ភ្នំពេញ៖ ហាងរបស់កូនខ្មែរមួយរូប មានឈ្មោះថា “Pacific Pasta Co.” នៅក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងទទួលការគាំទ្រ ពីសំណាក់ភ្ញៀវជនជាតិខ្មែរ និងភ្ញៀវជនជាតិបរទេស ជាមួយនឹងរសជាតិបែបអឺរ៉ុបពិតៗ និងមានជំនាងញច្បាស់លាស់ពីសាលានៅបរទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ឌី សាវុទ្ធី ដែលជាកូនខ្មែររស់នៅបរទេសជាង ៤០ ឆ្នាំ បានសម្រេចចិត្តបើកហាងអាហារបែបអឺរ៉ុបនេះ គឺដើម្បីចង់ឲ្យប្រជាពលរដ្ឋខ្មែរបានភ្លក់ នូវស្នាដៃរបស់ខ្លួន។ ក្នុងនោះ លោកបានមានប្រសាសន៍បែបនេះថា៖
“ដំបូងខ្ញុំមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយបានចាកចេញពីប្រទេសកម្ពុជាមកសហរដ្ឋអាមេរិក តាំងពីអាយុ៦ខែ ក្នុងឆ្នាំ១៩៧៩។ ដោយមានចំណូលចិត្តផ្នែកម្ហួបអាហារ ខ្ញុំក៏បានចូលរៀនសាលាជំនាញចុងភៅ និងបានធ្វើជាចុងភៅរយៈពេល២ឆ្នាំ។ លុះដល់ឆ្នាំ២០២០ ខែមិថុនា ទើបខ្ញុំសម្រេចមកប្រទេសកម្ពុជា ហើយស្វែងរកទីតាំងសម្រាប់បើកហាងតែម្តង។

គួរបញ្ជាក់ដែរថា សម្រាប់ហាង Pacific Pasta Co មានអាហារជាច្រើនមុខដូចជា ស៊ីសារសាឡាត់, ភីហ្សាសាល់ម៉ុនទំពាំងបាយជូ, សាច់គោចំឡកក្នុង មាន់អាំង ប៊ូកាធីនី ស្ពេហ្គេទី ខ្ទឹមសម្ទេស ផាផាដេលី ភេននេ ស្ពាហ្គេទី គ្រឿងសមុទ្រ រ៉ាដេទ័រ ពូតានីស្ការ សាឡាត់ត្រកួន សាច់ត្រីសាលម៉ុន សាឡាត់គ្រប់មុខ ឈីសទឹកដោះក្របី សាច់ក្រកអ៊ីតាលី ៣រសជាតិ ប៉ាស៊ីហ្វិកអយស្ទើរ៦គ្រាប់ ភីហ្សាប្រហិតសាច់ជ្រូកជាមួយប្រហិតហិល ភីហ្សាបន្លែរ គ្រឿងសមុទ្រក្រឡុក សាច់ចៀមជាប់ឆ្អឹងជំនី។


តាមការបញ្ជាក់របស់លោក ឌី សាវុទ្ធី សម្រាប់ហាង Pacific Pasta Co នេះ លោកបានចំណាយទុនជាង ១២ម៉ឺនដុល្លារ ហើយនាពេលអនាគតរូបលោកក៏មានគម្រោងនឹងបើកហាងបែបអឺរ៉ុបជាច្រើនប្រភេទទៀត ដើម្បីឲ្យកូនខ្មែរបានភ្លក់រសជាតិម្ហូបបែបអឺរ៉ុបដែលជាស្នាដៃផ្ទាល់របស់លោកផងដែរ៕





