ទំនើបផុតលេខ! រុស្ស៊ីគ្រោងនឹងបាញ់សាកល្បងកាំជ្រួចមីស៊ីលថ្មី ដែលមានរយៈចម្ងាយជិត ១ម៉ឺនគីឡូម៉ែត្រ

//s9.kh1.co/09/0999a5fb35dd0fc206689f574a8f5d670eaf41e7.jpg
សង្គម

 ០៧-មករា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

កាំជ្រួចមីស៊ីល RS-18 Sarmat មានសមត្ថភាពពិសេសអាចកម្ទេចតំបន់ដែលមានទំហំប៉ុនប្រទេសបារាំងឯនោះ

រុស្ស៊ីរុស្ស៊ីគ្រោងនឹងដាក់បាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មី ដែលខ្លួនអះអាងថាមានសមត្ថភាពពិសេសអាចកម្ទេចតំបន់ដែលមានទំហំប៉ុនប្រទេសបារាំងឯនោះ ហើយកាំជ្រួចមីស៊ីលឈ្មោះថា  RS-18 Sarmat នេះនឹងត្រូវរុស្ស៊ីដាក់បម្រើការជាមួយកងកម្លាំងយុទ្ធសាស្រ្តមីស៊ីលនៅឆ្នាំ ២០២២ ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កាំជ្រួចមីស៊ីល RS-18 Sarmat មានសមត្ថភាពបញ្ចេញក្បាលគ្រាប់នុយក្លេអ៊ែរធុនធំចំនួន ១០ ឬតូចចំនួន ១៦ ឬក៏បាញ់ចេញបានទាំងពីរធុនក្នុងពេលតែមួយតែម្តង ដែលវាមានកម្លាំងមហិមាក្នុងការទប់ទល់ទៅនឹងកាំជ្រួចមីស៊ីលរបស់សត្រូវ។

កាំជ្រួចមីស៊ីលនេះមានទម្ងន់ ១០០ តោន អាចបាញ់ចេញក្នុងរយៈចម្ងាយជិត ១០,០០០ គ.ម និងអាចបាញ់តម្រង់ទៅកាន់ទិសដៅខុសគ្នាទៀតផង។ វាអាចកម្ទេចរដ្ឋតិចសាស់ ឬប្រទេសបារាំងបានយ៉ាងងាយ ហើយបើគិតពីសមត្ថភាពវិញ គ្មានមីស៊ីលណាដែលអាចរារាំង និងទំនើបជាងមីស៊ីល Sarmat នេះទៀតទេ។

គួរបញ្ជាក់ថា មីស៊ីលផ្លោងអន្តរទ្វីបថ្មីរបស់រុស្ស៊ី ត្រូវបានគេគ្រោងនឹងយកមកជំនួសកាំជ្រួចមីស៊ីលផ្លោងចាស់ SS-18 Voyevoda ដែលមានទម្ងន់ធ្ងន់ជាងគេបំផុតនៅលើពិភពលោក រចនាដោយសូវៀត៕

មីស៊ីលផ្លោងអន្តរទ្វីបថ្មី RS-18 Sarmat របស់រុស្ស៊ី ដែលមានសមត្ថភាពអាចបាញ់ចេញក្នុងរយៈចម្ងាយជាង ១,០០០០ គ.ម
មីស៊ីលផ្លោងអន្តរទ្វីបថ្មី RS-18 Sarmat របស់រុស្ស៊ី ដែលមានសមត្ថភាពអាចបាញ់ចេញក្នុងរយៈចម្ងាយជាង ១,០០០០ គ.ម
ការបាញ់ធ្វើតេស្តសាកល្បងកាំជ្រួចមីស៊ិលរបស់រុស្ស៊ីកាលពីពេលកន្លងទៅ
ការបាញ់ធ្វើតេស្តសាកល្បងកាំជ្រួចមីស៊ិលរបស់រុស្ស៊ីកាលពីពេលកន្លងទៅ
ប្រធានាធិបតីរុស្ស៊ីលោក ពូទីន
ប្រធានាធិបតីរុស្ស៊ីលោក ពូទីន
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T