ចិន៖ ស្រ្តីម្នាក់ធ្វើការប្រមាថ និងវាយតប់ទៅលើគ្រូពេទ្យ បន្ទាប់ពីសាច់ញាតិរបស់ខ្លួនម្នាក់ បានស្លាប់នៅក្នុង មន្ទីរពេទ្យ ក្នុងខេត្ត Hainan ភាគខាងត្បូង ប្រទេសចិន។

បន្ទាប់ពីការខំប្រឹងប្រែងអស់ពីសមត្ថភាព គ្រូពេទ្យមិនអាចជួយសង្រ្គោះជីវិត អ្នកជំងឺម្នាក់ឈ្មោះ Wang អាយុ ៧២ឆ្នាំ ពីរោគគាំងបេះដូងបានឡើយ កាលពីថ្ងៃេទី២៩ ខែមករាកន្លងទៅនេះ។ លុះពេលបាន ដឹងដំណឹងនេះ សាច់ញាតិស្ដ្រីនៃអ្នកស្លាប់ ក៏មានកំហឹងជាខ្លាំង រួចសម្រុកចូលទៅក្នុងមន្ទីរពេទ្យ នៅថ្ងៃទី២ខែកុម្ភៈ ជាមួយនឹង សមាជិក គ្រួសារបីនាក់ទៀត ហើយធ្វើការវាយ ប្រហារទៅលើគ្រូពេទ្យ ដែលទទួលបន្ទុក ព្យាបាលសាច់ញាតិ ខ្លួននោះតែម្តង។

តាមខ្សែរអាត់ វីដេអូបានបង្ហាញថា គ្រូពេទ្យដទៃទៀត ព្យាយាមចូលទៅជួយ ប៉ុន្តែក៏ត្រូវបានស្រ្តីម្នាក់នោះ វាយ ទាត់ធាក់ផងដែរ។ មន្រ្តីក្នុងមន្ទីរពេទ្យ បានរាយការណ៍ថា គ្រូពេទ្យប្រាំនាក់ បានរងរបួស ហើយគ្រូពេទ្យម្នាក់ មានការប៉ះទង្គិចខ្លាំងទៅលើខួរក្បាល។ ក្រោយមកហេតុការណ៍ នេះក៏ត្រូវបានប៉ូលីស ធ្វើអន្តរាគមន៍ រៀបចំសណ្តាប់ធ្នាប់ឡើងវិញ។ ឆ្លើយតបទៅ នឹងរឿងនេះ មន្ទីរពេទ្យបានរៀបចំ ធ្វើសន្និសីទកាសែត កាលពីម្សិលមិញ ដោយចេញសេចក្តីថ្លែងការណ៍ថា ពួកគេមានការអាណិតអាសូរជាខ្លាំង ទៅដល់សាច់ញាតិអ្នកស្លាប់ ហើយមនុស្សគ្រប់គ្នា គួរតែព្យាយាម ដោះស្រាយបញ្ហា ឲ្យសមហេតុផល ប្រសើរជាងការប្រើប្រាស់អំពើហិង្សា។

យោងតាមប្រភពព័ត៌មាន មួយបានសរសេរថា ករណីដែលគ្រូពេទ្យត្រូវទទួលរងនូវការវាយប្រហារ បានកើនឡើង ជាច្រើន នៅពេលមនុស្សទាំងនោះស្វែងរក អ្នកទទួលកំហុសនៅពេល ដែលសាច់ញាតិរបស់ខ្លួនស្លាប់។

សូមទស្សនាវីដេអូនេះខាងក្រោម៖ 


ប្រភព៖ ដេលីម៉េល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]