ភ្នំពេញ៖ នៅប្រទេសកម្ពុជា កំពុងមានការប្រើប្រាស់រថយន្តចាស់ៗច្រើន ដែលចរាចរណ៍លើដងផ្លូវ តែអ្នកប្រើប្រាស់ទាំងអស់ប្រាកដជាមិនដែលបានដឹងពីបញ្ហា ប្រព័ន្ធសុវត្ថិភាពនៅក្នុងរថយន្តទាំងនោះទេ ថាវាមិនដំណើរការប្រក្រតី ឬ ប្រសិទ្ធភាពវានៅដល់កម្រិតណានោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើសិនពោងសុវត្ថិភាព ទាំងនោះមិនដំណើរការទៀត ឬមានបញ្ហាផ្ទុះដោយខ្លួនឯង ដែលយើងមើលមិនឃើញ ហើយវាក៏ជាគ្រោះថ្នាក់មួយដ៏ធំ ដែលបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតអ្នកប្រើប្រាស់រថយន្តផងដែរ ទោះជារថយន្តថ្មី ឬ ចាស់ក៏ដោយ។
ដូច្នេះហើយទើប ឧស្សាហកម្មផលិតរថយន្តធំៗ ទាំងអស់នៅលើពិភពលោក បានធ្វើការតាមដាន និង ត្រួតពិនិត្យយ៉ាងខ្លាំងអំពីប្រព័ន្ធសុត្ថិភាពនេះ ជាពិសេសក្រុមហ៊ុន Honda បានធ្វើការផ្សព្វផ្សាយធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាព ជូនអតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។
សម្រាប់នៅ ប្រទេសកម្ពុជាយើង ក្រុមហ៊ុន ភ្នំពេញ ហុងដា គឺជាក្រុមហ៊ុនធំតែមួយគត់ដែលនាំចូលនិងចែកចាយរថយន្តម៉ាក HONDA ទាំងផលិតផលរថយន្តថ្មី និងសេវាកម្មជួសជុល ផ្ទាល់ពីប្រទេសជប៉ុន។
បន្ទាប់ពី បានទទួលពត៌មានអំពីកម្មវិធីនេះ ក្រុមហ៊ុន ភ្នំពេញ ហុងដា កំពុងធ្វើការអំពាវនាវ អោយអតិថិជន ដែលប្រើប្រាស់រថយន្ត HONDA ចាស់ៗ នៅក្នុងស្រុក អោយចូលមកធ្វើការផ្លាស់ប្តូរដោយមិនគិតថ្លៃ ថែមទាំងផ្តល់ជូននូវការត្រួតពិនិត្យថែទាំរថយន្តចំនួន ២៦ចំនុចដោយឥតគិតថ្លៃទៀតផង។
ហើយរថយន្ត Honda ដែលត្រូវធ្វើការផ្លាស់ប្តូរមានដូចជា Honda CR-V Honda CITY Honda CIVIC Honda PILOT និង Honda ACCORD ដែលមានឆ្នាំផលិតចាប់ពី ឆ្នាំ ២០០២ ដល់ ឆ្នាំ ២០១៣។
អាស្រ័យហេតុនេះសូមបងប្អូន ដែលប្រើប្រាស់នូវ ប្រភេទរថយន្តដែលបានជម្រាបជូនខាងលើ សូមអញ្ជើញមក យានដ្ឋានជួសជុលរបស់ ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលមានទីតាំងទល់មុខ អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ។ហើយកម្មវិធីនេះនឹងផ្តល់ជូនអតិថិជនរហូតដល់អស់ពីស្តុក៕
សម្រាប់ពត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមមានលេខទូរស័ព្ទ៖ 017 888 564 / 017 888 526 ឬ ក៏អាចចូលទៅកាន់គេហទំព័រនេះ ដើម្បីត្រួតពិនិត្យអំពីលេខកូដ រថយន្តថាត្រូវផ្លាស់ប្តូរពោងសុវត្ថិភាព ឬអត់ ៖ www.myhondaairbag.com
គិតគូរដល់សុវត្ថិភាពលោកអ្នកជាចំបង ត្រួតពិនិត្យរថយន្តអោយបានត្រឹមត្រូវ ថែរក្សាសុវត្ថិភាពផ្លូវចិត្តក្រុមគ្រួសាររបស់អ្នក។
សំរាប់អតិថិជន ដែលមានបំណងទិញរថយន្តថ្មី អញ្ជើញមកអាគារតាំងបង្ហាញផ្ទាល់របស់ក្រុមហ៊ុន ភ្នំពេញហុងដា ដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ។
ទំនាក់ទំនងទូរស័ព្ទៈ 023 886 278 / 017 899 855 / 016 772 585