ថៃ៖ ពិតជាគ្រួសារដ៏មានសុភមង្គលខ្លាំងណាស់ ពេលដែលបានឃើញតាមរយៈ រូបភាពមួយសន្លឹក ដែលបានបង្ហោះនៅលើគណនីអ៊ីនស្តារក្រាម របស់តារាសម្ដែងស្រី Margie និងប្អូនស្រីបង្កើត ដែលជាតារាសម្ដែងដូចគ្នា Marina។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយកាលពីថ្មីៗនេះ ពួកគេបានថតរូបជាមួយម្តាយ នៅក្នុងផ្ទះមួយសន្លឹក ដើម្បីត្រាប់តាម ក៏ដូចជារំឮកអនុស្សាវរីយ៍ នៅក្នុងរូបថតអំឡុងពេលពួកគេនៅក្មេងៗ ដោយរូបថតនោះ Marina ត្រូវបានម្ដាយពរនៅនឹងចង្កេះ រីឯ Margie វិញ ធ្វើដូចជាឈរអៀវម្ដាយ ដែលមើលទៅ ពិតជា ជាការចងចាំដ៏ល្អ និងមានក្ដីសុខខ្លាំងបំផុត។
យ៉ាងណាមិញ បើមើលតាម រូបភាពមួយនោះ បានបង្ហាញថា បើទោះបីជាពេលវេលា កន្លងផុតទៅច្រើនឆ្នាំ ហើយម្នាក់ៗក៏ធំៗ នឹងមានគ្រួសាររៀងខ្លួនហើយក៏ដោយ ប៉ុន្តែបងប្អូនគ្រួសារនេះ នៅតែល្អូកល្អើននឹងគ្នា ហើយពិសេសនៅតែស្រលាញ់គ្នា ដូចកាលពីក្មេងដដែល។
ជាមួយគ្នានេះផងដែរ តាមរយៈការបង្ហោះរូបថតមួយនោះ ក៏បានធ្វើឲ្យបណ្ដាអ្នកគាំទ្រ តារាស្រីទាំងពីរនាក់នេះ មានការលើកឡើងសរសើរ ថាជាបងប្អូនដែលចេះស្រលាញ់គ្នា ពិសេសហ្វេនៗក៏លួចសរសើរអំពីរូបសម្រស់ ថាពួកគេម្នាក់ៗ សុទ្ធតែមានភាពស្រស់ស្អាត តាំងពីនៅកុមារផងដែរ ៕
ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖