ខេត្តកណ្តាល៖ បុរសម្នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតក្រោមបញ្ជូនទៅ ដល់មន្ទីរពេទ្យ ដោយសារជិះម៉ូតូ មួយគ្រឿងក្នុងល្បឿន លឿនជ្រុល ទៅបុករនាំងដែកដាក់រាំងរថយន្តជា វត្ថុតាងរបស់នគរបាលប៉ុស្តិ៍ កំពង់សំណាញ់ និងជ្រុលទៅបុករថយន្ត វត្ថុតាងនោះបន្ថែមទៀត កាលពីម៉ោង៤និង០០នាទី ទៀបភ្លឺថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ១១៥ មុខប៉ុស្តិ៍កំពង់សំណាញ់ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើយោងតាមប្រភពព័ត៌មាន  បានឲ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណ នោះទេជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៍ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ1CQ-9387។

ចំណែករនាំងដែក ជារនាំងដែករបស់នគរបាលប៉ុស្តិ៍ កំពង់សំណាញ់ និងរថយន្តដែលជនរងគ្រោះ ទាំងពីរជិះជ្រុលទៅបុក បន្ថែមនោះជារថយន្ត ដែលជួបបញ្ហារួចហើយ នគរបាលឃាត់យកទៅរក្សា ទុកនៅខាងមុខប៉ុស្តិ៍ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរ ជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុករនាំងដែកដែល នគរបាលប៉ុស្តិ៍ដាក់រាំងរថយន្ត ដែលបានឃាត់យកមករក្សាទុក នៅខាងមុខប៉ុស្តិ៍បណ្តាលឲ្យរ៉េចង្កូត ច្រឡោតតោតតូងជ្រុលទៅបុកខ្ទប់ និងរថយន្តដែលនគរបាល ឃាត់មយកចតរក្សាទុក ជាវត្ថុតាងនៅខាងមុខប៉ុស្តិ៍ បណ្តាលឲ្យស្លាប់ភ្លាមៗ ម្នាក់នៅនឹងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់ ក្រោយមកត្រូវបានរថយន្តសង្គ្រោះរបស់ អធិការដ្ឋានដឹកទៅសង្ក្រោះនៅ មន្ទីរពេទ្យជ័យជម្នះ ប៉ុន្តែក្រោយពេលបញ្ជូនទៅដល់ មន្ទីរជនរងគ្រោះក៏បានដាច់ខ្យល់ ស្លាប់ម្នាក់ទៀត ។ រួចនគរបាលក៏បាន ដឹកសពជនរងគ្រោះយកទៅតម្កល់ នៅសាលដាក់ សពនៃមន្ទីរពេទ្យ បង្អែកជ័យជម្នះ រីឯម៉ូតូត្រូវរក្សាទុកនៅប៉ុស្តិ៍តាខ្មៅ ។

នគរបាលឲ្យដឹងថា សាកសពជនរងគ្រោះទាំងពីរនាក់ ពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានភិនភាគម្នាក់មានអាយុប្រហែល ២០ឆ្នាំជាង កម្ពស់ប្រហែល១.៦០ម៉ែត្រ សម្បុរស សក់ស្លូតខ្លី ពាក់អាវសខោពណ៌ពងមាន់ និងម្នាក់ទៀតមានអាយុប្រហែល ២០ឆ្នាំជាង សម្បុរស ពាក់អាវយឺតពណ៌ខ្មៅ ខោខូវប៊យជើងខ្លី ត្រឹមក្បាលជង្គង់ ប្រសិនបើកប្អូនណាមាន បាត់សមាជិកគ្រួសារ ដែលមានភិនភាគ ដូចខាងលើសូមមកទំនាក់ទំនង នគរបាលក្រុមតាខ្មៅ ដើម្បីទទួលទៅ ធ្វើបុណ្យតាមប្រពៃណី៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]