ក្រុមហ៊ុន Smart Axiata ចូលរួមលើកទឹកចិត្តដល់ការស្ថិតនៅឆ្ងាយពីគ្នា ដើម្បីរក្សាសុវត្ថិភាព ជាមួយនឹងការផ្តល់ជូនទិន្នន័យដោយឥតគិតថ្លៃបន្ថែមទៀត!

//s5.kh1.co/b2/b2bc5a8c95c12e486973be853b620bebdfb5c920.jpg
សង្គម

 ២៣-មីនា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ដោយ​សារ​តែ​ការ​រាត​ត្បាត​​នៃ​វីរុសកូវីដ១៩ នា​ពេល​ថ្មី​ៗនេះប្រជា​ជន​​កម្ពុជា​ជាច្រើន កំពុង​​រក្សា​​​ការ​នៅ​តែ​ក្នុង​ផ្ទះ និង​​ដាក់កម្រិតរាល់ស​កម្ម​ភាពសង្គម​ផ្សេង​ៗ​ ស្រប​ទៅ​តាម​ការ​ណែនាំ​របស់​រដ្ឋា​ភិបាល និង​​អង្គ​​ការ​សុខ​ភាព​ពិភព​លោក (WHO)​។ ស្រប​ពេល​ដែ​ល​​អង្គ​ភាព​ជាច្រើន​​ចាប់​ផ្តើម អនុ​វត្ត​គោល​ការណ៍​ធ្វើ​ការនៅ​ផ្ទះ ហើយ​​ស្ថា​ប័ន​អប់​រំ​នានា ចាប់​ផ្តើម​ផ្តល់​ការ​សិក្សា​តាម​អន​ឡាន ក្រុមហ៊ុន Smart Axiata (ស្មាត​ អាស្យាតា) កំពុង​តែ​ដើរ​តួនាទី​ដ៏សកម្ម​មួយ​ក្នុង​ការ​លើក​ទឹក​ចិត្ត​​ចំពោះការ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ដើម្បីរក្សាសុវត្ថិភាព និង​គាំទ្រ​អតិ​ថិ​ជន​ទាំង​​អស់ ដែល​ត្រូវ​​ការ​រក្សា​​ការ​ភ្ជាប់​​ជា​មួយ​នឹង​បណ្តាញ​អ៊ីន​ធឺណែត​តាមទូរស័ព្ទ​ឲ្យ​បាន​កាន់​តែ​យូរ ដោយ​កាត់​បន្ថយ​​​ការរំខានរបស់​សេវាកម្ម​​ឲ្យ​បាន​ទាប​​បំផុត និង​ផ្តល់​​ភាព​ងាយ​ស្រួល​ជា​ពិសេស​ក្នុង​ដំណាក់​កាល​ដ៏​លំបាក​មួយ​នេះ​។

ភ្នំ​ពេញ​៖ ដោយ​សារ​តែ​ការ​រាត​ត្បាត​​នៃ​វីរុសកូវីដ១៩ នា​ពេល​ថ្មី​ៗនេះប្រជា​ជន​​កម្ពុជា​ជាច្រើន កំពុង​​រក្សា​​​ការ​នៅ​តែ​ក្នុង​ផ្ទះ និង​​ដាក់កម្រិតរាល់ស​កម្ម​ភាពសង្គម​ផ្សេង​ៗ​ ស្រប​ទៅ​តាម​ការ​ណែនាំ​របស់​រដ្ឋា​ភិបាល និង​​អង្គ​​ការ​សុខ​ភាព​ពិភព​លោក (WHO)​។ ស្រប​ពេល​ដែ​ល​​អង្គ​ភាព​ជាច្រើន​​ចាប់​ផ្តើម  អនុ​វត្ត​គោល​ការណ៍​ធ្វើ​ការនៅ​ផ្ទះ ហើយ​​ស្ថា​ប័ន​អប់​រំ​នានា ចាប់​ផ្តើម​ផ្តល់​ការ​សិក្សា​តាម​អន​ឡាញ ក្រុមហ៊ុន Smart Axiata (ស្មាត​ អាស្យាតា) កំពុង​តែ​ដើរ​តួនាទី​ដ៏សកម្ម​មួយ​ក្នុង​ការ​លើក​ទឹក​ចិត្ត​​ចំពោះការ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ដើម្បីរក្សាសុវត្ថិភាព និង​គាំទ្រ​អតិ​ថិ​ជន​ទាំង​​អស់ ដែល​ត្រូវ​​ការ​រក្សា​​ការ​ភ្ជាប់​​ជា​មួយ​នឹង​បណ្តាញ​អ៊ីន​ធឺណែត​តាមទូរស័ព្ទ​ឲ្យ​បាន​កាន់​តែ​យូរ ដោយ​កាត់​បន្ថយ​​​ការរំខានរបស់​សេវាកម្ម​​ឲ្យ​បាន​ទាប​​បំផុត និង​ផ្តល់​​ភាព​ងាយ​ស្រួល​ជា​ពិសេស​ក្នុង​ដំណាក់​កាល​ដ៏​លំបាក​មួយ​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នា​យក​ប្រតិ​បត្តិ​​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖

«មនុស្ស​​​ជា​ច្រើន​​កំពុង​តែ​ខិត​ខំ​ព្យា​យាម​​ដោះ​ស្រាយ​​ ជា​មួយ​នឹង​វិបត្តិ​ជា​សកល​នៃ​វីរុស​កូវីដ១៩ ដែល​មិន​ធ្លាប់មាន​ពីមុន​មក​នេះ​។ ក្នុងនាម​ជា​​ក្រុមហ៊ុន​ទូរ​គមនា​គមន៍​ ដែល​មាន​​​ការ​ទទួល​ខុស​ត្រូវ​មួយ យើង​​យល់​យ៉ាង​ច្បាស់​ពី​តម្រូវ​ការ​របស់​អតិ​ថិ​ជន​យើង ក្នុង​ការ​រក្សា​ការ​ភ្ជាប់​ទំនាក់​ទំនង  ហើយ​យើង​បាន​ត្រៀម​ខ្លួន​ជា​ពិសេស​​​លើ​ការ​ងារ​របស់​យើង​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការកើនឡើង​ដ៏ខ្ពស់​នេះ ក៏ដូច​ជា​ការ​​ផ្លាស់​ប្តូរ​ឥរិយា​បថ​​នៃ​ការ​ប្រើ​ប្រាស់​។ ក្នុង​ដំណាក់​កាលនេះ យើង​ទទួល​ស្គាល់​ថា ប្រជា​​ពល​​រដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ កំពុង​តែ​ចាប់​ផ្តើម​​ធ្វើ​ឲ្យ​ខ្លួន​ឯងឲ្យ​​ឃ្លាត​ឆ្ងាយ​ពី​គ្នា និង​រក្សា​​ការ​នៅ​តែ​ក្នុង​ផ្ទះ ដើម្បី​រក្សា​​សុវត្ថិ​ភាព ហេតុនេះ យើង​បាន​សម្រេច​ចិត្ត​ក្នុង​ការ​ផ្តល់ទិន្ន​ន័យ​អុិន​ធើណែត​បន្ថែម​ទៀត​ដល់​រាល់​អតិ​ថិ​ជន​របស់​យើង​ទាំង​អស់​»​។

ប្រសាសន៍លោក Thomas Hundt 
Smart ចូលរួមទាំងអស់គ្នាប្រឆាំង Covid-19
Smart ចូលរួមទាំងអស់គ្នាប្រឆាំង Covid-19

ចាប់​ពី​ពេលនេះ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២០ អតិថិជន​របស់​ក្រុមហ៊ុន Smart នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ដូច​ត​ទៅ​នេះ៖

- អតិ​ថិ​ជន​ដែល​​បង់ប្រាក់​ជាមុន​របស់ Smart

១. ទទួល​បាន​ទិន្ន​ន័យ​ដោយ​ឥត​គិត​ថ្លៃចំនួន 1GB រាល់​ការ​​បញ្ចូល​ប្រាក់​ចាប់​ពី១​ដុល្លារ រហូត​ដល់​១,២៤​ដុល្លារ (មាន​សុពល​ភាព​ ៣​ថ្ងៃ)

២. ទទួល​បាន​ទិន្ន​ន័យ​ដោយ​ឥត​គិត​ថ្លៃចំនួន 2GB រាល់​ការ​បញ្ចូល​ប្រាក់​ចាប់​ពី​ ១,២៥​ដុល្លារ រហូត​ដល់ ៤,៩៩​ដុល្លារ (មាន​សុពល​ភាព​ ៧​ថ្ងៃ)

៣. ទទួល​បាន​ទិន្ន​ន័យ​ដោយ​ឥត​គិត​ថ្លៃចំនួន 5GB រាល់​ការ​បញ្ចូល​ប្រាក់​ចាប់​ពី ៥ដុល្លារ រហូត​ដល់ ៩,៩៩​ដុល្លារ (មាន​សុពល​ភាព​ ១៤​ថ្ងៃ)

៤. ទទួល​បាន​ទិន្ន​ន័យ​ដោយ​ឥត​គិត​ថ្លៃចំនួន 10GB រាល់​ការ​បញ្ចូល​ប្រាក់​ចាប់​ពី ១០​ដុល្លារ ឬ​ច្រើន​ជាង​នេះ (មាន ​សុពល​ភាព​៣០​ថ្ងៃ​)

- អតិ​ថិ​ជន Smart @Home នឹង​ទទួល​បានការប្រើប្រាស់អ៊ីនធើណែត​ល្បឿនលឿនបំផុត រហូតដល់ទំហំ 2000GB

- អតិ​ថិ​ជន Smart Enterprise នឹង​​ទទួល​បាន​ទិន្ន​ន័យ​បន្ថែម​​រហូត​ដល់​ 10GB ក្នុង​១ខែ​ដោយ​ឥត​គិត​ប្រាក់ នៅ​ខែ​មីនា និង​មេសា​។

Smart ចូលរួមទាំងអស់គ្នាប្រឆាំង Covid-19
Smart ចូលរួមទាំងអស់គ្នាប្រឆាំង Covid-19

លោក Stjepan Udovicic នា​យក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹង​ថា៖

«ស្រប​ពេល​ដែល​យើង​បន្ត​ស្វែង​រក​វិធី​សាស្ត្រ​ផ្សេង​ៗ​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​​កាន់​តែ​ល្អ​ប្រសើរ​អំឡុង​ពេល​ដំណាក់​កាល​ដ៏លំបាកនេះ យើង​​លើក​ទឹក​ចិត្ត​ឲ្យ​​អតិ​ថិជន​របស់​យើង​​ទាំង​អស់​ ឲ្យ​ប្រើប្រាស់​អុិន​ធើណែត​តាមទូរស័ព្ទ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ហេតុនេះ ប្រព័ន្ធបណ្តាញ នឹង​ត្រូវ​ប្រើប្រាស់​​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​។ យើងក៏​​​ចូលរួម​​លើក​ទឹក​ចិត្ត​យ៉ាង​ពេញ​ទំហឹង​ដល់   ​អតិ​ថិ​ជន​ទាំង​អស់​ផងដែរ ឲ្យ​ប្រើប្រាស់​កម្មវីធី​ឌីជី​ថល​របស់​យើង និង​ជម្រើស​សេវា​បម្រើផ្ទាល់​ខ្លួន ដូច​ជា​កម្ម​វិធី​ SmartNas ការ​បញ្ចូល​ប្រាក់​តាម​ប្រព័ន្ធ​​អេឡិច​​ត្រូនិក កម្ម​វិធី​ជជែក​​ផ្ទាល់តាមអុិនធើណែត និង​លេខ​ទូរស័ព្ទ​បម្រើ​សេវា​អតិ​ថិ​ជន (888) ធ្វើ​ជា​ជម្រើស​​ជាជាង ការ​​បម្រើអតិថិជនផ្ទាល់មុខ»​។

ប្រសាសន៍លោក Stjepan Udovicic
Smart ចូលរួមទាំងអស់គ្នាប្រឆាំង Covid-19
Smart ចូលរួមទាំងអស់គ្នាប្រឆាំង Covid-19

ដើម្បី​​​ធ្វើ​ឲ្យ​ផល​ប៉ះ​ពាល់​​ដោយ​សារ​វីរុស​កូវីដ១៩ លើ​ប្រតិ​បត្តិ​ការ​អាជី​វកម្ម​របស់​ខ្លួន​មាន​កម្រិត​ទាប​បំផុត ក្រុមហ៊ុន Smart បាន​ចាប់​ផ្តើម​ដំណើ​ការនូវ​​ផែន​ការ​គ្រប់គ្រង​​អាជី​វកម្ម​​របស់​ខ្លួន​ទូ​​ទាំងក្រុមហ៊ុន ដែល​​គ្រប់​គ្រង​លើ​វិធាន​ការ​​​​នានា​​នៅ Smart Shop ទូ​ទាំង​ប្រទេស និង​សម្រាប់​ឲ្យ​​​​និយោ​ជិត​ទាំង​អស់​នៅ​ស្នាក់​ការ​កណ្តាល​របស់​ខ្លួន ក៏ដូច​ជា​ការិយា​ល័យ​ផ្សេង​ទៀតអនុ​វត្តតាម​​។ វិធាន​ការ​ទាំង​នោះ​ រាប់ប​ញ្ចូល​ទាំង​ការ​ត្រួត​ពិនិត្យ​កម្តៅ​​ក្នុង​ខ្លួន​ ដែល​តម្រូវ​ដោយ​ច្បាប់ និង​ការ​អនាម័យ​ដៃ អនុ​វត្ត​វិធា​នការ​សម្អាត​កាន់​តែល្អ​ប្រសើរជាង​មុន តម្រូវ​ឲ្យ​រាល់​​បុគ្គ​លិ​ក​​ជួរ​មុខ​ទាំង​អស់​ដែល​ជួប​ជាមួយនឹង​អតិ​ថិ​ជន​ផ្ទាល់ ត្រូវ​ពាក់​ម៉ាស់ ធ្វើ​ការ​ពី​ផ្ទះ​​​ប្រសិន​បើ​មិនចាំ​បាច់ ពន្យារពេល​​ការ​រៀប​ចំ​​​ព្រឹត្តិ​ការណ៍​ផ្សេង​ៗ​របស់ក្រុមហ៊ុន ក៏ដូច​ជា​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កិច្ច​ប្រជុំ​តាម​អន​ឡាញ ជាមួយនឹង​​អង្គ​ភាពខាងក្រៅ​។

លោក Thomas មាន​ប្រសាសន៍​បញ្ចប់​ថា៖

«យើង​បាន​សម្រេច​ចិត្ត​​ក្នុង​ការ​​ប្រតិ​បត្តិ​ជំហានដ៏​ចាំ​បាច់​នានា ដើម្បី​ធា​នា​​ឲ្យ​បាននូវ​ផាសុកភាព​​​របស់​បុគ្គលិក​ ដៃគូ និង​អតិ​ថិ​ជន​របស់​យើង​។ វិធា​ន​ការ​ការ​ពារ និង​អនា​ម័យ ត្រូវ​បាន​រឹត​បន្តឹង​​ជាង​មុន ស្រប​ពេល​ដែល​យើង​បន្ត​​ត្រួត​ពិនិត្យ​លើ​​ស្ថាន​ភាព​នេះ​ជានិច្ច​។ ខ្ញុំ​ក៏​សូមយក​ឱកាស​នេះ ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​​បុគ្គ​លិក​ជួរ​មុខ​ទាំង​​អស់​របស់​យើង​ ភ្នាក់​ងារ​បម្រើ​សេវា​អថិ​ជន​ បុគ្គ​លិក​ផ្នែក​ប្រតិ​បត្តិ និង​ក្រុមហ៊ុន​​ទទួល​គម្រោង​បន្ត​ទាំង​អស់ សម្រាប់​ការ​ខិត​ខំ​ធ្វើ​ការ​​​ដោយ​មិន​គិតពីភាព​នឿយ​ហត់ ដើម្បី​រក្សា​ធ្វើ​ឲ្យ​សេវា​ដ៏សំខាន់​របស់​យើង​បន្ត​ដំណើរ​ការ​សម្រាប់​រាល់​ពល​រដ្ឋ​កម្ពុជា​ទាំង​អស់​»​៕

ប្រសាសន៍លោក Thomas Hundt
Smart ចូលរួមទាំងអស់គ្នាប្រឆាំង Covid-19
Smart ចូលរួមទាំងអស់គ្នាប្រឆាំង Covid-19
Smart ចូលរួមទាំងអស់គ្នាប្រឆាំង Covid-19
Smart ចូលរួមទាំងអស់គ្នាប្រឆាំង Covid-19

សម្រាប់​ព័ត៌​មាន​បន្ថែម និង​ព័ត៌​មាន​ថ្មី​ៗ​ពីក្រុមហ៊ុន Smart Axiata សូម​រក្សា​ការ​តាម​ដាន​លើ​ទំព័រ​ Facebook ផ្លូវ​ការ​របស់ Smart តាម​រយៈ www.facebook.com/SmartAxiata ឬ​ចូល​ទៅ​កាន់​គេហ​ទំ​ព័រ www.smart.com.kh ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ៨ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T