កូរ៉េខាងត្បូង៖ អ្នកបង្កើតវីដេអូ Youtube ជនជាតិចិនម្នាក់ដែលមានអ្នកចុច subscribe ជាង ១៤ លាននាក់ជុំវិញពិភពលោក បានបង្ហោះវីដេអូអំពីវិធីធ្វើជ្រក់ស្ពៃក្តោប Pao cai និងស៊ុប ស្ពៃក្តោប ដែលមានលក្ខណៈស្រដៀងទៅនឹង គីមឈី កូរ៉េ រួចដាក់សម្គាល់ថាជា #ម្ហូបចិន ធ្វើឱ្យប្រជាជាជនកូរ៉េផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះវីដេអូនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវីដេអូដែលគេបានបង្ហោះកាលពីថ្ងៃសៅរ៍កន្លងទៅ បានបង្ហាញពីរបៀបធ្វើម្ហូបចិន ជ្រក់ស្ពៃក្តោប Pao Cai និងរបៀបចំអិនស៊ុបស្ពៃក្តោប ដែលកូរ៉េអះអាងថាវាមានលក្ខណៈដូចគ្នាទៅនឹងស៊ុបគីមឈីកូរ៉េតែម្តង (Kimchi Jjigae) និងបានចោទចិនថាបានលួចចម្លងវប្បធម៌ម្ហូបប្រពៃណីរបស់កូរ៉េធ្វើជារបស់ខ្លួន ហើយនេះគឺជាទង្វើមួយដ៏គួរឱ្យខ្មាស់។
យ៉ាងណាមិញ ភាគីចិនធ្លាប់បានចេញមុខបកស្រាយកាលពីពេលកន្លងទៅថា ជ្រក់គីមឈីកូរ៉េ ហើយនឹងជ្រក់ស្ពៃក្តោបចិន Pao Cai មានរបៀបធ្វើ និងគ្រឿងផ្សំខុសគ្នាទាំងស្រុង ដោយជ្រក់ Pao Cai ប្រើពេលធ្វើលឿនជាង និងមានបរិមាណតិចជាងជ្រក់គីមឈី។
ជុំវិញបញ្ហាចម្រូងចម្រាស់នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានស្នើឱ្យចិនប្តូរឈ្មោះ Pao Cai (មានន័យជាភាសាចិនថា ជ្រក់ស្ពៃក្តោប) នេះចេញ ដោយដាក់ឈ្មោះ ស្ពៃក្តោបហឹរឬជូរ ជំនួសវិញ។ ទន្ទឹមនឹងនេះ ប្រជាជនកូរ៉េក៏បាននាំគ្នាបញ្ចេញមតិការពារវប្បធម៌ម្ហូបកូរ៉េ ក៏ដូចជារិះគន់ទៅលើវីដេអូខាងលើឥតសំចៃមាត់ផងដែរ៕