ភ្នំពេញ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ អង្គការមូលនិធិកុមារកម្ពុជា (CCF) និងក្រុមហ៊ុន eMoney បានធ្វើការចុះបត្ថលេលេខាលើអនុស្សរណៈនៃការយោគយល់គ្នាភាពជាដៃគូសហការន៍ និងការអនុវត្តយុទ្ធនាការ ប្រមូលមូលនិធិដែលមានរយៈពេល៦ខែ តាមរយៈទម្រង់បច្ចេកវិទ្យាហរិញ្ញវត្ថុរបស់ក្រុមហ៊ុន eMoney នៅក្នុងប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអង្គការមូលនិធិកុមារកម្ពុជា (CCF) គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងតំបន់នៅស្ទឹងមានជ័យ បានផ្លាស់ប្តូរជីវិតរបស់កុមារកំព្រាក្រីក្របាត់បង់ឱកាស និងត្រូវបានមើលរំលងនៅក្នុងប្រទេសកម្ពុជា តាមរយៈការអប់រំដ៏មានគុណភាពខ្ពស់ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីជួយគាំទ្រដោយផ្ទាល់ផ្សេង។
តាមរយៈការបរិច្ចាគនៅលើកម្មវិធី eMoney អ្នកប្រើប្រាស់ eMoney នៅទូទាំងប្រទេសកម្ពុជា នឹងអាចធ្វើការបរិច្ចាគទៅកាន់អង្គការមូលនិធិកុមារកម្ពុជាប្រកបដោយភាពងាយស្រួល។ ការបរិច្ចាគនេះក៏អាចធ្វើឡើងនៅគ្រប់បណ្ដាញសាខា eMoney ចំនួន8,000សាខា នៅទូទាំងប្រទេស។
ភាពជាដៃគូរនេះនឹងផ្ដល់ឲ្យកុមារកម្ពុជាក្រីក្របំផុតជាង 2,000 នាក់ ដែលកំពុងតែសិក្សានៅសាលារៀនរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) នៅស្ទឹងមានជ័យ ទីក្រុងភ្នំពេញទទួលបានការអប់រំតាមប្រព័ន្ធ STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) និងធនធានផ្សេងៗរបស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT)។ តាមរយៈការជួយផ្គត់ផ្គង់ថវិការដល់ការអប់រំតាមប្រព័ន្ធ STEM និងការអប់រំបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ (ICT) នៅអង្គការមូលនិធិកុមារកម្ពុជា (CCF) ក្រុមហ៊ុន eMoney មានមោទនភាពក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសម័យបច្ចេកវិទ្យាដើម្បីឲ្យកុមារទាំងនោះប្រកបដោយជំនាញច្បាស់លាស់ សម្រាប់អាជីពការងារនាពេលអនាគតរបស់ពួកគេ នៅក្នុងវិស័យបច្ចេកវិទ្យានៃប្រទេសកម្ពុជា។
ស្ថាបនិក និងនាយកប្រតិបត្តិការរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) លោក Scott Neeson បានមានប្រសាសន៍អំពីភាពជាដៃគូនេះថា៖
ថ្លែងអំពីភាពជាដៃគូនេះ លោក Pham Doan Cuong ដែលជាអគ្គនាយកក្រុមហ៊ុន eMoney បានមានប្រសាសន៍ថា
អ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេ ក្រុមហ៊ុន eMoney ផ្តល់សេវាកម្មហិរញ្ញវត្ថុកាន់តែលឿន ងាយស្រួល និងមានសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជា។ តាមរយៈបណ្តាញរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា និងភាពជាដៃគូជាមួយនឹងអង្គការ ដូចជាអង្គការមូលនិធិកុមារកម្ពុជា (CCF) ក្រុមហ៊ុន eMoney មានគោលបំណងក្នុងការជះឥទ្ធិពលលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ក្នុងជីវិតប្រចាំថ្ងៃដោយឥតដែនកំណត់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ទីកន្លែង។
តាមរយៈការគាំទ្រពីភាពជាដៃគូបែបនេះហើយ ដែលធ្វើឲ្យអង្គការមូលនិធិកុមារកម្ពុជា (CCF) អាចផ្តល់ការអប់រំប្រកបដោយគុណភាព និងកម្មវិធីគាំទ្រសហគមន៍នៅក្នុងតំបន់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ អង្គការមូលនិធិកុមារកម្ពុជាបានកំពុងបំបែកវដ្តនៃភាពក្រីក្រ ការរំលោភបំពាន និងបង្កើតការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា តាម រយៈការកសាងសមត្ថភាពរបស់សហគមន៍ដែលត្រូវបានរំលោភបំពាន និងងាយរងគ្រោះបំផុត៖ អ្នកដែលមានជីវភាពក្រីក្រខ្លាំងបំផុត បញ្ហាសុខភាព និងសង្គម និងអ្នកដែលទទួលបានធនធានមូលដ្ឋានតិចបំផុត៕