អង់គ្លេស៖ អតីតខ្សែការពារក្រុមបិសាចក្រហម Manchester United លោក Rio Ferdinand បានចុចឈ្មោះខ្សែប្រយុទ្ធ Cristiano Ronaldo ថាជាកីឡាករឆ្នើមបំផុត ដែលគេធ្លាប់លេងជាមួយកាលនៅ Old Trafford ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ Ronaldo ធ្លាប់ឈ្នះជើងឯក Premier League ៣លើក និងពាន Champions League ១លើក កំឡុងពេលរួមរស់ជាមួយ Man UTD ។ ជាមួយគ្នានេះ រយៈពេល៦រដូវកាល នៅកីឡដ្ឋាន Old Trafford ជម្រើសជាតិព័រទុយហ្កាល់ ស៊ុតបញ្ចូលទីបាន១១៨គ្រាប់ មុនពេលផ្លាស់ទៅកាន់ Real Madrid ក្នុងតម្លៃផ្ទេរបំបែកឯតទគ្គកម្ម។
ទន្ទឹមនឹងនេះ លោក Ferdinand ក៏បានលើកឡើងថា បន្ទាប់ពី Ronaldo នៅមានកីឡាករឆ្នើមម្នាក់ទៀត ដែលលេចធ្លោជំនាន់លោក Sir Alex Fugerson នៅដឹកនាំ នោះគឺអតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស Paul Scholes ។
កំឡុងពេល Live នៅលើបណ្ដាញ Instagram លោក Ferdinand ត្រូវបានគេសួរថា តើនរណាជាកីឡាករឆ្នើមបំផុត ដែលគាត់ធ្លាប់លេងជាមួយ? ភ្លាមៗនោះ អតីតម្ចាស់អាវលេខ៥ ក្រុម Man UTD រូបនេះ បានតបទៅវិញយ៉ាងដូច្នេះថា៖
គួររម្លឹកផងដែរថា Ferdinand ធ្លាប់ចំណាយពេល ១២ឆ្នាំនៅ Old Trafford ក្នុងនោះគេបង្ហាញខ្លួនសរុបឲ្យ Man UTD បាន៤៥៥ប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ អតីតប្រធានក្រុមជម្រើសជាតិ អង់គ្លេសរូបនេះ ធ្លាប់ជួយក្រុមរហស្សនាមបិសាចក្រហមលើកពាន Premier League បាន៦ដង៕
ប្រភព៖ Metro