ថៃ៖ តារាសម្តែងស្រីសម្បូរស្នេហ៍Kwan Usamanee ដែលប្រិយមិត្តប្រាកដជាស្គាល់តារាស្រីរូបនេះច្បាស់ជាក់ជាមិនខាន ព្រោះនាងចូលប្រឡូកនៅក្នុងវិស័យសិល្បៈ រយៈពេលជាង២៤ឆ្នាំហើយ។ ក្រៅពីកេរ្តិ៍ឈ្មោះល្បីល្បាញKwan ក៏ជាប់ឈ្មោះជាតារាស្រីដែលមានរឿងអាស្រូវស្នេហាច្រើននៅក្នុងវិស័យសិល្បៈដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងថ្មីៗនេះ Kwan ចេញមុខនិយាយត្រង់ៗតែម្តង ពីរឿងស្នេហារបស់ខ្លួន។ ដោយបានបង្ហើបឲ្យដឹងថា ពេលនេះនាងមានម្ចាស់បេះដូងថ្មីហើយ បន្ទាប់ពីនាងចែកផ្លូវគ្នាជាមួយអតីតសង្សារមិនទាន់បានប៉ុន្មានខែផង។
ទៀតសោតនាងបានបន្ថែមថា ពេលនេះនៅមិនទាន់ហ៊ានប្រើពាក្យថាសង្សារជាមួយគ្នានៅឡើយទេទេ ព្រោះចង់សិក្សាស្វែងយល់ចិត្តគ្នាឲ្យបានយូរជាងនេះបន្តិច ហើយស្នេហាលើកនេះទទួលបានការដឹងលឺពីចាស់ទុំត្រឹមត្រូវ។
ជាមួយគ្នានេះផងដែរ តារាស្រីវ័យ៣១ឆ្នាំរូបនេះបានបញ្ជាក់ទៀតថា ម្ចាស់បេះដូងរបស់នាងលើកនេះមិនមែនជាអ្នកសិល្បៈទេ ហើយគេថែមទាំងមានអាយុច្រើនជាងនាងទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖