និទាន​​ពី «​ខ្មោច​​អាប​» ដែល​​ចាស់​ៗក្នុងភូមិ​​និយម​ប្រាប់​ត​ៗ​គ្នា​!​ ខ្មោច​អាប​មាន​ពិត​​ទេ​​?

//s9.kh1.co/be/be56088ebf0f2b3314d30adf46ca6d42f3682ac0.jpg
សង្គម

 ២២-ធ្នូ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បើសិនជាអ្នករស់នៅក្នុងភូមិចំណាស់ អ្នកនឹងធ្លាប់លឺពាក្យថាខ្មោចអាប ដែលនិយាយតៗគ្នាពីចាស់ជំនាន់មុន។​

បើសិនជាអ្នករស់នៅក្នុងភូមិចំណាស់ អ្នកនឹងធ្លាប់លឺពាក្យថាខ្មោចអាបដែលនិយាយតៗគ្នាពីចាស់ជំនាន់មុន។​ ​ កាលពី​សម័យសង្គ្រាមលោកតា​ លោកយាយ មានជំនឿក្នុងរឿងខ្មោចព្រាយ បិសាច ហ្នឹងខ្លាំងណាស់។ នៅពេលយប់​អាធ្រាត​មនុស្សម្នាចាប់ផ្តើមដេកយ៉ាងស្កប់ស្កល់ ប៉ុន្តែវាជាពេលវេលាដែលខ្មោចអាប ដកកចេញរកស៊ីកូនក្អាត់ ឬ​អង្កែប​នៅវាលស្រែ។​  អ្នកស្រុកភាគច្រើនមានការភ័យខ្លាចអាប ជាខ្លាំងព្រោះវាគួរឲ្យខ្លាចណាស់  មុខរបស់វាពោរពេញ​ទៅដោយដង្កូវ មាត់សុទ្ធតែឈាម ភ្នែកក្រហមធំៗស្ទើតែលានចេញមកក្រៅ ថែមទាំងឆ្មេញមានចង្កូមស្រួចៗទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកខ្លះបាននិយាយតៗគ្នាថា អាបអាចសម្លាប់មនុស្សបានទៀតផង ហើយវាចូលចិត្តស៊ីពោះវៀនស្រស់ជាងគេ ជាពិសេស គឺវាចូលចិត្តលួចទៅស៊ីសុករបស់ស្ត្រីទើបសម្រាលកូនថ្មីៗ។

https://s9.kh1.co/__image/w=650,h=350,q=100/08/08d500a8bbed5c75db5e527e9a24a2735833974d.jpg

មានថ្ងៃមួយវាជាពេលវេលាដែលអ្នកភូមិទ្រាំលែងបាន នឹងទង្វើរបស់ខ្មោចអាបនេះ ព្រោះវាកាន់តែកាចសាហាវ ដោយ​សារ​គ្មានអ្នកបង្រ្កាបបាន។ អ្នកភូមិបានប្រើវិធីសាស្រ្តជាច្រើន ដើម្បីកំចាត់អាបអោយចេញពីភូមិ ប៉ុន្តែ​លទ្ធផល​តែនៅ​តែ​មិនបានជោគជ័យទាល់តែសោះ។ មួយរយៈក្រោយមក អ្នកស្រុកព្រមទាំងមេភូមិបានមូលមតិគ្នា ចូលលុយដើម្បីជួល​គ្រូខ្មោចមកពីក្រៅភូមិដែលគេនិយាយតៗគ្នា ថាគាត់ពូកែរខាងបង្រ្កាបខ្មោចអាប។ 

នៅចុងបញ្ចប់ពេលវេលា ដែលអ្នកស្រុកទន្ទឹងរងចាំកបានមកដល់ការរៀបចំធ្វើពិធីកំចាត់​ខ្មោចអាបនោះ​ គឺនៅ​ក្រោយ​បច្ឆាវត្ត។ ភា្លមៗនោះ​ លោកគ្រូខ្មោចបានប្រយុទ្ធគ្នាជាមួយអាបយ៉ាងស្វះស្វែង ប៉ុន្តែនៅតែមិនអាចយកឈ្នះវាបាន ព្រោះខ្មោចអាបចេះហោះហើយមានតែក្បាល។ ដូច្នេះហើយ គាត់ក៏សម្រេចចិត្តប្រើមន្តអាគមន៍ចុងក្រោយរបស់គាត់ គឺ​ដក​ក្បាលចេញពីខ្លួន ដើម្បីខាំគ្នាជាមួយអាបនោះ។ រំពេចនោះ អ្នកស្រុកបានឃើញដូចនេះ ក៏ផ្អើលនាំ​គ្នារត់​រហូត​ដល់​ភ្លេច​កូន ​ភ្លេចចៅ ​រត់យក​តែ​រួចខ្លួន ដោយសារលោកគ្រូដែលគាត់បាននិមន្តមកនោះ ក៏ជាខ្មោចអាបដែរ៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T