ភ្នំពេញ៖ អតីតហ្វ្រេសស៊ីហ្គើល និងសព្វថ្ងៃជាពិធីការនី ដ៏ល្បីឈ្មោះមួយរូប ប្រចាំស្ថានីយ៍ទូរទស្សន៍ ​បាយ័ន គឺកញ្ញា ហ៊ិន ចាន់នីរ័ត្ន បានបញ្ចេញសារ តបតរទៅនឹងរូបភាពចាស់ៗមួយចំនួន ដែលកំពុងតែត្រូវបាន ទំព័រហ្វេសប៊ុកមួយ ធ្វើការចែកចាយនា ពេលថ្មីៗនេះ។

តាមរយៈទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា Hin channiroth បានបង្ហោះជាសារកាលពីល្ងាចមិញថា៖ សំលៀកបំពាក់នេះ គឺជាការរៀបចំ របស់ម្ចាស់ផ្ទះគឺប្រទេស វៀតណាម គឺកម្មវិធី Asean Telavistion Charm ឆ្នាំ២០១១ ដែលមានការចូលរួមពីបណ្តាលប្រទេស ទាំងដប់នៃអាស៊ាន ហេីយបណ្តាប្រទេសទាំងអស់ក៏បានស្លៀកសំលៀកបំពាក់នេះដែរ ហេីយអ្វីដែលសំខាន់ គឺយេីងបានរៀបចំនូវសំលៀកបំពាក់ខែ្មរដ៏ល្អឥតខ្ចេាះ ដេីម្បីចូលរួមប្រកួត ហេីយខ្ញុំក៏បានទទួលបានរង្វាន់ Charming Face (មុខស្រស់ នឹង ទាក់ទាញ) ត្រលប់មកមាតុប្រទេសវិញ ដែលនេះជាមុខមាត់ នៃប្រទេសកម្ពុុជាលេីឆាកអន្តរជាតិ ។ នាងខ្ញុំសូមអរគុណរាល់ការគាំទ្ររបស់អ្នកទាំងអស់គ្នាដែលបានជួយការពារនឹងលេីកទឹកចិត្ត ដូចច្នេះរាល់អ្វីដែលបងប្អូនចង់ដឹងខ្ញ់ំុ បានរៀបរាប់ដូចខាងលើ អស់ហេីយ ហេីយក៏សុំម្ចាស់ page ទាំងឡាយដែលបានសរសេរកែរសំរួលឡេីងវិញ បេីមិនដឹងព័ត៌មានច្បាស់ ដែលធ្វេីឲខូចកេរ៍ិ្តឈ្មេាះនាងខ្ញុំ អរគុណ។




រូបភាពខាងក្រោមនេះ គឺជារូបភាព ដែលបង្ហាញពីទិដ្ឋភាព នៅលើឆាក ក្នុងកម្មវិធី Asean Telavistion Charm ឆ្នាំ២០១១ ដែលកញ្ញាបង្ហោះជាបន្ដបន្ទាប់៖










គួរបញ្ជាក់ថា កញ្ញា ហ៊ិន ចាន់នីរ័ត្ន ដែលជាអ្នកចូលសិល្បៈយូរឆ្នាំនេះ និងមិនសូវជាជួបប្រទះរឿងអាស្រូវ បានប្រតិកម្ម និងបកស្រាយ ជាលើកដំបូងតាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ទាក់ទិនទៅរូបភាពខាងលើនេះ ដែលទោះជាយ៉ាងណា សូមបងប្អូនប្រិយមិត្ដ មេត្ដាដឹងប្រភពព័ត៌មានឲ្យបានច្បាស់ មុននឹងសម្រេចចិត្ដ បង្ហោះពីរឿងអ្វីមួយ ព្រោះទង្វើរនីមួយៗអាច ធ្វើឲ្យប៉ះពាល់ដល់កិត្ដិយស របស់សង្គម ក្រុមគ្រួសារ និងសាមីខ្លួន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]