ចិន៖ ប្រិយមិត្តគ្រប់គ្នា ប្រាកដជាបានជ្រាប មកហើយថា តារាស្រីដ៏ល្បី ប្រចាំប្រទេសចិន Zhao Liying និងតារាប្រុស លោក Feng Shaofeng បានដឹកដៃគ្នា ចូលរោងការ យ៉ាងសប្បាយរីករាយ កាលពីចុងឆ្នាំ ២០១៨ ប៉ុន្តែ ចាប់តាំងពីរៀបការរួចមក ជីវិតគូស្វាមី ភរិយាអ្នកទាំងពីរ តែងតែមានពាក្យចចាមអារ៉ាម រាប់មិនអស់។ ម៉្យាងវិញទៀត អ្នកទាំងពីរហាក់ដូចជា មានអាថ៌កំបាំងជាច្រើន ដែលពួកគេ មិនចង់ចែករំលែក ទៅដល់ហ្វេនៗគ្រប់គ្នា ជាពិសេស តាំងពីការណាត់ជួបគ្នា រហូតដល់រៀបការ និងបង្កើតកូនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត បន្ទាប់ពីរៀបការ និងបង្កើតបាន កូនមួយរួចមក តារាស្រី Zhao Liying មានភាពមមាញឹកនៅក្នុងការងារសិល្បៈយ៉ាងខ្លាំង ម៉្យាងវិញទៀត នាងត្រូវបានហ្វេនៗជាច្រើន សង្កេតឃើញថា នាង និងស្វាមី កម្រនឹងបង្ហាញខ្លួនជាមួយគ្នា ជាសាធារណៈ ហើយនាងក៏កម្រនឹង ផ្ដល់បទសម្ភាសន៍ផងដែរ ដូច្នេះហើយ បានធ្វើឲ្យហ្វេនៗមានការសង្ស័យថា តើអ្នកទាំងពីរ មានរឿងអ្វីនឹងគ្នា ដែរឬទេ?
យ៉ាងណាមិញ ថ្មីៗនេះ យោងតាមប្រភពមួយ បានចុះផ្សាយព្រមទាំង ពន្យល់ពីមូលហេតុ ដែលធ្វើឲ្យហ្វេនៗអស់ការសង្ស័យ ថាហេតុអ្វី បានជា Zhao Liying និង ស្វាមី ក្រោយពេលដែលរៀបការរួច ពួកគេទាំងពីរ កម្រនឹងបង្ហាញខ្លួនជាមួយគ្នាណាស់។
នៅក្នុងនោះដែរ អ្នកយកព័ត៌មាន នៅក្នុងឧស្សាហកម្មកម្សាន្ត បានបង្ហើបថា ដោយសារតែ លក្ខណៈការងាររបស់គូស្វាមីភរិយា មួយគូនេះ ហាក់មានភាពខុសប្លែកពីអ្នកដទៃ ជាពិសេស Zhao Liying មិនចូលចិត្ត ឲ្យមានការរំខានពីអ្នកដទៃ ទៅលើរឿងផ្ទាល់ខ្លួន និងរឿងការងារនោះទេ។ ម៉្យាងវិញទៀត បន្ទាប់ពី រៀបការហើយ នាងនៅតែចង់រក្សាមុខមាត់ និងរបៀបធ្វើការដូចពីមុនដដែល។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់នាងផ្ទាល់ ព្រមទាំងបានបញ្ជាក់ថា រឿងការងារ និងជីវិតឯកជន ត្រូវតែចែកគ្នាឲ្យបានច្បាស់លាស់ ហើយអ្នកគាំទ្រជាច្រើន ក៏បានយល់ឃើញ និងយល់ស្របនឹងគំនិតមួយនេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖