ភ្នំពេញ៖ ទម្លាប់នៃការប្រើប្រាស់រថយន្តមានច្រើនប្រភេទ ប្រែប្រួលទៅតាម ទម្លាប់ និងចំណេះដឹងនៃម្ចាស់រថយន្តនីមួយៗ។ តើម្ចាស់រថយន្តវ័យឆ្លាតត្រូវស្វែងយល់ពីអ្វីខ្លះ ដើម្បីទទួលបានផលចំណេញកាន់តែច្រើនក្នុងការប្រើប្រាស់រថយន្តរបស់ពួកគាត់?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ការថែទាំត្រឹមត្រូវ តាមពេលវេលា និងភាពចំាបាច់ ៖ យោងទៅតាមការណែនាំផ្ទាល់ពីរោងចក្រតូយ៉ូតា អាយុកាល និងវិធីសាស្រ្តនៃការថែទាំគ្រឿងបន្លាស់មានច្រើនសណ្ឋាន គ្រឿងបន្លាស់ខ្លះអាចប្រើបានរហូត តែខ្លះទៀតត្រូវផ្លាស់ប្តូរតាមកាលកំណត់ និងកំរិតនៃការប្រើប្រាស់ផ្ទាល់តែម្តង។ ហើយខាងក្រោមនេះជា គ្រឿងបន្លាស់មួយចំនួនដែលគួរប្តូរ ឬថែទាំឲ្យបានញឹកញាប់៖
ប្រេងម៉ាស៊ីន តម្រងប្រេងម៉ាស៊ីន តម្រងម៉ាស៊ីនត្រជាក់ ស្បែកហ្រ្វាំង ប្រេងហ្វ្រាំង ព្រមទាំងប្រេងប៉ុងជាដើម ដែលតម្រូវឲ្យយើងផ្លាស់ប្តូរ លាងសម្អាត ឬពិនិត្យមើលជាប្រចាំ ដើម្បីរក្សាដំណើរការនៃម៉ាស៊ីនរថយន្ត ក៏ដូចជាផាសុកភាពចំពោះអ្នកធ្វើដំណើរ។
២. ជ្រើសរើសផលិតផលសុទ្ធដែលណែនាំពីរោងចក្រ ៖ ជាទូទៅគ្រឿងបន្លាស់នៃរថយន្ត គឺយើងមិនអាចពិនិត្យថាពិតប្រាកដ ឬក្លែងក្លាយ ដោយការមើលនឹងភ្នែកទទេ ឬតម្លៃថ្លៃ ឬថោកនោះទេ។
ឧទាហរណ៍ ប្រេងម៉ាស៊ីន ជាទូទៅយើងមិនអាចមើលដឹងថាប្រេងនោះគួរប្រើជាមួយរថយន្តយើង ឬក៏យ៉ាងណានោះទេ បន្ទាប់ពីប្តូរភ្លាមយើងក៏ពិបាកនឹងដឹងថាវាដំណើរការយ៉ាងម៉េចដែរនៅក្នុងម៉ាស៊ីន។ រហូតដល់ ៤-៥ខែ ឬមួយឆ្នាំក្រោយមកទើបយើងដឹង ហើយពេលខ្លះអាចនឹងយឺតពេល ព្រោះគ្រឿងបង្គុំនៃរថយន្តអាចនឹងមានបញ្ហារួចបាត់ទៅហើយ។
៣. ស្វែងរកអ្នកជំនាញពិតប្រាកដ ៖ បើទោះបីជាយើងបាន នាំយករថយន្តទៅថែទាំបានទៀងទាត់ ជ្រើសរើសតែគ្រឿងបន្លាស់ថ្លៃៗល្អក៏ដោយ តែបើអ្នកបច្ចេកទេស ឬជាងជួសជុលពុំមានជំនាញច្បាស់លាស់ នោះរថយន្តនៅតែបន្តមានបញ្ហា ឬការជួសជុលអាចនឹងចំណាយពេលយូរ និងថវិកាទ្វេដងក៏មានដែរ។
ឧទាហរណ៍ យានដ្ឋានភាគមួយចំនួនពុំសូវបានជួប ឬជួសជុលរថយន្តទំនើបៗបច្ចេកវិទ្យាចុងក្រោយដែលទើបចេញ សូម្បីតែការប្តូរប្រេងម៉ាស៊ីនក៏ពួកគាត់ស្មានតាមតែទម្លាប់ដែរ ដូចជាកម្រិតប្រេងម៉ាស៊ីនជាដើម ហើយវាជាមូលហេតុធ្វើឲ្យមានការខ្វះឬលើសប្រេង ដែលអាចបណ្តាលឲ្យម៉ាស៊ីនដំណើរការមិនប្រក្រតី និងអាចមានបញ្ហាធំនៅថ្ងៃក្រោយ។
សរុបមក ជម្រើសដ៏ប្រសើរបំផុតនៃម្ចាស់រថយន្ត TOYOTA & LEXUS ទាំងអស់ (មិនថារថយន្តថ្មី ឬមួយទឹកនោះទេ) គឺជាក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានយានដ្ឋានច្រើនកន្លែង ត្រូវបានបំពាក់ទៅដោយឧបករណ៍ស្តង់ដារ អ្នកជំនាញច្បាស់លាស់ ដែលមានការណែនាំផ្ទាល់ពីរោងចក្រ តូយ៉ូតា (ជប៉ុន) និងប្រើប្រាស់តែគ្រឿងបន្លាស់សុទ្ធ១០០%ព្រមជាមួយការធានាគុណភាព និងត្រៀមរួចជាស្រេចដើម្បីបម្រើសេវាកម្មជូនលោកអ្នក។
ហើយអ្វីដែលមិនអាចខ្វះបាន បើលោកអ្នកសង្ស័យថារថយន្តមានបញ្ហាកន្លែងណាមួយ លោកអ្នកគ្រាន់តែទំនាក់ទំនងមកកាន់ 017 222 321 នោះលោកអ្នកនឹងអាចទទួលបានការពិនិត្យប្រព័ន្ធសុវត្ថិភាពជាច្រើនចំនុច ដោយឥតគិតថ្លៃ ពីស្នាក់ការកណ្តាល (ទឹកថ្លា) ដែលមានទីតាំងតាមបណ្តោយមហាវិថី សហព័ន្ធរុស្សី កែងស្តុបទល់មុខមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។
Tel: 017 222 321 / 017 222 857
Facebook : https://www.facebook.com/toyotacambodiaaftersales
Website : http://toyota.com.kh/en