ក្រុមហ៊ុន Smart ដាំដើមកោងកាងចំនួន ២០២១ ដើម នៅខេត្តកំពត ដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាងនៅកម្ពុជា

//s9.kh1.co/13/1308a70d9f194532d213e0894c81bf2c086cd231.jpg
សង្គម

 ០៨-កុម្ភៈ-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាងនៅកម្ពុជា ក្រុមការងាររបស់ក្រុមហ៊ុន​ Smart ចំនួនប្រមាណជាង៨០នាក់ បាននាំយកកូនដើមកោងកាងចំនួន ២០២១ ដើម ទៅដាំនៅក្នុងសហគមន៍ត្រពាំងសង្កែ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ដោយមានការគាំទ្រពីសហគមន៍ផ្ទាល់ និងការចូលរួមរបស់តំណាងសក្រសួងបរិស្ថានផងដែរ

ភ្នំពេញ៖ ដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាងនៅកម្ពុជា  ក្រុមការងាររបស់ក្រុមហ៊ុន​ Smart ចំនួនប្រមាណជាង៨០នាក់ បាននាំយកកូនដើមកោងកាងចំនួន ២០២១ ដើម ទៅដាំនៅក្នុងសហគមន៍ត្រពាំងសង្កែ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ដោយមានការគាំទ្រពីសហគមន៍ផ្ទាល់ និងការចូលរួមរបស់តំណាងសក្រសួងបរិស្ថានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុទ្ធនាការដាំកូនដើមកោងកាងនេះ គឺជាផ្នែកមួយនៃក្របខណ្ឌនិរន្ដរភាពរបស់ក្រុមហ៊ុន Smart ដើម្បីឆ្ពោះទៅសម្រេចឲ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG13) និងជួយផ្សព្វផ្សាយអំពីសារៈសំខាន់នៃព្រៃកោងកាង ដែលជាកន្លែងថែទាំ ​និងជាជម្រកសម្រាប់ពពួកត្រី និងសត្វទឹកសំខាន់ៗ។

ក្រុមហ៊ុន Smart  ដាំដើមកោងកាងចំនួន ២០២១ ដើម
ក្រុមហ៊ុន Smart ដាំដើមកោងកាងចំនួន ២០២១ ដើម

លោក​ គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Smart Axiata បាបញ្ជាក់ថាយុទ្ធនាការដាំដើមកោងកាង ២០២១ ដើមនេះនឹងជម្រុញបុគ្គលិកក្រុមហ៊ុនបន្តការជួយដល់សហគមន៍ និងស្រលាញ់បរិស្ថាន។

លោក ទីវា មានប្រសាសន៍ថា ៖ 

«ការដាំដើមកោងកាង នេះគឺជាផ្នែកមួយនៃការជម្រុញបុគ្គលិករបស់យើង ឲ្យបន្តចូលរួមជួយដល់សហគមន៍ និងស្រលាញ់បរិស្ថាន។ ហើយយើងជឿជាក់ថាដើមកោងកាងនេះធំឡើងនឹងផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ផ្ទាល់សម្រាប់ធើ្វការនេសាទ ក៏ដូចជាដោយផ្ដល់ជម្រកដល់សត្វដែលរស់នៅក្នុងទឹក និងជីវៈចំរុះផ្សេងៗទៀតផងដែរ។​ តំណាងក្រុមហ៊ុន Smart ខ្ញុំសូមថ្លែងអំណរគុណដល់ សហគមន៍ត្រពាំងសង្កែ និងក្រសួងបរិស្ថាន ដែលបានចូលរួមគាំទ្រការដាំដើមកោងកាង ចំនួន ២០២១ ដើម ជាមួយពួកយើងនៅថ្ងៃនេះ។»

លោក ទីវា

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ 

«ថ្ងៃនេះគឺជាថ្ងៃល្អ មួយដែលមានក្រុមការងារក្រុមហ៊ុន Smart បានមកដាំដើមកោងកាង ដោយក្រសួងបរិស្ថានតែងតែចង់បានដៃគូចូលរួមការពារបរិស្ថាន។ នៅពេលយើង ដាំដើមកោងកាងនេះ មានន័យថាយើងកំពុងបង្កើតជម្រកបន្ថែមសម្រាប់មច្ឆាជាតិរបស់យើង ហើយក៏ជួយដល់ជីវភាពពលរដ្ឋនៅតាមសហគមន៍ឲ្យកាន់តែប្រសើរឡើង។​»

  ឯកឧត្តម ជួប ប៉ារីស៍
ក្រុមហ៊ុន Smart  ដាំដើមកោងកាងចំនួន ២០២១ ដើម
ក្រុមហ៊ុន Smart ដាំដើមកោងកាងចំនួន ២០២១ ដើម
ក្រុមហ៊ុន Smart  ដាំដើមកោងកាងចំនួន ២០២១ ដើម
ក្រុមហ៊ុន Smart ដាំដើមកោងកាងចំនួន ២០២១ ដើម

ដើមកោងកាងអាចជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ ព្រៃកោងកាងជួយផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់ប្រព័ន្ធអេកូឡូស៊ីតាមតំបន់ឆ្នេរ និងសមុទ្រ ដូចជា ជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសឹករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ពលរដ្ឋក្នុងតំបន់។

កញ្ញា យិន ផាដាវ បុគ្គលិកក្រុមហ៊ុន Smart ដែលបានចូលរួមក្នុងការដាំដើមកោងកាង បានឲ្យដឹងថា៖ 

«នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបានមកដាំដើមឈើជាមួយក្រុមការងារ ហើយនេះគឺជាលើកទីមួយដែលបានមកដាំដើមកោងកាងជាមួយពួកគាត់។ ក្រុមហ៊ុន Smart ផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើការងារ ដើម្បីសហគមន៍ ហើយនេះគឺជាផ្នែកមួយនៃក្រុមហ៊ុន​ដោយជម្រុញឲ្យពួកខ្ញុំស្រលាញ់ធម្មជាតិ និងធ្វើការដើម្បីសហគមន៍នានា។»

  កញ្ញា យិន ផាដាវ

កម្មវិធីបរិស្ថានល្អ គឺជា​សសរស្ដម្ភដ៏សំខាន់មួយនៃកម្មវិធីទំនួលខុសត្រូវសង្គមទាំងបួនរបស់ក្រុមហ៊ុន​ Smart រួមមាន ១/ការអប់រំ ២/បច្ចេកវិទ្យាបែបច្នៃប្រឌិត ៣/កីឡាសហគមន៍ ៤/បរិស្ថាន។ កម្មវិធីនិរន្ដរភាព និងកម្មវិធីទំនួលខុសត្រូវសង្គមគឺជាគន្លឹះដ៏សំខាន់សម្រាប់ទស្សនវិជ្ជាអាជីវកម្មរបស់ក្រុមហ៊ុន Smart ដោយទទួលស្គាល់ពីទំនួលខុសត្រូវដ៏ធំរបស់ខ្លួន នឹងតែងតែធានាថាអាជីវកម្មរបស់ក្រុមហ៊ុន រីកលូតលាស់ជាមួយនិងភាគីពាក់ព័ន្ធនិងសហគមន៍។

ក្រុមហ៊ុន Smart  ដាំដើមកោងកាងចំនួន ២០២១ ដើម
ក្រុមហ៊ុន Smart ដាំដើមកោងកាងចំនួន ២០២១ ដើម
ក្រុមហ៊ុន Smart  ដាំដើមកោងកាងចំនួន ២០២១ ដើម
ក្រុមហ៊ុន Smart ដាំដើមកោងកាងចំនួន ២០២១ ដើម
ក្រុមហ៊ុន Smart  ដាំដើមកោងកាងចំនួន ២០២១ ដើម
ក្រុមហ៊ុន Smart ដាំដើមកោងកាងចំនួន ២០២១ ដើម
ក្រុមហ៊ុន Smart  ដាំដើមកោងកាងចំនួន ២០២១ ដើម
ក្រុមហ៊ុន Smart ដាំដើមកោងកាងចំនួន ២០២១ ដើម

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។ ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។ ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។ ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។  Smart ជីវិត​រស់​រវើក!       

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក        គាំ ទីវា

ទូរស័ព្ទ៖    +855 10 202 271

អីុមែ៉ល៖               [email protected]

Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T