ស្វាយរៀងៈ មានករណីកាប់ប្រហារ ដ៏សាហាវបាន បណ្ដាលអោយទាហ៊ានម្នាក់ រងរបួសក្បាលធ្ងន់ធ្ងរនិងប្រជាពលរដ្ឋម្នាក់ ទៀតក៏រងរបួសត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យ ដោយសារក្រុមក្មេងទំនើង ស្ទាក់កាប់តាមផ្លូវជាតិលេខ១។ ករណីនេះបានកើតឡើង នៅលើផ្លូវជាតិលេខ១ ក្នុងភូមិប្រសូតិ២ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាបវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានឲ្យដឹងថាមុនពេលកើតហេតុ​ សមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកស្វាយទាប បានទទួលសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋ ថាមានក្រុមក្មេងទំនើងមួយក្រុមបាន ធ្វើសកម្មភាពកាប់ប្រហារទាហ៊ានម្នាក់ អោយរងរបួសធ្ងន់នៅ ផ្លូវជាតិលេខ១ ទើបកំលាំងយើង សហការជាមួយនគរបាលស្រុកចេញ ប្រតិបត្តិការណ៏បង្ត្រាប ក្មេងទំនើងទាំងនោះបាននៅ ចំណុចស្ពានទន្លៀង ស្ថិតនៅឃុំរមាំងថ្កោល ស្រុកស្វាយទាប ខណះដែលជនសង្ស័យ កំពុងជិះម៉ូតូមួយគ្រឿង មានកាំបិតបាំងតោសៀតចង្កេះ ចាប់ឃាត់ខ្លួនបានតែម្ដង។ក្រុមក្មេងទំនើងនេះសមត្ថកិច្ច បានធ្វើការប្រដេញពីក្រោយ ឆ្លៀតទៅកាប់បុរសម្នាក់ទៀតផងដែរ។

ហឹង្សាដោយចេតនាមួយនេះ បង្កឡើងដោយជនសង្ស័យ មានគ្នា២នាក់មិនស្គាល់មុខ ភេទប្រុស  បានជិះម៉ូតូមកដល់ចំណុចខាងលើ បានស្ទាក់កាប់ ជនរងគ្រោះឈ្មោះ ចិន ពង់ ភេទប្រុស អាយុ៣២ឆ្នាំ បុខរបរយោធា អង្គភាពនាយកដ្ឋានពិសោធន៏នៅភ្នុំពេញ មកលេងស្រុក នៅភូមិ-ឃុំកើតហេតុ បណ្ដាលឲ្យរងរបួស មួយកាំបិតចំក្បាល ខាងលើត្រចៀកខាងឆ្វេងនិង ជនរងគ្រោះម្នាក់ទៀតឈ្មោះ ពៅ រ៉ែន រស់នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ។

សមត្ថកិច្ច បន្តទៀតថាជនសង្ស័យដែលសមត្ថកិច្ច ធ្វើការឃាត់ខ្លួនដោយទី១មានឈ្មោះ សេក ម៉ៅ ភេទប្រុស ទី២ឈ្មោះ សុក ចន្ថា ភេទប្រុស ទី៣ឈ្មោះ សំ រាវុធ ភេទប្រុស ដោយអ្នកទាំង៣ មានទីលំនៅ ភូមិទាហ៊ានក្រោមសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

បើតាមការបញ្ចាក់ពី សមត្ថកិច្ចថាមូលហេតុ ដែលនាំឲ្យក្រុមក្មេងទំនើងជាជនសង្ស័យ កាប់ប្រហារទៅលើបុរសពីនាក់នេះ ដោយសារមានសារជាតិស្រវឹង ក្នុងខ្លួននិងអាចមានសារធាតុ គ្រឿងញៀនទៀតផង ហើយក្រុមក្មេងទំនើងទាំងនេះ តែងតែដើរអុកឡុក ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ ដូចជាយកដុំថ្មគប់កញ្ចក់រថយន្តគេ និងគប់អ្នកជិះម៉ូតូជាដើម ហើយសមត្ថកិច្ចមិនអាច បណ្ដោយឲ្យក្រុមជនទំនើងទាំងនេះ ធ្វើអ្វីស្រាច់តែអំពើចិត្តនោះឡើយ គឺចុះបង្ក្រាបអោយអស់ពីមូលដ្ឋាន ដើម្បីចូលរួមអនុវត្ត គោលនយោបាយភូមិឃុំ មានសុវត្ថភាពទាំង៩ចំណុច។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង ចាត់ការតាមច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]