បរទេស៖ គ្រប់បណ្ដាប្រទេសជុំវិញពិភពលោក សុទ្ធសឹងតែមានម្ហូបប្រពៃណីតំណាងជាតិរៀងៗខ្លួន ដែលវាមានលក្ខណៈពិសេសក្នុងការរៀបចំចំអិន រួមទាំងគ្រឿងផ្សំ និងរសជាតិខុសគ្នាៗផងដែរ។ ថ្ងៃនេះ ខ្មែរឡូត សូមនាំយកពីលក្ខណៈពិសេសនៃម្ហូបអាហារកំពូលៗរបស់ប្រទេសក្នុងតំបន់អាស៊ានរួមមាន ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ប្រ៊ុយណេ និងប្រទេសអាស៊ានបូកបីរួមមាន ប្រទេសកូរ៉េខាងត្បូង ជប៉ុន ចិន ដូចខាងក្រោមនេះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ប្រទេសកម្ពុជា
អាម៉ុក និងនំបញ្ចុកខ្មែរ៖ អាម៉ុក គឺជាមុខម្ហូបតំណាងប្រទេសកម្ពុជាយើង វាផ្សំឡើងពីត្រី គ្រឿង និងខ្ទិះដូង ហើយជនជាតិខ្មែរនិយមយកទៅចំហុយនៅក្នុងស្លឹកចេក ធ្វើឱ្យមានក្លិននិងរសជាតិគួរឱ្យចង់ទទួលទាន។ ចំណែកឯនំបញ្ចុកនេះវិញក៏មិនណយដែរ គឺជាមុខម្ហូបទឹកសម្លរផ្សំជាមួយបន្លែគ្រប់មុខ មានឱជារសឈ្ងុយឆ្ងាញ់ខ្វះមិនបានរាល់ពេលមានបុណ្យទាន ជួបជុំគ្រួសារ ឬកម្មវិធីជប់លៀងម្តងៗ។
២. ប្រទេសថៃ
ផាត់ថៃ៖ ផ្សំឡើងពីសរសៃគុយទាវ បន្លែ សាច់ច្របល់ចូលគ្នា។ លើសពីនេះ សម្លរតុងយុំាគ្រឿងក៏ជាម្ហូបពេញនិយមរបស់ជនជាតិថៃផងដែរ។
៣. ប្រទេសឡាវ
បុកល្ហុង បាយដំណើប និងឡាប
៤. ប្រទេសវៀតណាម
ហ្វឺ (Pho)៖ ជាស៊ុបគុយទាវផ្សំជាមួយសាច់មាន់ ឬសាច់គោ ហើយជនជាតិវៀតណាមនិយមបរិភោគជាមួយបន្លែជាច្រើនប្រភេទដូចជាសណ្តែកបណ្តុះ និងជីជាដើម។
៥. ប្រទេសឥណ្ឌូណេស៊ី
ណាស៊ីគ្រឿង (Nasi Goreng)៖ មានលក្ខណៈប្រភេទជាបាយ យកទៅឆាជាមួយបង្គា ពងមាន់ និងគ្រឿងជាដើម ហើយគេនិយមញុំាជាមួយនឹងសាច់អាំង។
៦. ប្រទេសម៉ាឡេស៊ី
ណាស៊ី ឡឺម៉ាក (Nasi Lemak)៖ ជាបាយចម្អិនជាមួយខ្ទិះដូង និងស្លឹកតើយ ទទួលទានជាមួយបន្លែដូចជាសណ្តែកលីង ត្រសក់ ត្រីចៀន និងស៊ុត ដែលគេនិយមទទួលទានជាអាហារពេលព្រឹក។
៧. ប្រទេសសិង្ហបុរី
បាយមាន់ហៃណាំ៖ មានគ្រឿងផ្សំ ផ្សំឡើងពីមាន់ស្ងោរចិតជាចំណិតៗ ញុំាជាមួយបាយ និងទឹកជ្រលក់របស់វា។
៨. ប្រទេសមីយ៉ាន់ម៉ា
គុយទាវ ម៉ូហ៊ីនហ្កា (Mohinga)៖ ផ្សំឡើងពីគុយទាវ ឬមី ដាក់លាយជាមួយទឹកស៊ុបត្រីរួមជាមួយបន្លែផ្សេងៗតាមចំណង់ចំណូលចិត្ត។
៩. ប្រទេសហ្វីលីពីន
អាដូបូ (Adobo)៖ មានលក្ខណៈដូចជាម្ហូបខដូច្នោះដែរ ហើយគេនិយមប្រើសាច់មាន់ ឬសាច់គោ ជាមួយនឹងគ្រឿងទេសផ្សេងៗ។
១០. ប្រទេសប្រ៊ុយណេ
អាមប៊ូយ៉ាត់ (Ambuyat)៖ មុខម្ហូបនេះមានរូបរាងដូចជាកាវ ផ្សំឡើងពីម្សៅសណ្តែក ឬដំឡូង និងទឹក។
១១. ប្រទេសកូរ៉េខាងត្បូង
គីមឈី៖ ជាជ្រក់ស្ពៃក្តោបផ្សំគ្រឿងជាមួយម្សៅម្ទេស Gochuchang ខ្ទឹមបារាំង ស្លឹកខ្ទឹម និងគ្រឿងទេសផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត រួចយកទៅផ្អាប់ចោលក្នុងពាង ឬក្រឡ ដើម្បីឱ្យវាចេញជាតិឆ្ងាញ់ពិសា។ លើសពីនេះ អាហារគីមបាប់ សម្លរគីមឈី តុកប៉ុកគី មឹកឆៅសាណាក់ជី បាយឆាគីមឈី ក៏ជាម្ហូបកំពូលរបស់ប្រទេសនេះដែរ។
១២. ប្រទេសជប៉ុន
ស៊ូស៊ី៖ ជាមុខម្ហូបដ៏ពេញនិយមដែលមានត្រី ពង ឬសាច់ឆៅ ជាមួយនឹងបាយពូត។ លើសពីនេះ ម្ហូបត្រីសាល់មុនឆៅ មីអ៊ូដុង បន្លែបំពងក៏ជាមុខម្ហូបដែលប្រជាជនជប៉ុនខ្វះមិនបានដែរ។
១៣. ប្រទេសចិន
ទាខ្វៃប៉េកាំង៖ ជាម្ហូបកំពូលរបស់ចិនដែលរួមផ្សំពីសាច់ទា ដែលគេយកទៅខ្វៃ និងអាចពិសាបានជាមួយទឹកជ្រលក់ និងបន្លែតាមចំណង់ចំណូលចិត្ត៕