​​រាជ​ធានី​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក បាន​ដេញ​ស្ទាក់​ចាប់​បាន​មុខសញ្ញា ​ប្លន់​ប្រដាប់​អាវុធ​៣​នាក់ ​ដកហូត​អាវុធ​ខ្លី​១​ដើម និង​ថ្នាំ​ញៀន​៤​កញ្ចប់​ ​កាលពី​វេលា​ម៉ោង​ ៣​និង​១០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៧ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១៧៣ កែង​ផ្លូវ​លេខ​៤៣២ ក្នុង​សង្កាត់​ទំនប់​ទឹក ​ខណ្ឌ​ចំការ​មក ​។

ជនសង្ស័យ​ទាំង​​៣នាក់​​​​ ខាង​លើ​​នេះ​​ មាន​ ​​១-ម្នាក់​​ឈ្មោះ​ សយ សុភាព ភេទ​ប្រុ​ស ​អាយុ​២៧​ឆ្នាំ ​២-​​ឈ្មោះ ទូច ​ចំរើន ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​​និង​៣-ឈ្មោះ ឆេ​ង សួង ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​ទាំង​៣នាក់​មុខរបរ​​​ស្នាក់​នៅ​មិន​ពិត​ប្រា​ដក និង​ដកហូត​វត្ថុ​តាង​ជាក់ស្តែង ​មាន​កាំភ្លើងខ្លីម៉ាក​៥៤ ព្រមទាំង​ថ្នាំ​ញៀន​៤​កញ្ចប់​ផង​ដែរ ។

​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ ទៅ​​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ ដើម្បី​ធ្វើ​កំណត់ហេតុ​​​ បញ្ជូន​បន្ត​តាមនីតិវិធី ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]