ថៃ៖ សម្រាប់តារាសម្តែងស្រី Tangmo Nida ដែលត្រូវបានគេមើលឃើញថា នាងហាក់មានភាពខុសប្លែកខ្លាំងណាស់ ជាពិសេសភ្នែកដែលមើលទៅ មិនមែនមានលក្ខណៈធម្មជាតិនោះទេ ដែលបានធ្វើឲ្យមនុស្សជាច្រើនកំពុងឆ្ងល់ថា តើនាងមានបានធ្វើអ្វីដែរឬអត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ តារាស្រី Tangmo រូបនេះ ក៏បានចេញមុខបកស្រាយ ទៅលើបញ្ហាភ្នែកស្ងួតរបស់នាងនេះ គឺបន្ទាប់ពីបានទៅធ្វើ LASIK ភ្នែក (ការវះកាត់ភ្នែកដើម្បីកែចក្ខុវិស័យដោយកាំរស្មីឡាស៊ែរ និងផ្លាស់ប្តូរកែវខាងក្នុង) មុនពេលដែលនាងបានចូលអបអរឆ្នាំថ្មីនេះផងដែរ។ ភ្នែករបស់នាងមើលទៅគឺខ្សោយខ្លាំងណាស់ ដោយនាងក៏បាននិយាយថា៖
ប្រសិនបើអ្នកបានមើល Tangmo នៅក្នុងរឿងភាគ អ្នកនឹងឃើញភ្នែករបស់នាងមានលក្ខណៈស្ងួតខ្លាំង ហើយ Tangmo ក៏បានប្រាប់ទៀតថា នាងមិនដឹងថា ត្រូវទៅជួបគ្រូពេទ្យភ្នែកនៅឯមន្ទីរពេទ្យ ឬគួរតែទៅកែភ្នែកនៅកូរ៉េនោះទេ ប៉ុន្តែចិត្តរបស់នាងគឺចង់ទៅកូរ៉េច្រើនជាង ប៉ុន្តែត្រូវរង់ចាំមើល និងសម្រេចចិត្តជាមុនសិន ព្រោះនៅតែមិនទាន់ដឹងថា មានតែភ្នែកស្ងួតប៉ុណ្ណោះ ឬមានសាច់ដុំភ្នែកទៀត ដែលជះឥទ្ធិពលដល់ជីវិតរស់នៅផងដែរ ដូចជានៅពេលនិយាយជាមួយនរណាម្នាក់ឬនៅពេលសម្ដែងរឿងភាគ ភ្នែករបស់នាងនឹងមើលទៅធំហើយគួរឱ្យខ្លាចថែមទៀតផង៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖