ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ក្រុមហ៊ុនពិតានស៊ីឡាយថ៍ (CL)  និងក្រុមហ៊ុនផ្គត់ផ្គង់ សន្លឹកម្នាងសិលា KNAUF បានរៀបចំសិក្ខាសាលា ជួបជុំក្រុមគ្រួសារ KNAUF នៅឯភោជនីយដ្ឋានទន្លេបាសាក់២។

ការជួបជុំគ្រួសារ KNAUF នេះដែរ មានការអញ្ចើញអតិថិជនពិតានស៊ីឡាយថ៍ និងបណ្តាដេប៉ូសម្ភារៈទាំងអស់ មកពិសាអាហារពេលល្ងាច និងអាចស្វែងយល់អំពីគុណភាព របស់ផលិតផល KNUAF និងគុណភាពផលិតផលរបស់ក្រុមហ៊ុន CL។ ក្នុងនោះ លោក គី សូដាវីដ អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន ពិតានស៊ីឡាយថ៍ បានមានប្រសាសន៍ថា "ក្រុមហ៊ុន គឺទើបតែចាប់ផ្តើម នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែ សីហា ២០១៥ ប៉ុន្តែត្រឹមរយៈពេល៥ខែ រហូតដល់បច្ចុប្បន្ន ក្រុមហ៊ុន បានបោះឈ្មោះចែកចាយ ពិតានស៊ីឡាយថ៍ ទូទាំងប្រទេសកម្ពុជា ដោយសារផ្អែកលើគោលការណ៍ធំៗ ចំនួន៣គឺ ថែរក្សាគុណភាព​ តម្លៃ  និងសេវាកម្ម។ បើនិយាយពី បណ្តាដេប៉ូនៅក្នុងក្រុងភ្នំពេញមានប្រមាណ ៦៥ដេប៉ូ ហើយបើក្រុមហ៊ុនដេគ័រ ប្រហែលមានដល់ទៅ ៥០ផ្សេងទៀត មានទាំងនៅ សំណង់បុរី សំណង់អគារ ខុនដូ និងផ្ទះស្នាក់នៅរបស់អតិថិជន "។




 លោកអគ្គនាយក បានបន្តថា "ខ្ញុំមិននឹកស្មានថា ក្រុមហ៊ុនបានកើនឡើងលឿនយ៉ាងនេះសោះ ព្រោះថា ដំបូង សន្លឹកម្នាងសិលា ដែលខ្ញុំនាំមក ពីក្រុមហ៊ុនថៃដំបូង បានត្រឹមតែ១ឡានទេ តែឈានមកដល់បច្ចុប្បន្ននេះ ក្នុងរយៈពេលមួយខែ ខ្ញុំអាចនាំចូល២០ឡាន ហើយទាក់ទងដែកវិញ​ មួយខែក្រុមហ៊ុនលក់ចេញបានប្រហែល២០០ ទៅ២៥០តោន ក្នុងរយៈពេល៥ខែ"

ជាចុងក្រោយ អគ្គនាយក វ័យ ២៥ឆ្នាំរូបនេះ បានថ្លែងអំណរគុណ ទៅកាន់ផ្នែកក្រុមហ៊ុនទាំងអស់ និងបណ្តា ចែកចាយពិតាន ដែលបានជួយគាំទ្រ ផលិតផល​ពិតានក្រុមហ៊ុនស៊ីឡាយថ៍ (CL) ក៏ដូចជា ដៃគូសហការសន្លឹកម្នាងសិលា ក្រុមហ៊ុន​KNAUF ដែលជាក្រុមហ៊ុនអាល្លឺម៉ង់ បច្ចេកវិទ្យាអាល្លឺម៉ង់ ដែលបានផ្តល់ទំនុកចិត្ត មកលើរូបលោក និងចាប់ដៃគូសហការ ដើម្បីនាំចូលសន្លឹកម្នាងសិលា មកកាន់ប្រទេសកម្ពុជា៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]