សង្កេតឃើញថានៅពេលសព្វថ្ងៃនេះ ប្រជាជនស្ទើរតែគ្រប់ផ្ទះ និយមចិញ្ចឹមនូវសត្វសុនខនិង ឆ្មាជាដើមដើម្បីយាមផ្ទះ ឬក៏ដើម្បីកម្សាន្តអារម្មណ៍កុំឲ្យអផ្សុកឬ ក៏ធុញទ្រាន់ជាដើមផងដេរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ទោះបីជាសុនខនិង ឆ្មាពិតជាគួរឲ្យស្រលាញ់ក៏ពិតមែន ប៉ុន្តែចំពោះអ្នកចិញ្ចឹមផ្ទាល់ពេលខ្លះក៏មិនបានពិនិត្យផ្ទាល់ថាសត្វចិញ្ចឹមមានចៃឬ ក៏ធ្វើការសម្អាតខ្លួនឲ្យពួកគេនោះឡើយ ដែលនេះជាទំនួលខុសត្រូវរបស់ម្ចាស់ ប៉ុន្តែមួយចំនួនធំគឺមិនចាប់អារម្មណ៍ពីផលប៉ះពាល់ថា ចៃឆ្កែគឺជាប្រភពនៃជំងឺនិង មេរោគនោះឡើយប្រសិនជាត្រូវបានវាខាំនោះ។
ដោយឡែក ប្រសិនជាកូនរបស់លោកអ្នកត្រូវបានចៃឆ្កែខាំនៅត្រង់ចំណុចស្បែកនោះ ឱកាសដែលអាចឆ្លងជំងឺ Lyme គឺអាចនឹងកើតមានបាន ដែលទោះបីជាបច្ចុប្បន្ននៅប្រទេសកម្ពុជាជំងឺមួយនេះ គឺជាករណីដ៏សែនកម្រពិតមែន ប៉ុន្តែមិនមែនមានន័យថា អ្នកដែលត្រូវបានចៃឆ្កែចាំសុទ្ធតែសុវត្ថិភាព១០០%ភាគរយនោះឡើយ។
ចំណុចដែលអ្នកត្រូវធ្វើបន្ទាប់ពី ដឹងថាកូនលោកអ្នកត្រូវចៃឆ្កែខាំ៖
១. ពិនិត្យទៅលើប្រភេទចៃ
ពិនិត្យមើលឲ្យបានល្អិតល្អន់ជាមុនសិនថា តើចៃនោះមានសភាពដូចក្នុងរូបនេះឬ អត់? ហើយរូបរាងវាស្រដៀងនឹង គ្រាប់ល្ងរប៉ុន្តែមានទំហំធំជាងបន្តិច ហើយពោះវាមានពណ៌រាងក្រហម (ប៉ុន្តែភាគរយតិចបំផុតដែលចៃប្រភេទនៃអាចចំលងជំងឺ Lyme)។
២. ចាប់ដកចៃនោះតាមក្បួនខ្នាត
យកចន្ទៀសមកកៀបត្រង់ក្បាលវាថ្មមៗ រួចហើយទាញចេញ រួចហើយបោះចោលក្នុងទឹកឬ កន្លែងណាផ្សេងដែលឆ្ងាយហាមញ៉េចប្រសិនជាចៃនោះជាប្រភេទចៃញីដែលមានកូន ព្រោះថាអាចធ្វើឲ្យបែកចេញពងដែលអាចធ្វើកើតកូនច្រើនជាងនេះផងដែរ ចុងក្រោយគឺលាងដៃឲ្យបានស្អាតជាមួយនឹងសាប៊ូ។
៣. អាចទទួលបានការព្យាបាលប្រើប្រាស់ថ្នាំផ្សះអង់ទីប៊ីយោទិក (ករណីសង្ស័យ)
លោកអ្នកអាចស្វែងរកទីតាំងដើម្បីពិគ្រោះជាមួយនឹងគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ជាមួយសិន មិននឹងធ្វើប្រើប្រាស់ថ្នាំ Doxycycline ដើម្បីទប់ស្កាត់ការឆ្លងជំងឺ Lyme ប្រសិទ្ធភាពមុន អាចនឹងមានមុនរយៈពេល៧២ម៉ោងឬ ៣ថ្ងៃ។
(ហាមដាច់ខាតសម្រាប់ក្មេងក្រោមអាយុ៨ឆ្នាំនិង អ្នកដែលមានអាការៈអាឡែរហ្សីជាមួយនឹង ប្រភេទថ្នាំអង់ទីប៊ីយោទិក)
៤. តាមដានសុខភាពក្មេង
ធ្វើការតាមដាននិង វិភាគមើលថាតើកូនរបស់លោកអ្នកមានអាការៈនិង សុខភាព យ៉ាងដូចម្តេច?
ករណីដែលគួរឲ្យសង្ស័យឆ្លងជំងឺ Lyme ក្រោយពីចៃឆ្កែខាំគឺអាចនឹងមានអាការដូចខាងក្រោម (ឧស្សាហ៍កើតឡើងកំឡុងពេល១ទៅ២ សប្តាហ៍)៖
កន្ទួលក្រហមនៅលើស្បែក
គ្រុន
ឈឺក្បាល
អស់កម្លាំង
ឈឺសាច់ដុំនិងសន្លាក់
ហើមកូនកណ្តុរ
ប៉ុន្តែមិនមែនមានន័យថាអាការៈទាំងលើបណ្តាលមកពីជំងឺ Lyme នោះទេ វាអាចជារោគសញ្ញាជំងឺផ្សេងទៀតក៏ថាបាន គួប្បីនៅកូនលោកអ្នកទៅមន្ទីរពេទ្យប្រសិនជាមានករណីបែបនេះបន្ទាប់ពីចៃឆ្កែខាំ។
៥. ករណីការពារបង្ការកុំឲ្យចៃខាំបាន
ធ្វើការសម្អាតសត្វចិញ្ចឹមឲ្យបានស្អាតជាប្រចាំ ដោយងូតទឹកជាមួយនឹងសាប៊ូឆ្កែ (ករណីសុខនឬ ឆ្មា មានចៃឆ្កែច្រើនសូមស្វែងរកពេទ្យសត្វដែលមានជំនាញដើម្បីធ្វើការចាក់ថ្នាំជម្រុះចៃចេញ)
៦. ពិនិត្យមើលសម្លៀកបំពាក់មុនធ្វើការស្លៀកពាក់
ចៃឆ្កែចូលចិត្តពួនក្នុងសម្លៀកបំពាក់ណាស់ ជាពិសេសគឺមានលក្ខណៈសើមហើយមានលក្ខណៈកក់ក្តៅ ដូច្នេះសូមគប្បីធ្វើការរលាស់ឲ្យបាន២ទៅ៣ដងមុននឹងយកមកស្លៀកពាក់ផងដែរ៕