ឥណ្ឌូណេសុី៖ ប៉ុន្មានថ្ងៃមុននេះ អ្នកផលិតមីគោក យីហោ ម៉ាក់ Indomie ឈ្មោះថា Nunuk Nuraini បានលាចាកលោកហើយ ក្នុងអាយុ៥៩ឆ្នាំ ដែលនេះអាចនិយាយបានថាជាដំណឹងអាក្រក់មួយសម្រាប់អ្នកដែលនិយមគាំទ្រនិយម បរិភោគប្រភេទមីគោកមួយនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក យោងតាមកាសែតល្បីៗរបស់ប្រទេស ឥណ្ឌូណេសុីបានចុះផ្សាយថា កាលពីថ្ងៃ ពុធ ទី២៧ ឆ្នាំ២០២១ ស្ត្រីដែលបានរកឃើញនូវការបង្កើត មីគោក Indomie នេះបានទទួលមរណភាព ក្នុងវ័យ៥៩ឆ្នាំ ប៉ុន្តែចំពោះមូលហេតុនៃការស្លាប់វិញ គឺមិនទាន់ដឹងច្បាស់នៅឡើយនោះ ប៉ុន្តែព័ត៍មានបន្ថែមនឹងត្រូវបង្ហោះនាពេលឆាប់នេះ ក្រោយពីប៉ូលីសធ្វើកោសល្យវិច្ឆ័យទៅលើសាកសពជាមួយសិន។
គួរបញ្ជាក់ដែរថា នេះជាការបាត់បង់ធនធានមនុស្សដ៏ឆ្មើមមួយរូប ប៉ុន្តែយ៉ាងហោចណាស់ Nunuk Nuraini ក៏បានបន្សល់ទុកនូវ ស្នាដៃដ៏ធំធេង សម្រាប់មនុស្សជាតិ ទៅលើមីគោកប្រភេទនេះ ដែលរសជាតិឈ្ងុយឆ្ញាញ់ផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖