ភ្នំពេញ៖ ក្រោយពីនាំជ័យលាភីចំណាត់ថ្នាក់លេខ ១, ស្នាមញញឹម និងបទពិសោធន៍ដ៏សែនរំភើបអស្ចារ្យរបស់ OMG កម្ពុជា ក្នុងការប្រកួតក្បាច់រំាលើឆាកអន្តរជាតិដោយក្រុម BLACK PINK កូរ៉េធ្វើជាគណៈកម្មការនោះ កាលពីម្សិលមិញនេះ ក្រុមហ៊ុន សាមសុង កម្ពុជា បានរៀបចំកម្មវិធីប្រគល់រង្វាន់ដល់ OMG ដែលជាក្រុមរាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជាដ៏ល្បីដោយធ្វើឡើងនៅ Samsung Brand Shop ក្រោមអធិបតីភាពគណៈគ្រប់គ្រងក្រុមហ៊ុន សាមសុង កម្ពុជា និងវត្តមានអ្នកសារព័ត៌មានជាតិយ៉ាងច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំឭកឡើងវិញផងដែរថាក្នុងព្រឹត្តិការណ៍ GALAXY A 2020 AWESOME LIVE ក្រុមរាំ OMG កម្ពុជា ពិតជាមានមោទនភាព និងរំភើបរីករាយក្រៃលែងដែលបានបង្ហាញសមត្ថភាព និងនាំយកជ័យជម្នះលើឆាកអន្តរជាតិមកជូនកម្ពុជា។ ហើយអ្វីដែលកាន់តែពិសេសនោះគឺបានជួបជាមួយ Idol របស់ពួគេផ្ទាល់ផង និងបានចាប់កាន់ដោយផ្ទាល់នូវស្មាតហ្វូនស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ដ៏ទំនើបអស្ចារ្យជំនាន់ចុងក្រោយប្រចាំឆ្នាំ ២០២០ ដោយផ្ទាល់ផង។
ដូច្នេះដើម្បីតបស្នង និងជាសក្ខីភាពនៃព្រឹត្តិការណ៍ដ៏គួរឱ្យស្ញប់ស្ញែងនេះក្រុមហ៊ុន សាមសុង នឹងធ្វើការប្រគល់រង្វាន់យ៉ាងពិសេសជូនដល់ OMG ដោយក្នុងនោះម្នាក់ៗទទួលបានដូចជា៖
* Samsung Galaxy Watch Active (Black Pink Edition) មួយគ្រឿង!
* Samsung Galaxy A80 (Black Pink Edition) មួយគ្រឿង!
* Galaxy Buds (Black Pink Edition) មួយគ្រឿង!
យោងតាមសម្តី និងចំណាប់អារម្មណ៍ផ្ទាល់របស់ក្រុម OMG បានបង្ហាញថា ក្រុមហ៊ុន សាមសុង មិនគ្រាន់តែផ្តល់ជូននូវផលិតផលក៏ដូចជាបច្ចេកវិទ្យាទំនើបៗប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបអស្ចារ្យ និងមោទនភាពដែលមិនអាចកាត់ថ្លៃបានក្នុងការធ្វើជាក្រុមរាំតំណាងឱ្យផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ទាំងក្រុមរាំ OMG និងអតិថិជនក្នុងប្រទេសកម្ពុជា ក៏ដូចជាអ្នកគាំទ្រផលិតផល សាមសុង ទាំងអស់ទូទាំងពិភពលោកសង្ឃឹមយ៉ាងមុតមាំថា សាមសុង នឹងនៅតែផ្តល់ជូនផលិតផលជាមួយបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យនៅពេលខាងមុខឆាប់ៗនេះបន្តទៀត៕