ជប៉ុន៖ មានភោជនីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសជប៉ុន មានលក់ម្ហូបដ៏ ចម្លែកៗនិងគួរ ឲ្យញញើតបំផុត នៅលើពិភពលោក ដែលខុសពីភោជនីយដ្ឋានដទៃទៀត ប៉ុន្តែភោជនីយដ្ឋាននេះ បែរជាទីទាក់ទាញ អ្នកទេសចរ ឲ្យទៅចូល​ពិសារអាហារ​គួរ ឲ្យខ្លាចញញើតទាំងនោះ ទៅវិញ ។


មានទីតាំងស្ថិតនៅក្នុងសង្កាត់ Noge ក្នុងទីក្រុងយូគូហាម៉ា ប្រទេសជប៉ុន ភោជនីយដ្ឋានមួយមានឈ្មោះ Chinju-ya  បានបើកលក់ រយៈពេល៦ឆ្នាំ មកហើយ ដែលនៅទីនេះមានបម្រើអាហារ ជូនអតិថិជននូវ ប្រភេទ សាច់សត្វដ៏កម្រ និងចម្លែកជាងគេ បំផុតយកមកពី ជុំវិញពិភពលោក ដើម្បីធ្វើជាម្ហូប ។ ក្នុងនោះមុខម្ហូបដែលមាន ក្នុងភោជនីយដ្ឋាននេះ រួមមានទាំង ម្ហូបធ្វើពីជើងសត្វក្រពើ ម្ហូបអាំងសត្វត្រីស៊ីមនុស្ស Piranha  ម្ហូបបំពងត្រី ជប៉ុន salamander ទាំងមូល និង ម្ហូបចម្លែកជាច្រើនមុខ ទៀតដែលធ្វើពី សាច់សត្វខ្លាឃ្មុំ សត្វអូដ្ឋ និង សត្វកន្លាតបំពង ជាដើម ។

លើសពីនេះ មិនត្រឹមតែមុខម្ហូបតែដែលចម្លែក ចំពោះបង្អែម និង ភេសជ្ជៈក៏កាន់តែចម្លែកផងដែរ ដែលក្នុងនោះ មាន ប្រភេទស្រាត្រាំសត្វពស់ពិស​ ទាំងមូលនៅខាងក្នុងដប និងមានបង្អែមធ្វើពី សត្វជន្លេនក្រឡុក ថែម ទៀតផង ។

យ៉ាងណាមិញ ចុងភៅក្នុងភោជនីយដ្ឋាននេះគឺ លោក Fukuoka តែងតែធ្វើការផ្លាស់ប្តូរមុខម្ហូប ជាប្រចាំ ដោយសារត្រូវធ្វើការប្តូរ តាមរដូវកាល និង ការលទ្ធភាពដែលអាច រកសាច់សត្វកម្រ និងចម្លែកៗមកពីជុំវិញ ពិភពលោក ។

តែផ្ទុយពីភាពចម្លែកនិងគួរឲ្យញញើតនេះ ភោជនីយដ្ឋាននៅទីក្រុងយូគូហាម៉ាមួយនេះ បែរជា មានល្បីល្បាញ ណាស់ ដោយមានអតិថិជនក្នុងតំបន់ ព្រមទាំងអ្នកទេសចរ ចូលចិត្តទៅទទួលអាហារនៅទីនោះ ៕


ត្រីsalamander បំពងទាំងមូល


អាហារ និង ភេសជ្ជៈចម្លែក ៗ

ប្រភព oddity

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]