កាន់តែធំ កាន់តែលឿន កាន់តែស៊ីវីល័យ តម្លៃធូរថ្លៃ OPPO A12 !

//s5.kh1.co/a0/a0571af4dade54aee202846fc70cb5113b09fa25.jpg
សង្គម

 ២០-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

OPPO បានអភិវឌ្ឍន៍យ៉ាងខ្លាំងទៅលើសមត្ថភាពស្មាតហ្វូនរបស់ខ្លួន ទាំងរូបរាង កាមេរ៉ា និងកម្លាំងម៉ាស៊ីន ។​ អ្វីដែលពិសេសបានមកដល់ហើយ ឥលូវនេះ OPPO បានប្រកាសចេញលក់ស្មាតហ្វូនស៊េរី A ជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ ដែលស្ថិតក្នុងនាមជាម៉ូឌែល ដែលប្រើសម្រាប់វាយលុកទីផ្សារតម្លៃទាប និយាយឲ្យចំទៅ វាមានឈ្មោះថា OPPO A12 ។​ ស្អាតទាន់សម័យ ធន់នឹងការប្រើប្រាស់ រូបរាងរបស់ A12 គឺថាស្អាតអស់ទាស់តែម្តង ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត ទាំងរូបរាង កម្លាំងម៉ាស៉ីន និងកាមេរ៉ា។ រហស្សនាមរបស់ OPPO A12 គឺ ស្អាត ខ្លាំង និងទាក់ទាញ។

ភ្នំពេញ៖ OPPO បានអភិវឌ្ឍន៍យ៉ាងខ្លាំងទៅលើសមត្ថភាពស្មាតហ្វូនរបស់ខ្លួន ទាំងរូបរាង កាមេរ៉ា និងកម្លាំងម៉ាស៊ីន ។​ អ្វីដែលពិសេសបានមកដល់ហើយ ឥលូវនេះ OPPO បានប្រកាសចេញលក់ស្មាតហ្វូនស៊េរី A ជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ ដែលស្ថិតក្នុងនាមជាម៉ូឌែល ដែលប្រើសម្រាប់វាយលុកទីផ្សារតម្លៃទាប និយាយឲ្យចំទៅ វាមានឈ្មោះថា OPPO A12 ។​ ស្អាតទាន់សម័យ ធន់នឹងការប្រើប្រាស់ រូបរាងរបស់ A12 គឺថាស្អាតអស់ទាស់តែម្តង ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត ទាំងរូបរាង កម្លាំងម៉ាស៊ីន និងកាមេរ៉ា។ រហស្សនាមរបស់ OPPO A12 គឺ ស្អាត ខ្លាំង និងទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 OPPO A12
 OPPO A12

- ស្អាត! កាន់តែស្រស់ កាន់តែស៊ីវីល័យ ក្នុងយុគសម័យថ្មី

OPPO A12 ត្រូវបានរចនាឡើងតាមរចនាបទ 3D បែបចំណិតតត្បូងពេជ្រ កាលីបទាន់សម័យ រឹងមាំ ធន់នឹងការសឹកឆ្កូត ស្លីមស្អាត និងដោះសោររហ័ស បានភ្ជាប់មកជាមួយអេក្រង់ដែលមានទំហំ 6.22 អ៊ីញ មានកម្រិតបង្ហាញ HD+ ព្រមទាំងកម្រិតលាតនៃអេក្រង់ 88.3% ទំងន់ត្រឹមតែ 165 ក្រាម ជាមួយម៉ូតឆកបែបតំណក់ទឹកនៅខាងលើ សម្រាប់ដាក់កាមេរ៉ាមួយគ្រាប់ផងដែរ។ OPPO A12 មានជម្រើស ២ ពណ៌ រួមមាន ពេជ្រខ្មៅ ពេញនិយមគ្រប់សម័យកាល និងពេជ្រខៀវ ជម្រើសភាពស៊ីវីល័យឆ្នាំ២០២០ ចែងចាំងដូចពន្លឺផ្ទៃមេឃ ។

- ខ្លាំង! ល្បឿនដំណើរការប្រសើរគ្រប់ពេល

ចំណុចសំខាន់នៅលើ OPPO A12 នេះ គឺវាបានដំណើរការដោយបន្ទះឈីបរបស់ MediaTek ដែលមានឈ្មោះថា Helio P35​ ល្បឿនដំណើរខ្ពស់រហូតដល់​​ 2.3GHz ប្រតិបត្តិការណ៍កើនឡើង 11.1% គួបផ្សំជាមួយរ៉េម 4GB អាចដំណើរការកម្មវិធី និងហ្គេមច្រើនក៏គ្មានបញ្ហា ឬបារម្ភរឿងគាំងម៉ាស៉ីន  និងមានអង្គផ្ទុកទិន្នន័យធំដល់ 64GB មកស្រាប់តែម្ដង លោកអ្នកអាចធ្វើការដោនឡូតកម្មវិធីហ្គេម និងផ្ទុកទិន្នន័យបានកាន់តែច្រើន និងអាចបន្ថែមអង្គផ្ទុកទិន្នន័យខាងក្រៅបានរហូតដល់ 256GB ។ កាន់តែពិសេសជាងនេះទៅទៀត ស្មាតហ្វូន OPPO A12 បានបំពាក់មកជាមួយថាមពលថ្មធំដែលមានទំហំដល់ 4,230mAh អាចទស្សនាវីដេអូតាមអនឡានបាន 14ម៉ោង  លេងហ្គេមអនឡានបាន 7ម៉ោង នឹងស្តាប់ចម្រៀងអនឡានបានរហូតដល់ទៅ 114ម៉ោង​​ ជាមួយរន្ធសាកថ្មប្រភេទ Micro-USB និងរន្ធដោតកាសទំហំ 3.5mm។ គួរបញ្ជាក់ដែរថា OPPO A12 ដំណើរការដោយ Android 9 Pie ដែលស្រោបដោយស្បែក UI ColorOS 6.1 បទពិសោធន៍គ្មានដែនកំណត់ជាមួយនឹងមុខងារ Riding Mode រក្សាសុវត្ថិភាពក្នុងពេលបើកបរ Smart Assistant ផ្ទាំងជំនួយការដ៏វ៍យឆ្លាត និង Game Space ជាទីកន្លែងសម្រាប់ប្រមូលផ្តុំនូវហ្គេមដែលលោកអ្នកបានដោនឡូតហើយ និងជួយបង្កើនល្បឿននៃការលេងហ្គេមកាន់តែខ្លាំងជាងមុន។  

 OPPO A12
 OPPO A12

- ទាក់ទាញ! រូបភាពទទួលបាន Like កាន់តែច្រើន

កាមេរ៉ាមុខមួយគ្រាប់មានទំហំ 5MP រួមជាមួយ​បច្ចេកវិទ្យា AI Beauty ដែលធ្វើឲ្យរូបភាពស៊ែលហ្វីកាន់តែមានភាពស្រស់ស្អាត បង្កើនសម្រស់ឲ្យកាន់តែស្អាតបែបធម្មជាតិ តាមភេទ តាមវ័យ និងពណ៌សម្បុរស្បែក។ អ្វីដែលមិនអាចខ្វះបាននោះគឺ ការបំពាក់ជាមួយមុខងារស្កេនស្នាមម្រាមដៃ និងស្កេនមុខដោះសោររហ័សត្រឹមតែ៨វិនាទី ។​ ចំណែកផ្នែកខាងក្រោយវិញមានកាមេរ៉ាចំនួន ២ គ្រាប់ ដែលមានទំហំ 13MP ជាលេនគោល + 2MP ជាលេន Portrait ជំនួយធ្វើឲ្យស្ទីលរូបភាពលេចធ្លោជាមួយ ការកាត់ព្រាលផ្ទៃខាងក្រោយបានយ៉ាងស្រស់ស្អាត រួមជាមួយមុខងារ Dazzle Color ធ្វើឲ្យលោកអ្នកអាចផ្តិតយករូបភាពជាមួយពណ៌កាន់តែស្រស់ ដិត និងស្អាត ។

 OPPO A12
 OPPO A12

នៅមិនទាន់អស់ទេ លើកនេះ OPPO គឺលេងមែនទែនតែម្តង គឺបានបំពាក់មកជាមួយនូវកម្មវិធីកាត់តវីដេអូ Vlog ដែលមានតែនៅលើទូរស័ព្ទ OPPO ប៉ុណ្ណោះដែលមានបំពាក់មុខងារពិសេសនេះគឺ កម្មវិធី Soloop ដែលពីមុនមកយើងធ្លាប់តែលឺ ឬឃើញនៅលើតែស្មាតហ្វូនលំដាប់ថវិការមធ្យម ឬហាយក្លាស តែលើកនេះគឺមានបំពាក់នៅលើ OPPO A12 ជាស្មាតហ្វូនកូនពៅរបស់ស៊េរី A ។ ត្រូវមា៉ច់ ត្រូវចិត្តតែម្តង សម្រាប់លោកអ្នកដែលចូលចិត្តថតរូប និងវីដេអូ អាចធ្វើការបង្កើតនូវវីដេអូ Vlog កាន់តែងាយស្រួល ជាមួយបទភ្លេងតំរូវតាមសាច់រឿង និង Effect តំរូវតាមកាលៈទេសៈ ជឿជាក់ថាលោកអ្នកប្រាកដជាពេញចិត្តតែម្តងជាមួយ OPPO A12 នេះ​។​

សរុបមកជ្រើសរើសយក ទូរស័ព្ទ OPPO A12 បទពិសោធន៍កាន់តែប្រសើរ ជាមួយតម្លៃកាន់តែពិសេសត្រឹមតែ 159 ដុល្លារ ជាមួយ RAM ទំហំ 4GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB ទទួលបានកាដូដូចជា កាសស្តាប់ត្រចៀកមានខ្សែ  និងស៊ីមកាតលេខពិសេសតម្លៃ 29 ដុល្លារ ជាមួយគម្រោងធំហ្មង+ ១២សប្តាហ៍ (សម្រាប់តែអតិថិជនធ្វើការជាវស្មាតហ្វូន OPPO A12 មុនថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ តែប៉ុណ្ណោះ) និងការធានាលើគ្រឿងម៉ាស៊ីនទូរស័ព្ទពេញមួយឆ្នាំ និងសេវាជួសជុលទូរស័ព្ទរហ័សទាន់ចិត្ត ត្រឹមតែរយៈពេល១ម៉ោងនៅមជ្ឈមណ្ឌល ជួសជុលទូរស័ព្ទដៃ OPPO ទាំង១១សាខាទូទាំងប្រទេស។

លោកអ្នកអាចរកជាវបាននៅគ្រប់បណ្តារហាងទូរស័ព្ទនៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២០ នេះតទៅ៕

 OPPO A12
 OPPO A12
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T