កម្មវិធីបរិច្ចាគសប្បុរសធម៌ នៃក្រុមហ៊ុន អ & អេហ្វ ប្រផឹធី ខេមបូឌា(R&F Properties Cambodia) ការបង្ហាញពីសេចក្ដីស្រឡាញ់ ក្នុងការទប់ទល់នឹងទឹកជំនន់!

//s9.kh1.co/31/31fa8276a176fa19569cc82b99abb1ed69947434.jpg
សង្គម

 ០៣-វិច្ឆិកា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចាប់តាំងពីពាក់កណ្តាលខែតុលា ប្រទេសកម្ពុជាបានជួបនឹងព្យុះភ្លៀង ជាបន្តបន្ទាប់បណ្តាលឲ្យតំបន់មួយផ្នែកនៃរាជធានីភ្នំពេញ ទទួលរងនូវគ្រោះទឹកជំនន់។ ក្រុមហ៊ុន អ & អេហ្វគ្រុប ប្រចាំប្រទេសកម្ពុជាមានចិត្តព្រួយបារម្ភចំពោះប្រជាជនដែលបានរងគ្រោះ ។

ភ្នំពេញ៖ ចាប់តាំងពីពាក់កណ្តាលខែតុលា ប្រទេសកម្ពុជាបានជួបនឹងព្យុះភ្លៀង ជាបន្តបន្ទាប់បណ្តាលឲ្យតំបន់មួយផ្នែកនៃរាជធានីភ្នំពេញ ទទួលរងនូវគ្រោះទឹកជំនន់។ ក្រុមហ៊ុន អ & អេហ្វគ្រុប ប្រចាំប្រទេសកម្ពុជាមានចិត្តព្រួយបារម្ភចំពោះប្រជាជនដែលបានរងគ្រោះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅព្រឹកថ្ងៃទី២៩ ខែតុលា ក្រុមហ៊ុនបានប្រារព្ធកម្មវិធី បរិច្ចាគសប្បុរសធម៌ ដើម្បីជំនះការលំបាក ជាមួយគ្នាជាមួយប្រជាពលរដ្ឋកម្ពុជា។

រូបថតជាក្រុមនៃកម្មវិធីបរិច្ចាគសប្បុរសធម៌នៃគម្រោងបុរី ក្រុមហ៊ុន អ & អេហ្វគ្រុបប្រចាំប្រទេសកម្ពុជា
រូបថតជាក្រុមនៃកម្មវិធីបរិច្ចាគសប្បុរសធម៌នៃគម្រោងបុរី ក្រុមហ៊ុន អ & អេហ្វគ្រុបប្រចាំប្រទេសកម្ពុជា

 លោក Xu Wen Shui អគ្គនាយកក្រុមហ៊ុនបុរី អ &អេហ្វ គ្រុបកម្ពុជា ចូលរួមជាមួយ ព្រះនាងតូច នរោត្តម ជេនណា ដែលជាព្រះរាជទូតតំណាងក្រុមហ៊ុន បានចូលរួមកម្មវិធីបរិច្ចាគ ហើយចែកចាយសម្ភារៈនៅទីតាំងគម្រោងបុរី អ&អេហ្វព្រះនាងតូចជេនណា បានធ្វើការចែកជូននូវសម្ភារៈដល់ប្រជាជន ដែលកំពុងរងគ្រោះ ជាការលើកទឹកចិត្ត នឹងចែករំលែកការលំបាកជាមួយគ្នា។

  ការបរិច្ចាគសម្ភារៈ ផ្តល់ភាពកក់ក្ដៅដល់ទីក្រុងភ្នំពេញ
  ការបរិច្ចាគសម្ភារៈ ផ្តល់ភាពកក់ក្ដៅដល់ទីក្រុងភ្នំពេញ
    ការបរិច្ចាគសម្ភារៈ ផ្តល់ភាពកក់ក្ដៅដល់ទីក្រុងភ្នំពេញ
   ការបរិច្ចាគសម្ភារៈ ផ្តល់ភាពកក់ក្ដៅដល់ទីក្រុងភ្នំពេញ

នៅពេលរសៀលថ្ងៃដដែល កម្មវិធីបរិច្ចាគសប្បុរសធម៌បានធ្វើដំណើរមកដល់ជួបប្រជាជនរងគ្រោះផ្ទាល់  ដែលស្ថិតនៅទីតាំងក្រុងតាខ្មែរ។ ក្រុមហ៊ុន អ &អេហ្វគ្រុបកម្ពុជា ជាមួយអង្គការមិនរកប្រាក់ចំណេញកម្ពុជា បានធ្វើការចែកសម្ភារៈទៅដល់ប្រជាជន ក្នុងតំបន់ដែលកំពុង រងគ្រោះ ក្នុងនោះរួមមាន អង្ករ នំ មីកញ្ចប់ និងត្រីខ ជាដើម។ ព្រះនាងតូចជេនណា ក៏បានច្រៀង សម្រាប់ប្រជាជនដែលកំពុងរងគ្រោះ ឲ្យមានសង្ឃឹម ក្នុងការបង្ហាញនូវការយកចិត្តទុកដាក់ ដល់ប្រជាជនដែលរងគ្រោះ។

  កម្មវិធីបរិច្ចាគសប្បុរសធម៌បានមកដល់តំបន់គ្រោះKrousar Thmey Takhmao
  កម្មវិធីបរិច្ចាគសប្បុរសធម៌បានមកដល់តំបន់គ្រោះKrousar Thmey Takhmao
  កម្មវិធីបរិច្ចាគសប្បុរសធម៌បានមកដល់តំបន់គ្រោះKrousar Thmey Takhmao
  កម្មវិធីបរិច្ចាគសប្បុរសធម៌បានមកដល់តំបន់គ្រោះKrousar Thmey Takhmao

ប្រឈមនឹងស្ថានភាពគ្រោះទឹកជំនន់នេះ លោកអគ្គនាយក Xu Wen Shui បានលើកឡើងថា៖

« ចាប់តាំងពីការកើតឡើងនៃគ្រោះទឹកជំនន់នេះ ក្រុមហ៊ុន អ & អេហ្វ គ្រុបកម្ពុជា មានការព្រួយបារម្ភខ្លាំងណាស់អំពីការអភិវឌ្ឍន៍នៃកិច្ចការនេះ ដឹងច្បាស់អំពីបេសកកម្មនៃសហគ្រាសសង្គមសំខាន់ នឹងមិនដែលភ្លេចនូវការទទួលខុសត្រូវក្នុងនាមជាសហគ្រាសចិន ដូច្នេះ ក្រុមហ៊ុន អ & អេហ្វគ្រុបកម្ពុជា ឆ្លើយតបយ៉ាងសកម្មចំពោះការអំពាវនាវរបស់រដ្ឋាភិបាល ក្នុងការ រៀបចំកម្មវិធីបរិច្ចាគសប្បុរសធម៌នេះ ដើម្បីចូលរួមចំណែក ចែករំលែកការលំបាករបស់ប្រជាជន ដែលរងគ្រោះទឹកជំនន់»។

ប្រសាសន៍លោកអគ្គនាយក Xu Wen Shui 
រូបថតជាក្រុមនៃកម្មវិធីបរិច្ចាគសប្បុរសធម៌
រូបថតជាក្រុមនៃកម្មវិធីបរិច្ចាគសប្បុរសធម៌

ក្នុងការបង្កើតជីវិភាពរស់នៅកាន់តែប្រសើរ ក្រុមហ៊ុន អ & អេហ្វ មិនភ្លេចពីគោលដៅដំបូង ធ្វើជាអ្នកអភិវឌ្ឍន៍ថ្នាក់ទីមួយលំដាប់អន្តរជាតិ  ក្រុមហ៊ុនអ & អេហ្វគ្រុប បានបង្កើតមិត្តភាពជ្រាលជ្រៅ ជាមួយប្រទេសកម្ពុជា និងប្រជាជនរស់នៅលើដីនេះ ចាប់ផ្ដើមពីធ្វើការវិនិយោគក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុងភ្នំពេញ ក៏ដូចជាជម្រុញមិត្តភាពខ្មែរចិន ឲ្យកាន់តែស៊ីជម្រៅ ជាងមុនផងដែរ។

 ពេល​វេលាពិតជាដើរលឿនណាស់ ក្នុងការរយៈ២៦ឆ្នាំហើយក្នុងការកសាងនូវសហគ្រាសមួយ ដែលមានចិត្តទទួលខុសត្រូវ ក្រុមហ៊ុនអ & អេហ្វគ្រុប មិនភ្លេចពីគោលដៅដំបូងរបស់ខ្លួន តែងតែខិតខំ ប្រឹងប្រែង ចូលរួមក្នុងការងារសប្បុរសធម៌។ ជាចំណែកមួយក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុន អ & អេហ្វគ្រុបកម្ពុជា នឹងធ្វើអោយទីក្រុងភ្នំពេញកាន់តែមានសម្រស់លេចធ្លោ ។ នៅពេលអនាគត ក្រុមហ៊ុន អ & អេហ្វគ្រុប នឹងបន្តចូលរួមក្នុងការងារសប្បុរសធម៌ ក្លាយជាសហគ្រាសមួយ មានចិត្តកក់ក្តៅ ធ្វើការងារសប្បុរសធម៌ដោយមានអាកប្បកិរិយា ជាគំរូសម្រាប់សង្គម។

ប្រជាជននៅភ្នំពេញរង់ចាំនៅជួរដើម្បីទទួលសម្ភារ
ប្រជាជននៅភ្នំពេញរង់ចាំនៅជួរដើម្បីទទួលសម្ភារ

ធ្វើជាអ្នកនាំមុខក្នុងការអភិវឌ្ឍទីក្រុង គម្រោងបុរី អ &អេហ្វ ប្ដេជ្ញារីកចម្រើន ស្របគ្នាជាមួយ នឹងរាជធានីភ្នំពេញ។ មិនថាការអនុវត្តកម្មវិធីសប្បុរសធម៌ ឬការសាងសង់គម្រោង លំនៅដ្ឋាន ប្រណីតៗនោះទេ គម្រោងបុរី អ &អេហ្វ តែងតែប្ដេជ្ញាកសាងរបៀបរស់នៅមួយប្រកបដោយ សុភមង្គលប្រចាំរាជធានីភ្នំពេញ។ ជាការពិតណាស់ គម្រោងបុរី អ &អេហ្វ នឹងវិវឌ្ឍន៍ទៅជាគម្រូបុរី ដ៏ប្រណីតដែលមានសួនផ្កាធម្មជាតិដ៏ស្រស់បំព្រង នឹងជាជម្រើសចម្បងសម្រាប់ប្រជាជនទូទៅ។

គម្រោងបុរី អ&អេហ្វ បាននឹងកំពុងសាងសង់ ស្របពេលជាមួយនិងការរីកចម្រើនយ៉ាងឆាប់រហ័ស និងការរស់នៅបែបទាន់សម័យក្នុងរាជធានីភ្នំពេញ។ គម្រោងបុរី អ&អេហ្វ មានចម្ងាយប្រមាណ ៣០នាទី ពីអាកាសយានដ្ឋាន ដោយសងខាងអមដោយផ្សារទំនើបរបស់ក្រុមហ៊ុនប៉េង ហួត គ្រុប ដែលគ្រោងនិងបើកដំណើរការក្នុងឆ្នាំ២០២១ ខាងមុខនេះ។ នៅក្បែរគម្រោងបុរីនេះផងដែរ រួមមាន ទាំងសាលាអន្តរជាតិ ISPP និងមន្ទីរពេទ្យទី១មិត្តភាពកម្ពុជា-ចិន។ គម្រោងបុរី អ&អេហ្វ មានសួនច្បារឯកជនដែលមានផ្ទៃដីសរុប ៣ ម៉ឺនម៉ែត្រការ៉េ តាមគំរូ “សួនមួយ ទឹក៣” ដែលតុបតែងឡើងជាពិសេសជាមួយទេសភាពសួនច្បារធម្មជាតិ និងបឹងដែលមានទឹកថ្លាស្អាត ។ អាងហែលទឹកស្ដង់ដារអន្តរជាតិដែលមានទំហំ 50x20 ម៉ែត្រ កន្លែងកំសាន្ត ដែលមានទំហំ រហូតដល់ទៅ ២៧០០ម៉ែត្រការ៉េ ចំណតឡានខ្នាត 1:0.8 និងកន្លែងរក្សារថយន្តឯកជនក្រោមដី ដែលមានការធានាសុវត្ថិភាព។

ដោយស្ថិតនៅទីតាំងដ៏ល្អឯកអមដោយភាពអ៊ូរអរនៃរាជធានីក៏ ដូចជាការវិវឌ្ឍទៅជាលំនៅដ្ឋាន ដែលមានការរៀបចំបែបប្រណិតៗ និងបំពេញតម្រូវការតាមបែបអន្តរជាតិ គម្រោងបុរី អ&អេហ្វ នឹងក្លាយខ្លួនទៅជាគំរូលំនៅដ្ឋានអមដោយសួនធម្មជាតិស្ដង់ដារអន្តរជាតិប្រចាំនៅរាជធានីភ្នំពេញ ហើយនាំមកនូវការរស់នៅមួយដែលប្រកបដោយផាសុកភាព និងទាន់សម័យ។

ប្លង់ជាក់ស្ដែងគម្រោងបុរី អ&អេហ្វ
ប្លង់ជាក់ស្ដែងគម្រោងបុរី អ&អេហ្វ

គម្រោងបុរី អ&អេហ្វ

ផ្ទះមានទំហំ ៣៨-១៣០ ម៉ែត្រការេ ជាប្រភេពផ្ទះបែបប្រណិត និងបំពាក់ដោយឧបករណ៍ទំនើប ។ លោកអ្នកអាចធ្វើធ្វើការកក់ប្រាក់ចាប់ពី៥០០០ដុល្លារ ឡើងទៅ នឹងអាចចូលនៅផ្ទះថ្មីបានដោយ រីករាយ ជាមួយនឹងបទពិសោធន៍ថ្មីនៃការប្រើប្រាស់ឧបករណ៍ឆ្លាតវៃទាំងអស់ក្នុងផ្ទះ ។ សម្រាប់ ព័ត៌មានលម្អិតអំពីគម្រោង លោកអ្នកអាចទូរស័ព្ទមក៖ +855 018 888 2777 ឬមកទស្សនានៅ  Show Room ផ្ទាល់ដែលមានអាសយដ្ឋាន៖  ៣០០ ម៉ែត្រខាងត្បូង ពីប្រសព្វនៃ មហាវិថីហ៊ុនសែន (វិថី៦០ម៉ែត្រ)និងមហាវិថី ២៧១ រាជធានីភ្នំពេញ៕​

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/77/77827c19ea397401e6e1aeeb5bed41d853a85f22.jpg

ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី ខេមបូឌា (R&F Properties Cambodia) បរិច្ចាគដោយក្តីស្រលាញ់ សហការជាមួយព្រះនាងតូច នរោត្តម ជេនណា ចែកជូនជំនួយសប្បុរសធម៌ជំនះនូវការលំបាកជាមួយគ្នា!

 ២៧-តុលា-២០២០ 
 ៣ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T