នារីវ័យក្មេងម្នាក់ កែច្រមុះប៉ះចំគ្លីនិកបញ្ចុះតម្លៃ បណ្ដាលឲ្យពិការភ្នែក

//s4.kh1.co/61/614f18174adc25f7f901e10f669a4edb6a1cab29.png
សង្គម

 ១០-តុលា-២០១៩ ៤ល្ងាច · ៦ ឆ្នាំមុន

ចិន៖ ជាការពិតណាស់ នារីគ្រប់រូបតែងតែប្រាថ្នាចង់បានសម្រស់ស្រស់ស្អាត។ បច្ចុប្បន្ននេះ សង្កេតឃើញថា ការកែសម្ផស្សកំពុងមានភាពពេញនិយមយ៉ាងខ្លាំងសម្រាប់នារីៗដែលចង់បានសម្រស់ស្អាត។ ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ នារីជនជាតិចិនវ័យក្មេងម្នាក់ បានចាក់ថ្នាំកែច្រមុះរបស់នាង ប៉ុន្ដែបណ្ដាលឲ្យពិការភ្នែកទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីរងគ្រោះម្នាក់មានត្រកូល Chen អាយុ១៨ឆ្នាំ បានសម្រេចចិត្តចាក់ថ្នាំកែច្រមុះនៅគ្លីនិកមួយកន្លែង ក្នុងទីក្រុង Chongqing ប្រទេសចិន។ សម្រាប់ការចាក់ថ្នាំកែច្រមុះគឺតម្លៃធម្មតាចំនួន១៩,៥៦០យ័ន (ប្រមាណ២,៦៧៧ដុល្លារអាមេរិក)។ ប៉ុន្ដែដោយនាង Chen បានជាវកាតសមាជិកពីគ្លីនិកនោះ នាងត្រូវចំណាយអស់ត្រឹមតែ ៩៨០យ័ន (ប្រមាណ១៣៧ដុល្លារអាមេរិក) ប៉ុណ្ណោះ។

ក្រោយពីទទួលបានការចាក់ថ្នាំកែច្រមុះរួចមក នាង Chen ស្រាប់តែមានអាការទន់ដៃទន់ជើង សឹងតែសន្លប់។ ភ្នែកមួយចំហៀងមើលមិនឃើញ ស្របពេលដែលភ្នែកមួយចំហៀងទៀតចាប់ផ្ដើមស្រវាំង។

ប្រភពបានបន្ដថា ក្រោយពីមានបញ្ហាខាងលើនេះមក នាង Chen បានទៅកាន់មន្ទីរពេទ្យ ទើបវេជ្ជបណ្ឌិតបានឲ្យដឹងថា នាងប្រតិកម្មជាមួយថ្នាំចាក់ច្រមុះ បណ្ដាលឲ្យស្ទះសរសៃឈាមធ្វើឲ្យភ្នែកមើលលែងឃើញនិងដៃជើងចុះខ្សោយ។

យ៉ាងណាមិញ នាង Chen ត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីតាមដានអាការបន្ដ។ ចំណែកវេជ្ជបណ្ឌិតក៏មិនទាន់ប្រាកដចិត្តដែរថា ភ្នែកទាំងសងខាងរបស់នាងនឹងអាចវិលទៅរកសភាពដើមវិញនោះទេ៕

នាង Chen
នាង Chen
ភ្នែករបស់នាង
ភ្នែករបស់នាង
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/5d/5d43f0beac067534fc611fa6c4752f3f7219f926.jpg

ដោយសារស្ថានការណ៍ជម្លោះប្រដាប់អាវុធនៅតាមព្រំដែន កម្ពុជា-ថៃ បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តចំនួន២ ត្រូវមានការរៀបចំលក្ខណៈពិសេស

 ២៨-សីហា-២០២៥ 
 ១ល្ងាច · ១៥ ម៉ោងមុន
//s9.kh1.co/9d/9d4c7c89a37bd9c8ffce694d8874a9f3c5c0f9f6.jpg

គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា ស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែត ឱ្យពិនិត្យមើលឡើងវិញអំពីកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំង Gripen ដល់ប្រទេសថៃ

 ២៨-សីហា-២០២៥ 
 ១ល្ងាច · ១៥ ម៉ោងមុន
//s9.kh1.co/fd/fd6f6a4ee0e96f7cd584bd3ebcd3f3d78e30b38e.jpg

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរដល់បេក្ខជន បេក្ខនារីទាំងអស់ ដែលកំពុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥នេះ ទទួលបានលទ្ធផលវិជ្ជមាន

 ២៨-សីហា-២០២៥ 
 ១០ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T