ភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញនេះ គ្រឿងសំអាង Revlon បានរៀបចំពិធីពិព័រណ៍ «Beauty & Love Museum» នៅផ្សារទំនើប អ៊ីអនម៉ល ក្នុងគោលបំណង ដើម្បីបង្ហាញនូវ ភាពទាន់សម័យ របស់ Revlon ដល់អតិថិជន ដែលកំពុងតែគាំទ្រ និង ប្រើប្រាស់ផលិតផល Revlon ដោយមានការណែនាំ នូវផលិតផលថ្មីៗ ដែលសុទ្ធសឹង តែមានគុណភាពខ្ពស់ និងអត្ថប្រយោជន៍ ច្រើនយ៉ាង ក្នុងផលិតផល តែ១ មានដូចជា Mascara ដែលផ្តល់ប្រយោជន៍ ដល់ទៅ ៥យ៉ាង ក្នុងបំពង់តែ ១ ម្សៅទ្រនាប់ ដែលមានម្សៅបិតបាំងស្នាម ក្នុងប្រអប់តែ ១ ក្រែមលាបបបូរមាត់ ស្រស់ស្អាត បែបកម្ញី (កាំមញ៉ី) និងជាពិសេស មានការបង្ហាញជូន នូវទឹកអប់គូស្នេហ៍ ដែលបន្ថែមមន្តស្នេហ៍ ដល់នារី និងបង្កើននូវ ភាពទាក់ទាញ ដល់បុរស ដើម្បីរក្សានូវ ចំណងអមតៈ។

មិនតែប៉ុណ្ណោះ ដើម្បីផ្សារភ្ជាប់នូវ មនោសញ្ជេតនា ក៏ដូចជា ក្តីស្រលាញ់ Revlon និងអតិថិជន របស់ខ្លួន គឺ Revlon ក៏បានធ្វើការណាត់ជួប នូវគូស្នេហ៍រាប់រយគូ ដែលបានចុះឈ្មោះ ចូលរួមប្រកួត រូបថតគូស្នេហ៍ ក្នុងទំព័រហ្វេសប៊ុក របស់ Revlon Cambodia នៃកម្មវិធី «Revlon Chooselove Contest» ដែលក្នុងនោះ មានគូស្នេហ៍ជ័យលាភី ចំនួន ១០គូ ដែលបានទទួលសម្លេងគាំទ្រ ច្រើនជាងគេ តាមរយៈ ការ Like & Share៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]