ភ្នំពេញ៖ កម្មវិធីបោះជំរំ សម្រាប់យុវវ័យ Camping Rock 2 នឹងរៀបចំធ្វើឡើងរយៈពេល បី ថ្ងៃ និង២យប់ ចាប់ផ្ដើមពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៦ រហូតថ្ងៃ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះហើយ នៅតំបន់ចរាចរណ៍ ចំនួនពីរ គឺ vKirirom Pine Resort ខេត្តកំពង់ស្ពឺ និង Starling Ridge Farm ខេត្តកំពត។

យោងតាមការជូនដំណឹង និងការរៀបចំកម្មវិធី Camping Rock 2 ខាងលើ បានឲ្យដឹងថា ក្នុងការបោះជំរំ សម្រាប់ យុវវ័យ Camping Rock 2 នេះ មានកម្មវិធីសប្បាយៗជាច្រើន ដូចជា ហ្គេមជាក្រុម ការលំហែកាយ បង្កើតបណ្ដាញ ទំនាក់ទំនងគ្នា ជាមួយមិត្តថ្មីៗ បោះជំរំ ស្រស់ស្រូបអាហារ (BBQ) នៅពេលរាត្រី មានការសម្ដែង រាំកម្សាន្ត បង្ហោះ គោម និងរួមទាំងកម្មវិធីសប្បាយៗជាច្រើនទៀត។

លោក ទីន កូល ម៉េន ( TIN Kolmen) ជាអ្នកគ្រប់គ្រង រៀបចំកម្មវិធី Camping Rock 2 នេះ បានឲ្យដឹងថា ការបោះជំរំនេះ (Camping Rock 2) បង្កើតឡើង លើកទីមួុយនៅឆ្នាំ២០១៤ ហើយឆ្នាំ២០១៦នេះជាលើកទី២ សម្រាប់ចូលរួមដំណើរកំសាន្ត⁣⁣ និងចូួលរួមសកម្មភាព​ Team Building បង្កើនបទពិសោធន៍ជីវិត ជាមួួយនឹងការពង្រឹងចំនងមិត្តភាព ឲ្យកាន់តែស្និទស្នាល ដល់ក្រុមការងារស្មគ្រ័ចិត្ត⁣ មិត្តភក្តិ និងអ្នកចូលរួម ដែលចង់ទទួលបាននូវបទពិសោធន៍មិនអាចបំភ្លេចបាន។⁣

​លោក​បាន​បញ្ជាក់​ថា ​ការ​ខុស​​ប្លែក​ពី​​គេ​​​​នោះ ​ត្រង់​ថា​ ​​ការ​បោះជំរំ​នេះ​​​ មាន​សកម្មភាព​​ សម្រាប់​អ្នក​ចូល​រួម​ជា​ច្រើន​ ​ទាំង​​កម្មវិធី​កម្សាន្ត​​សប្បាយ ​បង្កើត​ទំនាក់ទំនង​ល្អ​​ និង​កាន់​តែ​ជិតស្និទ្ធ​រវាង​គ្នា​នឹង​គ្នា ​​របស់​យុវវ័យ ​​និង​​ជា​ពិសេស​​ ​យុវជន​អាច​​​​ជួយ​ការងារ​ខ្លះ​​ក្នុង​សង្គម ​​ដែល​​កម្មវិធី​​បាន​​​​រៀបចំ ​​ហើយ​​លើស​ពី​នេះទៀត ​ការ​​បោះជំរំ​នេះ​តែង​តែ​ធ្វើ​​នៅ​តាម​តំបន់​កម្សាន្ត​​ផ្សេង​ៗ ​ដើម្បី​ចូល​រួម​​​​ជួយ​ផ្សព្វផ្សាយ ​​នូវ​​​​​តំបន់​​ចរាចរណ៍​​នានា ក្នុង​​ប្រទេស​កម្ពុជា​យើ​ង​ផង​ដែរ​។​​​​​

សម្រាប់តម្លៃ នៃការចូលរួម និងលក្ខខណ្ឌផ្សេងៗទាក់ទងនឹងកម្មវិធីបោះជំរំ Camping Rock 2 សូមចុចត្រង់នេះ ដើម្បីអានព័ត៌មានលម្អិត៕

More Info: 096 2222 008, 086 446 858, 017 789 741 






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]