បរទេស៖ កាលពីពេលថ្មីៗនេះ រូបថត Selfie លក្ខណៈគ្រួសារ រវាងម្តាយ និងកូនភ្លោះស្រី ២នាក់ អង្គុយនៅក្នុងរថយន្ត (២នាក់ អង្គុយខាងមុខ និងម្នាក់ អង្គុយខាងក្រោយ) បាននិងកំពុងតែ ល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្តាញអ៊ីនធឺណែត ដោយសារតែ មុខមាត់ របស់អ្នកទាំង៣នាក់ ពិតជាដូចគ្នា ខ្លាំងមែនទែន។

ជាមួយគ្នានេះដែរ រូបថតមួយសន្លឹកនោះ ក៏បានទាក់ទាញ ចំណាប់អារម្មណ៍ អ្នកប្រើប្រាស់អ៊ីនធឺណែត រាប់ពាន់នាក់ ផងដែរ ដោយពួកគេ ព្យាយាមរកថា ម្នាក់ណា គឺជាម្តាយ ព្រោះអ្នកទាំង៣ សុទ្ធតែមានសម្រស់ ស្រស់ស្អាត និងមើលទៅ នៅវ័យក្មេង ដូចៗគ្នា តែម្តង។


សាកទាយទៅមើល តើស្រីស្អាត ទាំង៣នាក់នេះ នរណាគឺជា ម្តាយ?

នាង Kaylan Mahomes (អង្គុយនៅខាងស្តាំ) គឺជាសិស្សវិទ្យាល័យម្នាក់ រស់នៅក្នុងទីក្រុង Indianapolis សហរដ្ឋអាមេរិក ដែលបានថត និងបង្ហោះ រូបថតនោះ ទៅលើបណ្តាញសង្គម Twitter ពិតជាមិនបានដឹងថា វានឹងបង្កឲ្យ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ទៅដល់អ្នកប្រើប្រាស់ ដទៃទៀត យ៉ាងច្រើន បែបនេះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ បណ្តាញសង្គម Twitter ជាច្រើន ពិតជាមិនដឹងថា នរណាជានរណា ឡើយ ខណៈមានអ្នកប្រើប្រាស់ មួយចំនួន បានសុំអង្វរនាង Kaylan ឲ្យប្រាប់ថា តើក្នុងរូបនោះ នរណាគឺជា ម្តាយ។

យ៉ាងណាមិញ ក្រោយពីរូបថត មួយសន្លឹកនោះ បានបង្ហោះ ជាច្រើនថ្ងៃ រួចមក នាង Kaylan ក៏បានបង្ហាញការពិត ដោយប្រាប់ថា ម្តាយរបស់នាង គឺអង្គុយខាងមុខ នៅខាងឆ្វេងដៃ និងពាក់អាវពណ៌ខ្មៅ៕

ចុះចំពោះប្រិយមិត្តវិញ ដំបូងឡើយគិតថានរណា គឺជា ម្តាយ?

ប្រភព ៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]