សម្រាប់អ្នកដែលកំពុងជួបនូវបញ្ហាស្បែកស្ងួតខ្វះជាតិសំណើម គួរទម្លាប់បរិភោគផ្លែឈើ ៥ ប្រភេទនេះ ដើម្បីជួយដល់សម្រស់និងស្បែកឲ្យមានជាតិទឹកគ្រប់គ្រាន់ឡើងវិញ ។ កាលណាស្បែកមានជាតិទឹកគ្រប់គ្រាន់ នោះនឹងធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យ និងស្បែកមិនងាយជ្រីវជ្រួញ ។ តោះមកដឹងអំពីផ្លែឈើ ៥ ប្រភេទនេះទាំងអស់គ្នា:
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១: ផ្លែល្ហុង
ផ្លែល្ហុងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ ពិសេសវាមានអង់ស៊ីមដែលអាចបំផ្លាញកោសិកាចាស់ៗបានយ៉ាងប្រសើរ ។ ហើយអ្នកក៏អាចយកផ្លែល្ហុងមកធ្វើជាម៉ាសបិទមុខ ដែលត្រូវយកទៅលាយជាមួយទឹកឃ្មុំ ទឹកដោះគោជូរ ដើម្បីឲ្យស្បែកទន់ល្មើយនិងសម្រស់ស្រស់ថ្លា ៕
២: ផ្លែចេក
ផ្លែចេក សម្បូរដោយវីតាមីន A , B , E រួមទាំងទប់ស្កាត់ការវិវត្តទៅរកភាពចាស់យ៉ាងមានប្រសិទ្ធភាព ហើយវាក៏មានជីវជាតិសំខាន់ៗដូចជាម៉ាញ៉េស្យូម ប៉ូតាស្យូម ព្រមទាំងជាតិសរសៃជួយចរាចរឈាមក្នុងរាងកាយបានយ៉ាងល្អ បូករួមនឹងប្រព័ន្ធភាពស៊ាំឲ្យធន់នឹងជំងឺច្រើនមុខផងដែរ ។ លើសពីនេះអ្នកក៏អាចយកចេកមកលាយជាមួយនឹងទឹកឃ្មុំធ្វើជាម៉ាសបិទមុខ ដើម្បីទទួលបានស្បែកមុខពណ៌ស៊ីជម្ពូព្រឿងៗនិងទន់ម៉ត់ល្អ ៕
៣: ផ្លែក្រូច
ផ្លែក្រូចសម្បូរដោយកាបូនអ៊ីដ្រាត វីតាមីន ប្រូតេអ៊ីន ជាតិសរសៃ អាស៊ីតស៊ីទ្រិច ដែលល្អសម្រាប់សម្ផស្ស វាបានបំពេញបន្ថែមនូវជាតិទឹកនិងសំណើមដល់ស្បែក ។ ផ្លែក្រូចសម្បូរទៅដោយវីតាមីន C រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយឲ្យស្បែកភ្លឺថ្លា ប្រឆាំងភាពចាស់ បង្កើនភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំ កាត់បន្ថយជំងឺរលាកស្បែក និងអាឡែហ្សីជាដើម ។
៤: ផ្លែប៉ោម
ដើម្បីបង្កើនជាតិទឹកដល់រាងកាយ សូមព្យាយាមទទួលទានផ្លែប៉ោម ព្រោះវាមានផ្ទុកដោយ វីតាមីន C រារាំងការបង្កើតមេឡានីន និងជួយកាត់បន្ថយការកន្ត្រាក់បានថែមទៀត ។ លើសពីនេះ ផ្លែប៉ោមបានជួយបង្រួមរន្ធញើសលើមុខឲ្យរួមតូច និងការពារការកើតមុនបានផងដែរ ។
៥: ផ្លែប៉េងប៉ោះ
ផ្លែប៉េងប៉ោះវិញគឺសម្បូរទៅដោយជាតិទឹក វីតាមីន C ជាតិដែក ផូស្វ័រ ប៉ូតាស្យូម ស្ពាន់ធ័រ ដែលមានឥទ្ធិពលផ្ដល់សំណើមដល់ស្បែកយ៉ាងលើសលប់ បង្កើតខូឡាជែននៅក្នុងស្បែក ការពារមិនឲ្យស្បែកស្ងួត និងពន្យារភាពចាស់ ។
ប្រភព: Wiki