Rashford គេល្អណាស់! Penalty ក៏ច្បាស់ Free-kick ក៏ច្បាស់ក្នុងប្រកួតយកឈ្នះ Chelsea ក្រៅដីកាលពីយប់មិញនេះ (មានវីដេអូ)

//s4.kh1.co/c7/c7667cdfaed2d2b4414bb3f671ff5e2b558892fb.jpg
កីទ្បា

 ៣១-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្រុមតាខៀវ Chelsea ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Stamford Bridge ទទួលស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United ក្នុងព្រឹត្តិការណ៍ Carabao Cup (EFL Cup) ជុំទី៤កាលពីរាត្រីថ្ងៃពុធកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមភ្ញៀវជាអ្នកបើកឆាកនាំមុខមុនដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រពីសំណាក់ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford នៅនាទីទី២៥។​ ចូលមកដល់តង់ទី២ក្រុមម្ចាស់ផ្ទះមានឱកាសវាយបកតាមស្មើវិញ ដោយការស៊ុតបញ្ចូលទីបានយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិកកីឡាករ Michy Batshuayi នៅនាទីទី៦១។ លុះមកដល់នាទីទី៧៣កីឡាករ Marcus Rashford ដដែលក៏បន្ថែម១គ្រាប់ទៀតតាមរយៈការស៊ុតបាល់ Free-Kick ចម្ងាយជាង៣០ម៉ែត្របញ្ចូលទីបានយ៉ាងអស្ចារ្យ ជួយអោយក្រុមភ្ញៀវនាំមុខសាជាថ្មីម្ដងទៀតក្នុងលទ្ធផល១ទល់នឹង២។

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Chelsea បានរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Manchester United ក្នុងលទ្ធផល១ទល់នឹង២។ តាមរយៈជ័យជម្នះនេះជួយអោយក្រុម Manchester United មានកៅអីឡើងទៅលេងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ EFL Cup  បន្តទៀត៕

ទិដ្ឋភាពក្នុងការប្រកួតរវាងក្រុមទាំងពីរ
ទិដ្ឋភាពក្នុងការប្រកួតរវាងក្រុមទាំងពីរ
ទិដ្ឋភាពក្នុងការប្រកួតរវាងក្រុមទាំងពីរ
ទិដ្ឋភាពក្នុងការប្រកួតរវាងក្រុមទាំងពីរ
ទិដ្ឋភាពក្នុងការប្រកួតរវាងក្រុមទាំងពីរ
ទិដ្ឋភាពក្នុងការប្រកួតរវាងក្រុមទាំងពីរ
ការស៊ុតបាល់ Free-Kick របស់ Rashford
ការស៊ុតបាល់ Free-Kick របស់ Rashford
ទិដ្ឋភាពក្នុងការប្រកួតរវាងក្រុមទាំងពីរ
ទិដ្ឋភាពក្នុងការប្រកួតរវាងក្រុមទាំងពីរ
ទិដ្ឋភាពក្នុងការប្រកួតរវាងក្រុមទាំងពីរ
ទិដ្ឋភាពក្នុងការប្រកួតរវាងក្រុមទាំងពីរ

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម

វីដេអូ Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T