ភ្នំពេញ៖ ទទួលយកនូវលាភសំណាង និងភាពរីករាយគ្មានដែនកំណត់ក្នុងឆ្នាំជូតកណ្តុរមាស ដោយជួបជុំជាមួយអ្នកជាទីស្រឡាញ់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅណាហ្គាវើលដ៍។ សូមអញ្ជើញទៅណាហ្គាវើលដ៍ ដើម្បីទទួលបានការបញ្ចុះតម្លៃ និងការសម្តែងសិល្បៈដ៏អស្ចារ្យ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមអញ្ជើញទៅពិសាអាហារនៅ Fortune Palace និង Hall of Golden Chimes ដែលជាភោជនីយដ្ឋានចិន ឈ្នះពានរង្វាន់ពិភពលោករបស់ណាហ្គាវើលដ៍។ សាកល្បងភ្លក្សម្ហូបពិសេសណែនាំដោយមេចុងភៅចំណាន ដូចជា ម្ហូបអ៊ីសាង និងចាប់ម្ហូបឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានង៉ូវហេង និងភាពសម្បូរហូរហៀរពេញមួយឆ្នាំ តម្លៃចាប់ពី ២៨$ សម្រាប់ការពិសានៅក្នុងភោជនីយដ្ឋាន ឬខ្ចប់យកទៅគេហដ្ឋាន ដូចជា គ្រឿងសមុទ្រស្រស់ ត្រីសាលម៉ុន ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង និងបង្កងអូស្ត្រាលី។
ណាហ្គាវើលដ៍ ក៏មានបម្រើជូននូវមុខម្ហូប ដែលមានការពេញនិយមផងដែរ ដូចជា ម្ហូបមហាសម្បត្តិ ដែលមានលាយគ្រឿងសមុទ្រកម្រជាមួយនឹងសាច់ កំភួនជើងជ្រូកលាយជាមួយផ្សិតចិន និងសារាយសមុទ្រខ្មៅ បង្គាលាយជាមួយទឹកជ្រលក់ និងម្ហូបនាំសំណាងជាច្រើនជម្រើសទៀត។ សូមអញ្ជើញទៅពិសាម្ហូបឈុត ដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន តម្លៃចាប់ពី ២៣៨$ សម្រាប់គ្នា ៤ នាក់ ឬ ៥៨៨$ សម្រាប់គ្នា ១០ នាក់។ សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected] ។
ចំពោះនំ និងបង្អែមបែបចិនវិញ សូមអញ្ជើញសាកល្បងនំរសជាតិបឺរ នំរសជាតិសណ្តែក នំស្រួយរសជាតិដូង និងនំនាំសំណាងធ្វើពីអង្ករដំណើប ដែលមានដាក់លក់ពីម៉ោង ១០ ព្រឹកដល់ ១០ យប់ រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានក្រោមដី Food Pavilion ។
មិនតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានតុក្កតារូបកណ្តុរដ៏ស្រស់ស្អាតតូចមួយ នៅពេលចំណាយ ៥០$ ឬច្រើនជាងនេះនៅក្នុងវិក្កយបត្រមួយ នៅតាមភោជនីយដ្ឋានណាមួយរបស់ណាហ្គាវើលដ៍ ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី ៨៨$ ហើយអ្នកនឹងទទួលបាននូវតុក្កតារូបកណ្តុរធំមួយ នៅពេលអ្នកចំណាយលើសពី ៨០$ នៅពេលពិសាម្ហូបអាហារ ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី ១០៨$។ ចុះឈ្មោះជាសមាជិកណាហ្គាវើលដ៍រីវ៉ត និងទទួលបានតុក្កតាមួយឈុតឥតគិតថ្លៃដែលចំនួនមានកំណត់។
អ្វីដែលកាន់តែអស្ចារ្យនោះគឺ ណាហ្គាវើលដ៍នឹងផ្តល់ជូនការសម្តែងសិល្បៈ អបអរបុណ្យចូលឆ្នាំចិន ចាប់ពីម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១។ អ្វីដែលមានជាលើកដំបូងក្នុងរាជធានីភ្នំពេញ គឺការដើរដង្ហែក្បួនរូបនាគបែបបុរាណចិន ដែលគេកម្របានឃើញនៅក្នុងសម័យទំនើប។ រូបនាគ ត្រូវបានគេជឿថា តំណាងឲ្យប្រាជ្ញា អំណាច និងទ្រព្យសម្បត្តិ ដូច្នេះអ្នកអាចដើរតាមក្បួនដង្ហែរូបនាគ អមជាមួយលោកតាចិននាំសំណាង និងរូបម៉ាស់ស្កត់ដទៃទៀត ដើម្បីទទួលបាននូវមហាលាភសម្រាប់ឆ្នាំថ្មី។ សូមត្រៀមខ្លួនដើម្បីអបអរ និងប្រារព្ធពិធីបុណ្យចូលឆ្នាំចិនជាមួយគ្នានៅណាហ្គាវើលដ៍៕
សួស្តីឆ្នាំថ្មីប្រពៃណីចិន!