ក្រុមអ្នកអភិរក្ស រកឃើញអណ្តើកយក្សចំនួន៣០ក្បាល ដែលជា​សន្តាននៃ​អណ្តើកផុតពូជ (មានវីដេអូ)

//s5.kh1.co/3c/3c5b7864f182e730853945391943b5161d7f0a74.jpg
សង្គម

 ០៣-កុម្ភៈ-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

ក្រុមអ្នកអភិរក្សរកឃើញ ​សត្វអណ្តើកកូនកាត់ជំនាន់ក្រោយនៃប្រភេទអណ្តើកដែលបានផុតពូជ

អាមេរិកខាងត្បូង៖ ក្រុមអ្នកអភិរក្សរបស់ប្រទេសអេក្វាឌ័រ ដែលធ្វើការនៅជុំវិញតំបន់ភ្នំភ្លើងធំជាងគេនៅលើកោះកាឡាបាហ្គូសនិយាយថា ពួកគេបានរកឃើញសត្វអណ្តើកយក្សចំនួន៣០ក្បាល ហើយពួកវាជា​សន្តានក្រោយរបស់អណ្តើក​ផុតពូជ​២ប្រភេទ ដោយក្នុងនោះរួមបញ្ជូលទាំង​អណ្តើកយក្ស​​​ Lonesome George។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អណ្តើកយក្ស​​​ឈ្មោលឈ្មោះ Lonesome George
អណ្តើកយក្ស​​​ឈ្មោលឈ្មោះ Lonesome George

ក្រុមអ្នកអភិរក្សមកពីឧទ្យានជាតិហ្គាឡាប៉ាហ្គូស​បាននិយាយកាលពីថ្ងៃសុក្រថា ​​នៅតំបន់នេះធ្លាប់មានអណ្តើក​ញីឈ្មោល​២ក្បាល ដែលជាពូជ​អណ្តើក Chelonoidis abingdonii នៃកោះ Pinta ប៉ុន្តែ​អណ្តើក​ឈ្មោល​​វាបានងាប់​កាលពីខែមិថុនាឆ្នាំ ២០១២ ហើយគេជឿជាក់ថាវាមាន​​អាយុជាង ១០០ ឆ្នាំ។ ​​ដោយឡែក សត្វអណ្តើកឈ្មោលចំនួន១១ក្បាល និងអណ្តើកញីចំនួន១៨ក្បាល​ផ្សេងទៀត ដែលជា​ពូជអណ្តើក Chelonoidis niger នៃកោះ Floreana កំពុងមានវត្តមាននៅតំបន់នេះ។

អណ្តើកយក្ស​​​​ Lonesome George ត្រូវបានគេជឿជាក់ថា វាមានអាយុកាលជាង១០០ឆ្នាំ
អណ្តើកយក្ស​​​​ Lonesome George ត្រូវបានគេជឿជាក់ថា វាមានអាយុកាលជាង១០០ឆ្នាំ

ក្រុមបេសកកម្មដែលមានសមាជិក ៤៥នាក់ កំពុងធ្វើការនៅជុំវិញតំបន់ភ្នំភ្លើងចចកនៅលើកោះអ៊ីសាបេឡា​បាននិយាយថា ​ក្រុមចោរសមុទ្រ និងក្រុមអ្នកនេសាទត្រីបាឡែន បានយកអណ្តើកពីកោះដទៃទៀតនៅក្នុងតំបន់ប្រជុំកោះជាច្រើន​​មកទុក​នៅក្បែរភ្នំភ្លើងនេះ។ ដូច្នេះហើយ ​អណ្តើកយក្សចំនួន៣០ក្បាល ដែលទើបរកឃើញនេះគឺ​ជាប្រភេទអណ្តើកកូនកាត់នៃ​អណ្តើកដែលបានផុតពូជ​កន្លងទៅ។

អណ្តើកកូនកាត់ជំនាន់ក្រោយ
អណ្តើកកូនកាត់ជំនាន់ក្រោយ

គួរបញ្ជាក់ផងដែរថា ​បើយោងតាមក្រុមអ្នកការអភិរក្ស​​បានប៉ាន់ប្រមាណថា សត្វអណ្តើក​យក្ស​​ប្រហែល ២០,០០០ ទៅ ២៥,០០០ក្បាល គឺកំពុងរស់នៅលើកោះសព្វថ្ងៃនេះ ហើយក្នុងចំណោមសត្វអណ្តើកទាំងអស់នោះ មានសត្វអណ្តើកចំនួន៤ប្រភេទ ត្រូវបានចាត់ទុកថាបានផុតពូជបានបាត់ទៅហើយ៕

អណ្តើកកូនកាត់ជំនាន់ក្រោយ
អណ្តើកកូនកាត់ជំនាន់ក្រោយ

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T