អង់គ្លេស៖ ប្រធានក្លិបរបស់ក្រុមតោខៀវ Chelsea បានថ្លែងសារជូនពរទៅអតីតវីរៈបុរសរបស់ក្លិបឱ្យជួបសំណាងល្អក្នុងពេលអនាគត ក្រោយលោកបានសម្រេចចិត្តបញ្ឃប់តំណែងតួនាទីជាគ្រូបង្វឹករបស់អតីតវីរៈបុរសរូបនេះត្រឹមពាក់កណ្តាលរដូវកាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Roman Abramovich បាននិយាយទាក់ទិនទៅនឹងស្ថានភាពរបស់លោក Frank Lampard ថា លោកនឹងជានិមិត្តរូបរបស់ក្លិបតោខៀវ Chelsea មិនសាបសូន្យឡើយ ទោះបីជាលោកត្រូវបានក្លិបសម្រេចចិត្តបណ្តេញលោកចេញក៏ដោយ ហើយលោក Abramovich ក៏អរគុណទៅកាន់លោកដែលខិតខំបំពេញភារកិច្ចនៅ Stamford Bridge អស់រយៈពេល ១ឆ្នាំកន្លងមកនេះ។
គ្រូបង្វឹកវ័យ ៤២ ឆ្នាំរូបនេះបានជួយឱ្យក្លិបតោខៀវឡើងមកកាន់ចំណាត់ថ្នាក់ទី ៤ នៃក្របខណ្ឌ Premier League កាលពីរដូវកាលមុន ទោះបីក្លិបត្រូវបានជាប់បម្រាមមិនឱ្យទិញដូរកីឡាករក៏ដោយ ប៉ុន្តែលោកបែជាដឹកនាំក្រុមពុំសូវទទួលបានលទ្ធផលល្អទៅវិញសម្រាប់ដើមរដូវកាល ២០២០-២០២១ នេះ។
យ៉ាងណាមិញ កាលពីរដូវក្តៅកន្លងទៅក្លិបបានចំណាយកញ្ចប់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញយកកីឡាករចំណូលថ្មី ក្នុងនោះមានដូចជា Timo Werner និង Kai Havertz និងកីឡាករមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់គឺ ២៧៣ លានផោន ពោលគឺ (ប្រមាណជា ៣៧៣ លានដុនល្លា)។ ទន្ទឹមនឹងការចាយលុយច្រើនបែបនេះ ប៉លោក Framk Lampard បែរជាដឹកនាំក្រុមមិនសូវទទួលបានលទ្ធផលល្អ ក្លិបដែលមានមូដ្ឋានក្នុងទីក្រុងឡុងដ៍មួយនេះក៏សម្រេចបណ្តេញលោក Frank Lampard ចេញកាលពីម្សិលមិញ ត្រូវនឹងថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២១ ទៅ។
លោក Abramovich ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖
យោងតាមគេហទំព័រ Goal បានរាយការណ៍មកថា អតីតគ្រូបង្វឹករបស់ក្រុម PSG គឺលោក Thomas Tuchel បានយល់ព្រមក្នុងការចុះកុងត្រាជាមួយក្លិប Chelsea ដើម្បីមកដឹកនាំបន្តពីលោក Frank Lampard ហើយ៕
ប្រភព៖ Goal