គាល់ក្នុងអំឡុងពេលនៃ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។
លោក Xiao Ping ដែលជាអ្នកផ្តល់សេវាកម្មអនឡាញ សម្រាប់បុរសៗជួលមិត្ដស្រីនេះ បានឲ្យដឹងថា៖ បុរសៗ អាចស្នើសុំចុះ បញ្ជីអាពាហ៍ពិពាហ៍ក្លែងក្លាយបានផងដែរ ប៉ុន្តែមិនផ្តល់សិទ្ធិអនុញ្ញាត ឲ្យគេងជាមួយនារីៗ ទាំងអស់នោះឡើយ។ វាប្រហែលជា៨០% នៃបុរសៗជនជាតិចិន ដែលកំពុងធ្វើការ នៅក្នុងទីក្រុងដែលឆ្ងាយពីស្រុកកំណើតបានជួលសង្សារ ដើម្បីផ្គាប់ចិត្តសាច់ញាតិ ជាពិសេសឪពុកម្តាយ ដែលមានវ័យចំណាស់ៗ បារម្ភពីកូនរបស់ខ្លួនខ្លាចមិនទាន់មានដៃគូនិងគេ។
តើសេវាបែបនេះ មាននៅក្នុងស្រុកខ្មែរទេ?
ប្រភព៖ Singaporeseen
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]